Connect with us

ព័ត៌មានជាតិ

មន្ទីរទេសចរណ៍បាត់ដំបង ស្នើសុំគោលការណ៍បិទក្លឹបមួយកន្លែង ដែលបើកបំពានវិធានការរដ្ឋបាលខេត្ត

បានផុស

នៅ

ក្រុមការងារអធិការកិច្ច នៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ក្រោមការដឹកនាំដោយលោក អ៊ុច អ៊ុំភីនីស្សារ៉ា នៅ​យប់​ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោកអនុសេនីយ៍ឯក ឡាច វ៉ាន់ ប្រធានការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត ចុះត្រួតពិនិត្យការអនុវត្តវិធានសុវត្ថិភាព និងសេចក្តីសម្រេចលេខ ៤៩៩/២១សសរ ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តបាត់ដំបង តាមខារ៉ាអូខេ ក្លិប​កម្សាន្ត ភោជនីយដ្ឋាន អាហារដ្ឋាន ក្នុងភូមិសាស្រ្តក្រុងបាត់ដំបង។

ក្រុមការងារ ក៏បានណែនាំដល់ម្ចាស់ និងអ្នកគ្រប់គ្រងអាជីវកម្មទាំងនោះ ឲ្យបន្តពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេស ចរណ៍ សេចក្តីសម្រេចរបស់ខេត្ត រហូតដល់មានការជូនដំណឹងសារជាថ្មី និងបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺ ៣ការពារ ៣កុំ។

នៅក្នុងកិច្ចប្រតិបត្តិការនេះដែរ ក្រុមការងារក៏បានសង្កេតឃើញថា ភោជនីយដ្ឋានឈ្មោះ អូវើរ ថែម (Over time) ស្ថិតក្នុងភូមិរំចេក ៥ សង្កាត់រតនៈ ក្រុងបាត់ដំបង បានបើកដំណើរការអាជីវកម្មដោយគ្មានច្បាប់ គ្មានអាជ្ញាប័ណ្ណ ដោយបានបើកទទួលភ្ញៀវ នៅបន្ទប់អាគារជាន់ទី ៣ និងជាន់ទី ៤ មានលក្ខណៈជាក្លិប និងផាប់ (Pub) ដោយមានការប្រមូលផ្តុំភ្ញៀវ ទទួលទានគ្រឿងស្រវឹង ក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ ប្រគុំភ្លេង និងចាក់ចំរៀងលឺៗ ដែលខុសទៅនឹងគោលការណ៍ របស់សេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត។

ដើម្បីពង្រឹងការអនុវត្តវិធានការរដ្ឋបាល និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ មន្ទីរទេសចរណ៍បានស្នើសុំគោល ការណ៍ទៅរដ្ឋបាលខេត្ត ដើម្បីធ្វើការបិទផ្អាកដំណើរការអាជីវកម្ម ទីតាំងខាងលើជាបណ្តោះអាសន្ន ចាប់ពីថ្ងៃចុះអនុវត្តនេះតទៅ៕  

អត្ថបទ៖ សោ និយមរ័ត្ន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម