ព័ត៌មានជាតិ
អភិបាលខេត្តបាត់ដំបង ព្រមានមន្ដ្រីពាក់ព័ន្ធបទល្មើសធនធានធម្មជាតិ ត្រូវប្រញាប់ដកខ្លួនចេញជាបន្ទាន់
លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានធ្វើការព្រមានដល់មន្ដ្រីទាំងឡាយណា ដែលមានការពាក់ព័ន្ធទៅនឹងបទល្មើស ព្រៃឈើ ព្រៃលិចទឹក និងដែនអភិរក្សផ្សេងៗត្រូវប្រញាប់ដកខ្លួនចេញជាបន្ទាន់ចៀសវាងប្រឈមទៅនឹងមុខច្បាប់។

ការព្រមាននេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពិភាក្សា ស្ដីពីរបាយការណ៍លទ្ធផលនៃការស្រង់ព័ត៌មាន ដែលប្រជាពលរដ្ឋកាន់កាប់អាស្រ័យផលជាក់ស្ដែងយូរឆ្នាំ នៅក្នុងខេត្តបាត់ដំបងកាលរសៀលថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២២។ លោកអភិបាលខេត្ត បានមានប្រសាសន៍ថា« មន្ដ្រីណាដែលមានការពាក់ព័ន្ធទៅនឹងបទល្មើសខាងលើ ត្រូវប្រញាប់ដកខ្លួនចេញជាបន្ទាន់ និងត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ហើយមិនត្រូវធ្វើគេចវេះឡើយ បើពុំនោះទេនឹងត្រូវប្រឈមមុខច្បាប់ដោយមិនត្រូវមានការលើកលែងជាដាច់ខាត»។

ជាមួយគ្នានេះដែរ លោកអភិបាលខត្តបានណែនាំទៅដល់បណ្ដាស្រុកពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ ត្រូវតែបន្តក្នុងការទប់ស្កាត់ការបំផ្លិចបំផ្លាញនូវសម្បត្តិធម្មជាតិរបស់រដ្ឋ និងជាពិសេសធ្វើការបង្ក្រាបទៅលើជនណា ដែលមានសកម្មភាពបំផ្លិចបំផ្លាញទាក់ទងទៅនឹងបទល្មើសព្រៃឈើ ព្រៃលិចទឹក ដែនអភិរក្សផ្សេងៗ ដោយមិនត្រូវមានការលើកលែងឡើយ គឺត្រូវតែធ្វើការអនុវត្តទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
ទន្ទឹមនឹងនេះ លោកអភិបាលខេត្តបានជំរុញដល់ អភិបាលស្រុក មន្ដ្រីជំនាញ កងកម្លាំងប្រដាប់អាវុធ ត្រូវតែប្ដេជ្ញាចូលរួមសហការឲ្យបានទប់ស្កាត់បទល្មើសនេសាទ នៅតំបន់បឹងទន្លេសាបនៅក្នុងភូមិសាស្ដ្ររបស់ខ្លួន ក្នុងករណីមានបទល្មើសនេសាទ មិនថាទ្រង់ទ្រាយធំឬតូចត្រូវតែធ្វើការទប់ស្កាត់ ដើម្បីរក្សានូវពូជមច្ឆជាតិនៅក្នុងបឹងទន្លេសាបកុំឲ្យបាត់បង់។ នៅក្នុងពិធីបិទសន្និបាត បូកសរុបការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទប្រចាំឆ្នាំ ២០២១ និងទិសដៅអនុវត្តឆ្នាំ ២០២២ នៅរសៀលថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបទបញ្ជាឲ្យអាជ្ញាធរខេត្តនៅជុំវិញបឹងទន្លេសាប ត្រូវបង្ក្រាបបទល្មើសនេសាទពីក្រុមជនខិតខូច ដើម្បីទប់ស្កាត់ការបាត់បង់ធនធានត្រី នៅក្នុងបឹងទន្លេសាប។

ក្នុងនោះសម្ដេចតេជោ ហ៊ុន សែន បានណែនាំឲ្យអាជ្ញាធរខេត្តជុំវិញបឹងទន្លេសាប ត្រូវរៀបចំផែនការឲ្យបានច្បាស់លាស់ ដើម្បីបង្ក្រាបបទល្មើសនេសាទនៅមូលដ្ឋានរបស់ខ្លួន ដោយត្រូវសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអគ្គមេបញ្ជាការកងយោធពលភូមិន្ទ ព្រមទាំងអគ្គស្នងការនគរបាលជាតិ ដើម្បីកម្ចាត់ចោលមេឈ្មួញ បំផ្លាញធនធានត្រីនៅក្នុងបឹងទន្លេសាប។
ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ត្រូវតែកម្ចាត់ក្រុមជនល្មើសឲ្យបាន ហើយបើចាំបាច់ត្រូវប្រើប្រាស់ឧទ្ធម្ភាគចក្រ ដើម្បីដេញចាប់ និងបង្ក្រាបពីលើតែម្តង៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


