Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល អនុញ្ញាតប្រើប្រាស់ឱសថ ១ប្រភេទទៀត ព្យាបាលជំងឺកូវីដ-១៩

បានផុស

នៅ

ក្រសួងសុខាភិបាល បានអនុញ្ញាតឱ្យប្រើប្រាស់ឱសថព្យាបាលជំងឺកូវីដ-១៩ ១ប្រភេទទៀត ឈ្មោះ Molnupiravir ក្នុងលក្ខខណ្ឌបន្ទាន់ លេខ CAM 015 EUA-2021។ នេះបើយោងតាម វិញ្ញាបនបត្រអនុញ្ញាតប្រើប្រាស់ ក្នុងលក្ខខណ្ឌបន្ទាន់ ដែលចុះហត្ថលេខាដោយ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គុណភាពព្យាបាល ឱសថនេះផលិតនៅប្រទេសឥណ្ឌា ជាប្រភេទឱសថគ្រាប់ប្រើតាមមាត់ ប្រឆាំងនឹងមេរោគកូវីដ-១៩ ដែលមានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់សម្រាប់ព្យាបាលជំងឺកូវីដ-១៩។

លោករដ្ឋមន្រ្តី​បាន​បញ្ជាក់​ទៀត​ថា លក្ខខណ្ឌ​ពិសេស​សម្រាប់​រាយការណ៍​អំពី​សុវត្ថិភាព និង​គ្រប់គ្រង​ប្រតិកម្ម​រំខាន បន្ទាប់​ពី​ការចាក់​វ៉ាក់សាំង​បង្ការ (ត្រូវ​អនុវត្ត​ដោយ អង្គភាព​ពាក់ព័ន្ធ​ទាំងអស់​ដែល​មាន​កាតព្វ​កិច្ច​អនុវត្ត​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩)។

នាយកដ្ឋាន​ឱសថ​កម្ព​នាយកដ្ឋាន​ឱសថ ចំណី​អាហារ បរិក្ខារពេទ្យ និង​គ្រឿងសំអាង នឹងដឹកនាំអង្គភាព​ពាក់​ព័ន្ធ​ដទៃ​ទៀត ដើម្បីអនុវត្តផែនការគ្រប់គ្រងហានិភ័យ ដោយផ្អើកលើ Risk Management Plan (RMP) ដែលផ្ដល់ដោយក្រុមហ៊ុន ឬអាចរកបានពីអង្គការសុខភាពពិភពលោក។

លោក ម៉ម ប៊ុនហេង បានបន្តថា មណ្ឌល​ព័ត៌មាន​ឱសថ​កម្ពុជា​នៃ​នាយកដ្ឋាន​ឱសថ ចំណី​អាហារ បរិក្ខារពេទ្យ និង​គ្រឿងសំអាង និង​អង្គភាព​ពាក់​ព័ន្ធ​ដទៃ​ទៀត ត្រូវ​រាយការណ៍​អំពី​ប្រតិកម្ម​រំខាន និង​តាម​ដានការប្រើប្រាស់ រួម​ទាំង​កំណត់​ត្រាលេខ​ឡូតិ៍​ដែល​បាន​ចែក​ចាយ​ទៅ​ទី​កន្លែង​ព្យាបាល និងដែលផ្ដល់​ជូនអ្នកជំងឺ។

ឱសថសម្រាប់ព្យាបាល​ត្រូវ​សហការ​ជាមួយ​អង្គភាព​ដទៃ​ទៀត ដើម្បី​បង្កើន​សមត្ថភាព​គ្រប់គ្រង​គ្លីនិក​ក្នុង​ការ​ឆ្លើយតបបន្ទាន់ និង​ទាន់​ពេល​វេលា​ចំពោះ​ប្រតិកម្ម​រំខាន បន្ទាប់​ពីពីប្រើប្រាស់ឱសថនេះ។

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ផ្លាស់ប្ដូរ អនុស្សរណៈយោគយល់គ្នាជាមួយ វិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា និងបើកវគ្គបណ្ដុះបណ្ដាលការងារកំបោរក្នុងវិស័យសំណង់

ព័ត៌មានជាតិ៩ នាទី មុន

បន្ទប់រង់ចាំពិសេសនៅព្រលានយន្តហោះសៀមរាបមាន ៥ បន្ទប់ បែងចែកខុសៗគ្នាតាមឋានៈតួនាទី

ព័ត៌មានជាតិ១២ នាទី មុន

ក្រសួងកសិកម្ម ជំរុញឱ្យកសិករធ្វើតាមការណែនាំរបស់មន្ត្រីជំនាញក្នុងការដាំពោតពូជអ៊ីប្រ៊ីដកម្ពុជា០១ ទទួលបានផលល្អ

សន្តិសុខសង្គម១២ នាទី មុន

មន្ទីរធម្មការ ចុះណែនាំ និងធ្វើកិច្ចសន្យាដល់ផ្ទះក្មេងស្រីល្បីមើលឃើញភពទាំងបី

ព័ត៌មានអន្ដរជាតិ១៩ នាទី មុន

ប្រមុខយោធាណាតូថា អ៊ុយក្រែន មិនត្រឹមត្រូវការអាវុធមួយមុខទេ ឯការកែន​ទ័ពក៏ចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម