ព័ត៌មានជាតិ
អាជ្ញាធរ មន្ទីរពាក់ព័ន្ធខេត្តស្ទឹងត្រែង ចុះស្រាវជ្រាវ ប្រវត្តិស្តេចដំរី ស និងប្រវត្តិព្រះរំកិល
អាជ្ញាធរស្រុកបុរីអូស្វាយសែនជ័យ សហការជាមួយ មន្ទីរទេសចរណ៍ និងមន្ទីរវប្បធ៌ម ខេត្តស្ទឹងត្រែង ចុះសិក្សាប្រវត្តិស្តេចដំរី ស និងប្រវត្តិ ព្រះរំកិល ដើម្បីចងក្រងជាឯកសារទុកសម្រាប់បម្រើឱ្យវិស័យទេសចរណ៍ នៅឃុំព្រះរំកិល ឱ្យមាននិរន្តរភាព ខណៈសត្វផ្សោតប្រឈមការបាត់បង់នៅថ្ងៃអនាគត។

លោក ភោគ សុពិសិដ្ឋ អភិបាលរងស្រុក បានឱ្យដឹងថា ពូមីងអុំចាស់ៗរស់នៅឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យបានដឹង និងចាំរឿងរ៉ាវ ប្រវត្តិព្រះរំកិល ស្តេចដំរីស ភ្នំបន្ទំចេក អណ្តូងទឹកអមតៈ នៅក្នុងឃុំព្រះរំកិលនេះ សម្រាប់ធ្វើជាមួលដ្ឋានបានមួយចំណែក។ លោកបន្តថា ការបរិយាយនូវជីវប្រវត្តិ គួបផ្សំនឹងឯកសារមួយចំនួន ដែលព្រះសង្ឃមាននៅសេសសល់ យើងអាចចងក្រងប្រវត្តិសាស្ត្រនេះបាន។
លោក ភោគ សុពិសិដ្ឋ មានប្រសាសន៍ថា៖ “ដូច្នេះយើងត្រូវការចងក្រងប្រវត្តិ ស្ដេចដំរី ស នេះឱ្យច្បាស់ ដើម្បីឱ្យមគ្គុទ្ទេសក៍ទេសចរណ៍សិក្សាពីប្រវត្តិនេះឱ្យច្បាស់ ដើម្បីជូនភ្ញៀវជិះទូកបណ្ដើរ និយាយរ៉ាយរ៉ាប់ពីប្រវត្តិដំរីស របៀបម៉េច ប្រវត្តិព្រះរំកិលយ៉ាងម៉េច យ៉ាងម៉េចបានហៅ វត្តដំរីស។ យើងចងក្រងឱ្យច្បាស់ហើយ យើងយកខ្សែទស្សនាទេសចរណ៍ដើម្បីបង្ហាញប្រាប់ភ្ញៀវ”។

លោក អ៊ន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្ត បានគាំទ្រយន្តការនេះព្រោះនៅពេលរៀបចំបាន មន្ទីរនឹងដាក់បញ្ជូលទៅក្នុងផលិតផលទេសចរណ៍បែបវប្បធម៌ ដើម្បីលើកស្ទួយវិស័យទេសចរណ៍ក្នុងតំបន់។
លោក អ៊ន ប៉ោសឿន មានប្រសាសន៍បន្តថា៖ “ដើម្បីធានាបាននូវភាពជាក់លាក់ មន្ត្រីជំនាញផ្នែកទេចរណ៍ និងសហការជាមួយអង្គការដៃគូបណ្តុះផ្នត់គំនិតយុវជន នៅក្នុងភូមិឃុំឱ្យមានជំនាញជាអ្នកមគ្គុទេសក៍ទេសចរណ៍។ មន្ទីរនឹងធ្វើការបណ្តុះបណ្តាលមគ្គុទេសក៍ទេសចរណ៍ ឱ្យទន្ទេញឱ្យចាំរាល់ព័ត៌មានដែលយើងបានចងក្រងទុកនេះជាព័ត៌មាន។ វាមិនល្អិតស៊ីជំរៅ វាមិនមានឯកសារច្បាស់លាស់ ប៉ុន្តែជាផ្នែកមួយនៃការទាក់ទាញដល់ទេសចរណ៍ ជាប្រវត្តិនិទានរឿងថែមដើម្បីឱ្យភ្ញៀវទេចរបានជ្រាបបន្ថែម”។
លោក ផយ វណ្ណា សមាជិកសហគមន៍ រមណីយ៍ដ្ឋានទេចរណ៍ សត្វផ្សោត ព្រះរំកិល បានបញ្ចាក់ថា រឿងរ៉ាវនេះ លោកក៏បានដឹង និងចងចាំពីប្រវត្តិស្តេចដំរីស និងព្រះរំកិលនេះបានខ្លះៗ តែនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ ព្រោះជាការនិទានតៗគ្នាដោយគ្មានឯកសារអ្វីយកមកសំអាងទេ។
លោក ផយ វណ្ណា មានប្រសាសន៍បន្តថា៖ “កិច្ចការងារនេះ ខ្ញុំនឹងចូលរួមអញ្ជើញចាស់ៗដែលធ្លាប់ដឹងពីប្រវត្តិដូនតាខ្មែរដើម មកជួបជុំគ្នាដើម្បីធ្វើការនិទានពីប្រវត្តិស្តេចដំរីស និងព្រះរំកិល ម្នាក់ម្តងៗ ហើយកត់ត្រាទុកជាឯសារផ្លូវការ”។

គួរបញ្ជាក់ថា នេះជាលើកទីមួយហើយដែលអាជ្ញាធរស្រុក និងមន្ទីរពាក់ព័ន្ធផ្តួចផ្តើមស្រាវជ្រាវផ្នែកប្រវត្តិសាស្ត្រខ្មែរនៅឃុំព្រះរំកិល ដើម្បីផ្តល់ប្រជាប្រិយភាពទាក់ទាញភ្ញៀវទេចរមកលេងកម្សាន្តនៅរមណីយ៍ដ្ឋានទេចរណ៍ សត្វផ្សោត ព្រះរំកិល ព្រោះនៅថ្ងៃអនាគតសត្វផ្សោតឈានទៅរកការបាត់បង់៕
អត្ថបទ៖ ងិន លីម

-
ចរាចរណ៍១ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ចរាចរណ៍៣ ថ្ងៃ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍៣ ថ្ងៃ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ
-
កីឡា២ ថ្ងៃ ago
លោក អេ ភូថង ប្រាប់ថា មិនដឹងរឿងផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា ខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក
-
ព័ត៌មានជាតិ១១ ម៉ោង ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1