ព័ត៌មានជាតិ
សត្វត្រដក់មានជោគវាសនាបែបណា បើឈ្មួញប្រើឧបករណ៍នេសាទខុសច្បាប់រីកដូចផ្សិត?
ខេត្តបាត់ដំបង÷ ក្នុងរយះពេលចុងក្រោយនេះ បទល្មើសនេសាទត្រូវបានសមត្ថកិច្ចចម្រុះចុះបង្ក្រាបជាបន្តបន្ទាប់។សមត្ថកិច្ចនិងមន្ត្រីពាក់ព័ន្ធបានផ្តើមការបង្ក្រាបកាប់និងដុតបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់ រហូតចុងក្រោយថ្មីៗនេះ លោកអភិបាលស្រុកឯកភ្នំ ខេត្តបាត់ដំបង បានដឹកនាំកម្លាំងឯកភាពស្រុកចុះពិនិត្យ ជាមួយមន្ត្រីពាក់ព័ន្ធបានរកឃើញបទល្មើសចំនួន ១៦ ទីតាំងបន្ថែមទៀត និងឲ្យម្ចាស់បទល្មើសរុះរើដោយខ្លួនឯងឲ្យអស់ក្នុងរយះពេល៣ថ្ងៃ បើមិនដូច្នេះរដ្ឋបាលស្រុកចាត់ការតាមផ្លូវច្បាប់។

លោកឈឹម វិច្ឆរ៉ា ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តបានប្រាប់កម្ពុជាថ្មីនៅថ្ងៃទី០៩ខែវិច្ចកាថា បានដាក់វិធានការដោយតឹងតែងបំផុតរួចហើយទៅលើមន្ត្រីជំនាញស្តីពីវិធានការបន្ទាន់និងមានប្រសិទ្ធិភាពទៅលើបទល្មើសនេសាទ ដោយគ្មានការអត់ឱនឲ្យមន្ត្រីណាម្នាក់ ដែលជាប់ពាក់ព័ន្ធបទល្មើសមិនលើកលែងឡើយ។ បើសិនជារកឃើញនឹងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ទៅតុលាការ។
ក្នុងនោះលោកបានសំណូមពរដល់ប្រជាកសិករ ក៏ដូចជាប្រជានេសាទលក្ខណះគ្រួសារឲ្យចូលរួមសហការផ្តល់ពត៌មានផ្ទាល់ពីបទល្មើសនេសាទ និងអ្នកប្រព្រឹត្តកាប់ទន្ទ្រានដុតបំផ្លាញព្រៃលិចទឹក ក្នុងដែនត្រីពងយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនលោកនឹងចាត់ការភ្លាមៗផងដែ។


លោកបញ្ជាក់បន្ថែមថា ដើម្បីឲ្យមានប្រសិទ្ធភាពជាងនេះ ខាងមន្ទីរក្នុងឆ្នាំនេះបានទិញបង្គោលបានចំនួន៦០បង្គោលដោយបានចាប់ផ្តើមបោះបង្គោល ពីចំណុចឃុំឫស្សីក្រាំងក្នុងស្រុកមោងឫស្សីរហូតដល់ឃុំព្រៃចាស់ស្រុកឯកភ្នំរួចរាល់ហើយ ដើម្បីកំណត់ខ្សែបន្ទាត់ព្រំដែនជម្រកមច្ឆាជាតិបានច្បាស់លាស់ និងបន្តបោះបង្គោលនៅឆ្នាំមុខឲ្យបានដល់ស្រុកថ្មគោលបន្តទៀត។
លោកកត បូរ៉ា ប្រធានមន្ទីរបរិស្ថានខេត្តបានប្រាប់កម្ពុជាថ្មីថា ចំពោះសត្វស្លាបប្រភេទត្រដក់បានកើនឡើងក្នុងរយះពេល២ឆ្នាំជាប់គ្នា ស្របពេលរដូវនេះសត្វប្រភេទនេះវាកំពុងបន្តកាច់សំបុកបន្តពូជជាបន្តបន្ទាប់ផងដែរ។ តែលោកមិនបានបញ្ជាក់ពីការប៉ះពាល់ដល់ចំណីអាហាររបស់វានោះទេ ខណះត្រីចម្រុះត្រូវបានកាត់បន្ថយដោយឈ្មួញទុចរិតឃុបឃិតជាមួយមន្ត្រីខិលខូចមួយចំនួន៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


