ព័ត៌មានជាតិ
ស្រវឹងស្រាចុះទៅដាក់មង ព្រឹកឡើងឃើញស្លាប់ក្នុងទឹកស្រះ
ខេត្តបាត់ដំបង÷ សមត្ថកិច្ចឲ្យដឹងថាករណីខាងលើនេះបានកើតឡើងនៅថ្ងៃទី០៤ខែវិច្ឆកាឆ្នាំ២០២១នេះនៅវេលាម៉ោង០៧និង៣០នាទីនៅចំណុចក្រុមទី០៤ភូមិប្របហិប ឃុំឃ្លាំងមាសស្រុកបវេលខេត្តបាត់ដំបង។ សាកសពឈ្មោៈគង់ សាមឿតភេទប្រុសអាយុ៥៦ឆ្នាំមានទីលំនៅភូមិឃុំកើតហេតុខាងលើ។

តាមការបំភ្លឺរបស់ឈ្មោះណាប់ ផនភេទប្រុសអាយុ៧៤ឆ្នាំបុខរបរ មេភូមិមានទីលំនៅភូមិឃុំខាងលើ ដែលត្រូវជានាក់ជិតខាងបានបំភ្លឺថា កាលពីថ្ងៃទី០៣ខែវិច្ឆិកាឆ្នាំ២០២១ វេលាម៉ោងប្រហែល០៥ល្ងាចជនរងគ្រោះបានទៅដាក់មងនៅខាងក្រៅផ្ទះទាំងស្ថានភាពស្រវឹងជោគ ហើយពុំបានឃើញត្រឡប់មកវិញទេ។ នាំគ្នាទៅដើររកតែរកមិនឃើញរហូតដល់ព្រឹកថ្ងៃទី០៤ខែវិច្ឆិកាវេលាម៉ោង០៦និង០០នាទី ទើបនាំគ្នាដើររកឃើញជនរងគ្រោះបានលង់ទឹកស្រះស្លាប់ ហើយក៏បាននាំគ្នាស្រង់ឡើងបានយកទៅទុកនៅក្នុងផ្ទះ។

តាមការសន្និដ្ឋាន ជនរងគ្រោះគឺស្លាប់ដោយសារលង់ទឹកដោយខ្លួនឯងព្រោះជនរងគ្រោះគឺជាមនុស្សដែលញៀនស្រាហើយកន្លងមកខ្លួនក៍ធ្លាប់បានប្រាប់ថាបើស្រវឹងស្រាកុំចុះទឹកតែវាមិនដែលស្ដាប់។
បើតាមសមត្ថកិច្ចស្រង់សម្តីបំភ្លឺរបស់ឈ្មោះឈឿន ឆានស្រីអាយុ៥៧ឆ្នាំ មុខរបរធ្វើស្រែត្រូវជាប្រពន្ធសពជនរងគ្រោះ បានឲ្យដឹងដែរថា ប្ដីរបស់ខ្លួនកន្លងមកជាមនុស្សដែលញៀនស្រាជាប្រចាំ។ កាលពីថ្ងៃទី០៣ខែវិច្ឆិកានៅវេលាម៉ោងប្រហែល ០៥ ល្ងាច ខ្លួនបានដឹកគោចូលទៅក្នុងក្រោល ហើយក៏បានឃើញប្ដីដើរកាន់មងទៅខាងក្រោយផ្ទះ ទាំងស្ថានភាពស្រវឹងដូចសព្វដងក៏ពុំបានចាប់អារម្មណ៍ទេ ហើយក៏ដឹកគោចូលក្រោលទៅរហូតដល់ម៉ោងប្រហែល១២យប់មិនឃើញត្រឡប់មកវិញក៏បានឲ្យគេជួយដើររកតែរកមិនឃើញ រហូតដល់ម៉ោង០៦ព្រឹកថ្ងៃទី០៤ខែវិច្ឆកា ទើបឃើញប្ដីបានស្លាប់ក្នុងទឹកស្រះខាងក្រោយផ្ទះ ហើយតាមខ្លួនសន្និដ្ឋានស្លាប់ដោយសារលង់ទឹកដោយខ្លួនឯងគ្មានករណីផ្សេងឡើយ។
ក្រោយធ្វើការពិនិត្យពីគ្រូពេទ្យនិងផ្នែកជំនាញស្របតាមការបំភ្លឺ សមត្ថកិច្ចរកឃើញថាការស្លាប់របស់ជនរងគ្រោះលង់ទឹកស្លាបដោយខ្លួនឯង ដោយផឹកស្រាក្នុងកម្រឹតខ្ពស់រួចសពបានប្រគល់ ជូនសាច់ញាតិចាត់ចែងធ្វើបុណ្យតាមប្រពៃណី
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


