ព័ត៌មានជាតិ
រដ្ឋមន្រ្តីបរិស្ថាន ផ្ដាំអ្នកទន្ទ្រានដីបឹងទន្លេសាប កុំគិតតែប្រយោជន៍ផ្ទាល់ខ្លួន បំភ្លេចប្រយោជន៍ជាតិ
ថ្លែងពីតំបន់បឹងទន្លេសាប រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានផ្ដាំទៅបុគ្គលដែលទន្ទ្រានកាប់ព្រៃលិចទឹក យកដីបឹងទន្លេសាបធ្វើជាកម្មសិទ្ធិ កុំគិតតែប្រយោជន៍ផ្ទាល់ខ្លួន ហើយភ្លេចគិតដល់ប្រយោជន៍រួមរបស់ជាតិ។

ក្នុងសន្និសីទសារព័ត៌មានក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រសួងបរិស្ថាន និងសហភាពអឺរ៉ុបនៅបឹងទន្លេសាប ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង នារសៀលថ្ងៃទី៣១ ខែកមរា ឆ្នាំ២០២៤ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានសង្កេតឃើញថា មានបញ្ហាប្រឈមសំខាន់ៗចំនួន៣ ដែលកំពុងបំផ្លិចបំផ្លាញនៅក្នុងបឹងទន្លេសាប ជាអាទិ៍ បញ្ហាភ្លើងឆេះព្រៃ បញ្ហាការទន្ទ្រានព្រៃយកដី និងបញ្ហាបម្រែបម្រួលអាកាសធាតុ។

បើតាមលោករដ្ឋមន្ត្រី អ៊ាង សុផល្លែត បឹងទន្លេសាប គឺជាឃ្លាំងស្ដុកសារធាតុប្រូតេអ៊ីនដ៏សំខាន់របស់កម្ពុជា ដែលមាន ន័យថា ជាកន្លែងនៃប្រភពត្រីចម្រុះរាប់រយប្រភេទសម្រាប់ជាតម្រូវការរបស់ប្រជាជនខ្មែររាប់លាននាក់ ជារៀងរាល់ឆ្នាំ។ លោករដ្ឋមន្ត្រី ថា បើយកដី១ហិកតា ២ហិកតា ឬ១ពាន់ហិកតា ១ម៉ឺនហិកតា សម្រាប់តែក្រុមបុគ្គលប៉ុន្មាននាក់ ផ្ទុយទៅវិញ នឹងបំផ្លាញទៅដល់អនាគតប្រជាជនខ្មែររាប់លាននាក់ ដែលពឹងផ្អែកលើបឹងទន្លេសាបនេះ។ ត្រង់ចំណុចនេះ លោករដ្ឋមន្ត្រី បានចោទជាសំណួរថា «តើល្អទេនៅពេលដែលបានដី បានចំណូលតែសម្រាប់បុគ្គលប៉ុន្មាននាក់ហ្នឹង ហើយប្រជាជនខ្មែររាប់លាននាក់ បាត់បង់ប្រភពប្រូតេអ៊ីនរបស់ពួកគាត់?»។

លោក អ៊ាង សុផល្លែត បានគូសបញ្ជាក់បន្តថា មិនត្រឹមជាឃ្លាំងស្ដុកសារធាតុប្រូតេអ៊ីនទេ តែការថែរក្សាការពារបាននូវ បឹងទន្លេសាប ដែលជាបឹងដ៏ធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ប្រៀបបានដូចជាការរក្សាបាននូវកិត្តិយសរបស់ជាតិ រក្សាបានទ្រព្យសម្បត្តិដែលប្រទេសដទៃមិនមាន ហើយជាមួយគ្នានេះ បឹងទន្លេសាប ក៏អាចទាញជាផលប្រយោជន៍បម្រើឱ្យវិស័យទេសចរណ៍ និងវិស័យផ្សេងៗទៀត។
ក្នុងន័យនេះ លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអំពាវនាវដល់អ្នកដែលចង់បានដី ត្រូវគិតពិចារណាឡើងវិញ ដោយត្រូវគិតដល់ផលប្រយោជន៍រួមរបស់ជាតិជាធំ ជាងគិតត្រឹមប្រយោជន៍សម្រាប់ខ្លួនឯង តាមរយៈការជួយថែរក្សា អភិរក្ស និងការពារឱ្យបានជាដាច់ខាតធនធានធម្មជាតិដែលមានស្រាប់នេះ កុំឱ្យបាត់បង់៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ