ព័ត៌មានជាតិ
ក្រសួងអប់រំនឹងដាក់ពង្រាយអប្បមាទជាង២ពាន់នាក់ ត្រួតពិនិត្យដំណើរការប្រឡងបាក់
ក្រសួងអប់រំយុវជននិងកីឡា នឹងដាក់ពង្រាយគណៈកម្មការអប្បមាទនិងជំនួយការអប្បមាទជាង២ពាន់នាក់នៅតាមបន្ទប់ប្រឡងនានាដើម្បីត្រួតពិនិត្យដំណើរការប្រឡងបាក់ឌុបនាពេលខាងមុខនេះសំដៅឲ្យដំណើរការប្រឡងប្រព្រឹត្តទៅប្រកបដោយស្តង់ដារខ្ពស់យុត្តិធម៌ តម្លាភាពនិងអាចទទួលយកបានទាំងអស់គ្នា។
លោករស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា ធ្លាប់បានមានប្រសាសន៍នៅយប់ថ្ងៃទី០២ធ្នូនេះថា ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុបនៅឆ្នាំនេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ដោយក្រសួងនឹងដាក់ពង្រាយគណៈកម្មការអប្បមាទនិងជំនួយការអប្បមាទជាង២ពាន់នាក់ នៅតាមបន្ទប់ប្រឡងនានាក្នុងនោះមានគណៈកម្មការអប្បមាទមានចំនួន៦១២នាក់និងអប្បមាទចំនួន១៥៧៨នាក់។

បើតាម លោក បណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាធ្លាប់បានមានប្រសាសន៍ថា ជំនួយការអប្បមាទនេះ មានតួនាទីជាសេនាធិការឲ្យប្រធានគណៈកម្មការអប្បមាទទូទាំងប្រទេសប្រចាំមណ្ឌលសំណេរលើការត្រួតពិនិត្យនិងសង្កេតដំណើរការប្រឡងប្រចាំមណ្ឌលដោយជំនួយការអប្បមាទចំនួន១នាក់សម្រាប់ទទួលខុសត្រូវ២បន្ទប់ប្រឡង។
លោករដ្ឋមន្ត្រីបានបន្តថា ជំនួយការអប្បមាទនេះត្រូវបានជ្រើសរើសចេញពីគរុសិស្ស និងគរុនិស្សិតដែលមានភាពហ្មត់ចត់ភាពស្មោះត្រង់ សុចរិតភាព ស្នាដៃល្អនិងមានស្មារតីទទួលខុសត្រូវខ្ពស់យកមកបណ្តុះបណ្តាលដើម្បីឱ្យពួកគាត់មានសមត្ថភាពពេញលេញសម្រាប់ត្រួតពិនិត្យដំណើរការប្រឡងនៅតាមបន្ទប់ប្រឡងនានា។

លោក រស់ សុវាចា មានបន្តទៀតថា សម្រាប់ថាសម្រាប់ការប្រឡងបាក់ឌុបនៅឆ្នាំនេះមានបេក្ខជនដាក់ពាក្យប្រឡងចំនួន១១៥១៤៩នាក់ បេក្ខនារី៦០៦៨២នាក់, បេក្ខជនស្វៃរិន៤៣៣៤នាក់(នារី១៧៦២នាក់), បេក្ខជនបំពេញវិជ្ជា៣៤៦១នាក់ (នារី១០៥៣នាក់),បេក្ខជនស្វៃរិន-បំពេញវិជ្ជា ២០៤៣នាក់(នារី៤៦៨នាក់)ចែកជា២០៤មណ្ឌលស្មើនឹង៤៦៥២បន្ទប់។
លោកបានបន្ថែមទៀតថា ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុបនៅឆ្នាំនេះនឹងត្រូវកិលកាលបរិច្ឆេទពីថ្ងៃទី៦ធ្នូទៅធ្វើនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១វិញតាមទម្រង់ដូចឆ្នាំកន្លងមក ដើម្បីទុកពេលវេលាឱ្យសិស្សរៀនបានច្រើនដើម្បីត្រៀមប្រឡង។
លោកបានបន្តទៀតថា ទោះបីជាមានការពន្យារពេលក្តី ក៏ការប្រឡងបាក់ឌុបត្រូវបន្តអនុវត្តន៍គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របនឹងវិធានការសុវត្ថិភាពសុខភាព។
នៅក្នុងដំណើរការប្រឡបាក់ឌុបនេះដែរ លោកឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានណែនាំដល់អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធទាំងអស់ ធ្វើយ៉ាងណារក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ក្នុងការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឲ្យទទួលបានការជោគជ័យ។ ដោយត្រៀមលក្ខណៈការពារដូចជា ការពារការដឹកជញ្ជូនវិញ្ញាសា ,ការពារទីកន្លែងទុកដាក់វិញ្ញាសា,និងការពារបរិវេណមណ្ឌលប្រឡង៕
ដោយ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៩ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


