ព័ត៌មានជាតិ
មន្រ្តីជាន់ខ្ពស់មហាផ្ទៃ ព្រមានចាត់វិធានការផ្លូវច្បាប់ ករណីជនមួយក្តាប់តូចប្រើឈ្មោះថា នៅពីក្រោយការឈូសឆាយព្រៃលិចទឹក
លោក អង មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ លើករណីមានជនមួយច្បាប់តូចបានប្រើប្រាស់ឈ្មោះលោកថានៅពីក្រោយការឈូសឆាយព្រៃលិចទឹក និងកំពុងមានទំនាស់ប្រមាណ ៥០ហិកតា ដែលមានទីតាំងស្ថិតនៅក្នុងស្រុកលើកដែក នាខេត្តកណ្ដាល។
“កុំថាឡើយដីមួយម៉ែត្រ សូម្បីតែដីមួយចំអាមក៏ខ្ញុំគ្មានដីនៅទីនោះដែរ ហើយមុខរបរខ្ញុំមិនមែនដើរកាងដីធ្លីអីអញ្ចឹងទេ អ្នកណាយកឈ្មោះខ្ញុំទៅប្រើ ខ្ញុំអាចចាត់វិធានការទៅតាមផ្លូវច្បាប់បាន”។ នេះបើតាមការគូសបញ្ជាក់របស់លោក អង មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

ពាក់ព័ន្ធទំនាស់ដីធ្លីនេះ នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ពលរដ្ឋប្រមាណជាង ៦០គ្រួសារ នៅស្រុកលើកដែកបានស្នើទៅកាន់លោក គួច ចំរើន អភិបាលខេត្តកណ្ដាល ជួយទប់ស្កាត់បន្ទាន់ទៅលើបុគ្គលមួយក្ដាប់តូចអាងអំណាចមួយក្រុមឈ្មោះ វីគី ឈ្មោះហៀង អេងលាង ដឹកនាំដោយឈ្មោះ គ្រី ប៉េងលេង ហៅថាត់ បានធ្វើសកម្មភាពឈូសឆាយដីប្ដូរសណ្ឋានដីទំនាស់ទាំងបំពាន និងគ្មានច្បាប់អនុញ្ញាតពីរដ្ឋបាលខេត្តកណ្ដាល។


ក្រោយកើតហេតុភ្លាម ពលរដ្ឋបានសុំការអន្តរាគមន៍នៅសាលាស្រុកលើកដែកកោះហៅឈ្មោះ គ្រី ប៉េងលេង ហៅថាត់ មកប្រជុំរកដំណោះស្រាយ និងណែនាំឱ្យឈ្មោះនេះបញ្ឈប់សកម្មភាព ឈូសឆាយដីទំនាស់ខាងលើនេះ រង់ចាំការសម្របសម្រួលដោះស្រាយជាមុនសិន។ ប៉ុន្តែឈ្មោះ នេះនៅតែមិនស្ដាប់តាមការណែនាំ និងមិនចូលរួមសហការជាមួយ នឹងអាជ្ញាធរមានសមត្ថកិច្ចនោះទេ ហើយនៅតែបន្តធ្វើសកម្មភាពឈូសឆាយ លើទំនាស់លើដីទំនាស់រហូតមកដល់បច្ចុប្បន្នព្រោះឈ្មោះនេះអាងថា ខ្លួនមានអ្នកធំនៅពីក្រោយ ដូច្នេះខ្លួនមិនខ្លាចអ្នកណាទាំងអស់។



រដ្ឋបាលខេត្តកណ្ដាល ធ្លាប់បានចេញលិខិតបង្គាប់ការលេខ០៣៩ ល.ប.ក ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០២១ ដោយបានចាត់តាំងមន្ត្រីឱ្យចុះទៅបំពេញបេសកកម្ម ដើម្បីចាប់ឃាត់បញ្ឈប់ការឈូសឆាយប្ដូរសណ្ឋានដីដែលកំពុងមានវិវាទនិងពុំមានការអនុញ្ញាត ស្ថិតនៅស្រុកកោះធំ ស្រុកលើកដែក និងនៅស្រុកស្អាងខេត្តកណ្ដាល។ ប៉ុន្តែឈ្មោះ វីគី, ឈ្មោះហៀង អេងលាប ដែលមានមេការឈ្មោះគ្រី ប៉េងលេង ហៅថាត់ បែរជានាំគ្នាទៅឈូសឆាយដីទំនាស់ បំពាននឹងចំណាត់ការរបស់រដ្ឋបាលខេត្តកណ្ដាលទាំងស្រុង។ ប្រជាពលរដ្ឋប្រមាណជា ៦០ គ្រួសារ និងជាអ្នកមើលថែរក្សាការពារដីឱ្យក្រុមហ៊ុន KTC ខាងលើ បានសំណូមពរលោក គួច ចំរើន អភិបាលខេត្តកណ្ដាល មេត្តាជួយអន្តរាគមន៍ទប់ស្កាត់ក្រុមគ្រឿងចក្រខាងលើ បញ្ឈប់សកម្មភាពលើដីទំនាស់ និងរង់ចាំដំណោះស្រាយបញ្ចប់វិវាទជាមុនសិន។

កម្ពុជាថ្មី មិនអាចទាក់ទងឈ្មោះ គ្រី ប៉េងលេង ហៅថាត់ ដើម្បីធ្វើការអធិប្បាយបន្ថែមបានទេនៅថ្ងៃនេះ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


