ព័ត៌មានជាតិ
ក្រសួងអប់រំ មិនបានកំណត់ឱ្យសិស្សប្រឡងឌីប្លូមនិងបាក់ឌុបឆ្នាំនេះជាប់ជាស្ថាពរនោះទេ
អ្នកនាំពាក្យក្រសួងអប់រំ យុវជននិងកីឡា បានធ្វើការបដិសេធចំពោះលិខិតក្លែងក្លាយមួយដែលបានសរសេរថា ការប្រឡងឌីប្លូមនិងបាក់ឌុប ២០២១-២០២២ ក្រសួងកំណត់ឱ្យ “ជាប់ជាស្ថាពរ ចំពោះ“បេក្ខជនទាំងអស់ ដែលបានចុះឈ្មោះប្រឡងដោយគ្មានការកំណត់និទ្ទេស។
យោងតាមលិខិតមួយដែលចុះថ្ងៃទី២៧ ខែតុលា បានសរសេរថា អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាបឋមភូមិ ឆ្នាំសិក្សា ២០២១-២០២២ ក្រសួងអប់រំ យុវជននិងកីឡាកំណត់ឱ្យ “ជាប់ជាស្ថាពរ ចំពោះ “បេក្ខជនទាំងអស់ដែលបានចុះឈ្មោះប្រឡងដោយគ្មានការកំណត់និទ្ទេស។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជននិងកីឡាបានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៨ ខែតុលានេះថា ក្រសួងច្រានចោលលិខិតក្លែងក្លាយនេះ ហើយក្រសួងអប់រំនៅតែបន្ដពង្រឹងការលើកកម្ពស់គុណភាពនៃការប្រឡងដើម្បីទទួលបានធនធានមានសមត្ថភាពពិតប្រាកដសម្រាប់បម្រើកិច្ចអភិវឌ្ឍន៍ជាតិ។
អ្នកនាំពាក្យក្រសួងអប់រំបានឱ្យដឹងបន្តថា ការប្រឡងនេះក្រសួងនៅតែបន្តអនុវត្តគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របនឹងវិធានការសុវត្ថិភាពសុខភាពតាមការគ្រោងទុក។
លោកបានបន្ថែមថា «ក្រសួងអប់រំ យុវជន និងកីឡា សូមលើកទឹកចិត្តសិស្សានុសិស្សនិងបេក្ខជនប្រឡងទាំងអស់បន្តខិតខំប្រឹងប្រែងរៀនសូត្រពីចម្ងាយ និងតាមអនឡាញ ទន្ទឹមនឹងការសិក្សាក្នុងថ្នាក់ដោយបន្តថែទាំសុខភាព និងគាំទ្រគ្នាទៅវិញទៅមក ខណៈដែលកម្ពុជានិងពិភពលោកនៅកំពុងប្រឈមជាមួយនឹងកូវីដ-១៩ នៅឡើយ។

ក្នុងន័យនេះក្រសួងអប់រំ យុវជន និង កីឡា នៅតែបន្តលើកកម្ពស់គុណភាពអប់រំនិងគុណភាពប្រឡងដើម្បីឆ្លើយតបនឹងតម្រូវការសិក្សាក្នុងបរិបទកូវីដ-១៩»។
គួរបញ្ជាក់ថា នេះក្រសួងអប់រំបានកំណត់ថ្ងៃប្រឡងឌីប្លូមនៅទី១៥ ខែវិច្ឆិកា និងប្រឡងបាក់ឌុបនៅថ្ងៃទី៦ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


