Connect with us

ព័ត៌មានជាតិ

បង្កើតក្រុមការងារ ៦ ក្រុមចុះស្រាវជ្រាវ ការទន្ទ្រានដីព្រៃលិចទឹក នៅតំបន់ទន្លេសាប

បានផុស

នៅ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២១ បានសម្រេចបង្កើតក្រុមការងារចុះពិនិត្យ និងស្រាវជ្រាវកាករទន្ទ្រានដីព្រៃលិចទឹក នៅតំបន់ទន្លេសាប ស្ថិតនៅខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបន្ទាយមានជ័យ​ ខេត្តសៀមរាប និងខេត្តកំពង់ធំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមការងារមាន ៦ ក្រុម ក្រុមនីមួយដឹកនាំដោយរដ្ឋលេខាធិការមួយរូបនៃក្រសួងរៀបចំដែនដី ដោយចុះទៅកាន់ខេត្តនីមួយៗ ជាប់បឹងទន្លេសាប។

យោងតាមសេចក្ដីសម្រេច ក្រុមទទួលបន្ទុកតាមខេត្តសហការសម្របសម្រួលជាមួយ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រសួងបរិស្ថាន អាជ្ញាធរទន្លេសាប អាជ្ញាធរដែនដី និងអង្គភាពមានសមត្ថកិច្ចពាក់ព័ន្ធ ចុះពិនិត្យ និងស្រាវជ្រាវការទន្ទ្រានដីព្រៃលិចទឹកនៅតំបន់ទន្លេសាបស្ថិតនៅខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំរាយការណ៍វឌ្ឍនភាពការងារជាប្រចាំជួនក្រុមទទួលបន្ទុកសម្របសម្រួលនិងបូកសរុបបំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនរបស់ថ្នាក់ដឹកនាំក្រសួង។

ម្យ៉ាងទៀត ក្រុមទទួលបន្ទុកសម្របសម្រួលនិងបូកសរុបបូកសរុបលទ្ធផលការងារចុះពិនិត្យ និងស្រាវជ្រាវការទន្ទ្រានដីព្រៃលិចទឹកនៅតំបន់ទន្លេសាបស្ថិតនៅខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ រាយការណ៍វឌ្ឍនភាពការងារជាប្រចាំជូនថ្នាក់ដឹកនាំក្រសួងបំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនរបស់ថ្នាក់ដឹកនាំក្រសួង។ក្រុមការងារមានសិទ្ធិប្រើប្រាស់មន្ត្រីក្រោមឱវាទឱ្យជួយការងារតាមការចាំបាច់។

ការបង្កើតក្រុមការងារចុះ ស្រាវជ្រាវ ការទន្ទ្រានដីព្រៃលិចទឹកនៅតំបន់ទន្លេសាប បន្ទាប់ពី សម្ដេចតេជោ ហ៊ុន សែន នាយក​​រដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជាឲ្យប្រើប្រាស់កម្លាំងថ្មើរជើង ទាំងជើងទឹក និងឧទ្ធម្ភាគចក្រ ត្រូវចុះទៅត្រួតពិនិត្យ និងបង្ក្រាបជាបន្ទាន់ នូវបទល្មើស​ការកាប់បំផ្លាញព្រៃលិចទឹក នៅជុំវិញបឹងទន្លេសាប ជាពិសេសនៅក្នុងខេត្តកំពង់ឆ្នាំង៕  

អត្ថបទៈ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម