Connect with us

ព័ត៌មានជាតិ

ផ្លូវ​ជាតិ​មួយ​ខ្សែ​កាត់ព្រៃភ្នំ​ពី​សំឡូត​ដល់​កោះកុង​ សម្រច​បាន​ជាង ៥០ ភាគរយ

បានផុស

នៅ

គម្រោងសាងសង់ផ្លូវជាតិលេខ១០ ប្រវែងជាង ១៩៨ គ.ម គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ២០២១ សម្រេច​បាន​ជាង ៥០ ភាគរយ។

ផ្លូវជាតិ​មួយ​ខ្សែនេះ​សាងសង់​ឡើង​ ដោយ​ត្រួសត្រាយឆ្លងកាត់ជ្រោះជ្រោងជ្រលងដងអូរ កាត់ខ្នងភ្នំក្រវាញ ដែល​ជា​ផ្លូវជាតិ​ដ៏សំខាន់​ភ្ជាប់​ច្រក​របៀង​នៃ​លំហូរ​ការ​ធ្វើ​ចរាចរណ៍​រវាង​ខេត្តចំនួន ៣​ នៅ​ភាគ​ខាង​លិច​គឺ​ខេត្ត​បាត់ដំបង ពោធិ៍សាត់ និងកោះកុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល ក្នុងពេល​ដឹក​នាំប្រតិភូ​ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ១០ បាន​ឲ្យ​ដឹង​ថា គម្រោងផ្លូវនេះមានការជ្រើសរើសគន្លងផ្លូវថ្មីប្រវែងសរុបជាង ​៦៥​គីឡូម៉ែត្រ ដើម្បីធ្វើផ្លូវពង្វាងពីភ្នំក្រវាញ ព្រោះតែមិនចង់វះកាត់ភ្នំក្រវាញជាពីរនាំឱ្យប៉ះពាល់ដល់បរិស្ថាននិងជម្រកសត្វព្រៃធ្ងន់ធ្ងរ។

គម្រោងសាងសង់ផ្លូវជាតិលេខ១០ មានប្រវែងសរុបចំនួន១៩៨,៧១គីឡូម៉ែត្រ តភ្ជាប់ពីសំឡូត​ខេត្តបាត់ដំបងកាត់​វាលវែង​-​អូរសោមខេត្ត​ពោធិ៍សាត់​ដល់ក្រុង​ខេមរភូមិន្ទ​ខេត្ត​កោះកុង ដែល​សាងសង់ស្របតាមបទដ្ឋានបច្ចេកទេសកម្រិត៣របស់សាធារណរដ្ឋប្រជាមានិតចិន។

ផ្លូវ​នេះ​មានទទឹងតួផ្លូវសរុបចំនួន៩ម៉ែត្រ ជាប្រភេទផ្លូវកៅស៊ូពីរស្រទាប់(DBST) សាងសង់ស្ពានចំនួន ២៣ កន្លែងប្រវែង​១៧២១,៤៦ម៉ែត្រ ដែលក្នុងនោះមានស្ពានខ្ពស់ជាងគេមួយដែលមានកម្ពស់៧៥ម៉ែត្រ បណ្តោយ៥៣០ម៉ែត្រ និងទទឹង​១០​ម៉ែត្រ ព្រមទាំងមានបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពផងដែរ។

គម្រោងផ្លូវនេះបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ហើយ​គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ​២០២១ វឌ្ឍនភាពការងារជារួមសម្រេចបាន​ជាង ៥៤%។

បើ​តាម​រដ្ឋមន្រ្តី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន គម្រោងផ្លូវនេះចំណាយថវិកាសរុបប្រមាណ១៨៨,៣៨លានដុល្លារសហអាមេរិក ជាហិរញ្ញប្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាល​កម្ពុជា ដែល​ចំណាយពេលសាងសង់ចំនួន៤៨ខែ ចាប់ពីខែធ្នូ ឆ្នាំ២០១៩ ដល់ខែធ្នូ ឆ្នាំ២០២៣។

ផ្លូវជាតិលេខ១០គឺជាសរសៃឈាមសេដ្ឋកិច្ចជាតិដ៏មានសក្តានុពលរបស់កម្ពុជា អាចជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ ធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស និងជាមួយតំបន់ រួមចំណែកក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការដោះដូរពាណិជ្ជកម្ម វិនិយោគ ដំណាំកសិផល កសិ-ឧស្សាហកម្ម និងទេសចរណ៍បានឆាប់រហ័ស និងចំណាយតិច ជាពិសេសជាមួយប្រទេសជិតខាង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១ ម៉ោង មុន

សមត្ថកិច្ចឃាត់រថយន្តដឹកពងមាន់ ១មុឺន៥ពាន់គ្រាប់ នាំចូលពីវៀតណាមខុសច្បាប់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​ក្នុងកិច្ច​ប្រជុំ UDCG អង់គ្លេសនឹងប្រកាស​ជំនួយ​យោធា​ដល់​អ៊ុយក្រែន ខណៈអាមេរិក​ទន់​ជំហរ

ព័ត៌មានជាតិ២ ម៉ោង មុន

ជនបរទេសដែលស្នាក់នៅក្នុងខេត្តបន្ទាយមានជ័យ ត្រូវអនុវត្តតាមបទបញ្ជា៤ចំណុច

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រី​ការពារជាតិអាមេរិក អវត្តមានលើក​ដំបូង ពីកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិជួយអ៊ុយក្រែន​

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរាជធានីអមដំណើរ សម្តេចមហាមន្ត្រីចុះពិនិត្យទីតាំងពហុកីឡាដ្ឋាន មរតជាតិតេជោ ដើម្បីត្រៀមព្រះរាជពិធីព្រឹកស្អែក

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

កូរ៉េ​ខាង​ជើង លែង​យក​តង់​បាំង​នាវា​ចម្បាំងដែលលិច ក្រោយ​ស្រង់​ចេញពី​ទឹក​បាន​ពាក់កណ្ដាល​មក​វិញ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ការឆ្លើយតបរបស់កម្ពុជាចំពោះឧប្បត្តិហេតុព្រំដែនថៃ៖ យុគសម័យថ្មីនៃភាពជាអ្នកដឹកនាំរបស់កម្ពុជា

សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាលខណ្ឌ៧មករា ចុះ​ណែនាំ​បណ្ដា​ទីតាំង​យានដ្ឋាន កុំ​ឱ្យ​លក់​បំពង់​សុីម៉ាំង​ឮខ្លាំង រំខាន​ដល់​ពលរដ្ឋ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អ៊ុយក្រែន ទទួលស្គាល់ថា ខ្លួនជាអ្នកបំផ្ទុះស្ពាន គ្រីមៀ

សន្តិសុខសង្គម៧ ម៉ោង មុន

ចាប់ខ្លួនជនដៃដល់ជាកូនបង្កើតក្រោយកាប់សម្លាប់​ឪពុកខ្លួនឯងដោយសារខឹងមិនឲ្យប្រើ​គោយន្ដ

Sokha Hotels

ព័ត៌មានពេញនិយម