Connect with us

ព័ត៌មានជាតិ

ដល់​រដូវ​បង្កង​តាកែវហើយ ​កុំភ្លេច​មក​សាក​ មាន​តែ​​ប៉ុន្មាន​ខែ​​នេះទេ

បានផុស

នៅ

បង្កង​ធម្មជាតិ​ខេត្ត​តាកែវ​ចាប់ផ្ដើម​សំបូរ​ហើយ ជា​ឱកាស​ដែល​ភ្ញៀវ​ទេសចរ​មក​ពី​គ្រប់​ទិសទី​អាច​មក​កម្សាន្ត និង​សាក​រសជាតិ​បង្កង​ធម្មជាតិ​ស្រស់ៗ​នៅ​ ខេត្ត​ចំណាស់​មួយ​នេះ។

លោក លី សាវេត អភិបាលរង​ខេត្ត​តាកែវ​បាន​ប្រាប់​កម្ពុជា​ថ្មី​នៅ ​ព្រឹក​នេះ​ថា បង្កង​ធម្មជាតិ​ខេត្ត​តាកែវ​មាន​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​ចាប់​ពី​ខែ វិច្ឆិកា​ដល់​ខែ​មករា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​លី សាវេត បាន​បញ្ជាក់​ថា បង្កង​គឺជា​ផលិតផល​និង​ជា​អត្តសញ្ញាណ​របស់​ខេត្ត​តាកែវ។ ខេត្ត​មួយ​នេះ​តែងតែ​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​ចង់​មក​សាក​រសជាតិ​បង្កង​ទឹកសាប​ដ៏​ឆ្ងាញ់​ពិសា​នេះ។

បើ​តាម​លោក​អភិបាល​រង​ខេត្ត បង្កង​ធម្មជាតិ​ខេត្ត​តាកែវ​មិន​មែន​សុទ្ធ​អាច​រក​បាន​រាល់ថ្ងៃ​ឡើយ មាន​តែ​តាម​រដូវ​តែ​ប៉ុណ្ណោះ។ បង្កង​ធម្មជាតិ​ខេត្ត​តាកែវ មាន​កេរ្តិ៍ឈ្មោះនិង​រសជាតិ​ឆ្ងាញ់​ ហើយ​តម្លៃ​ក៏​ថ្លៃ​គួរ​សម។

អាជីវករ​លក់​បង្កង​មួយ​រូប​ដែល​មាន​ឈ្មោះ​ស្រីតា នៅ​ខេត្ត​តាកែវ​បាន​បញ្ជាក់​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា បង្កង​ធម្មជាតិ​ខេត្ត​តាកែវ​រដូវ​នេះ​មិន​សូវ​សំបូរ​ទេ​ដោយសារ​ទឹក​តូច​ជាង​បណ្តា​ឆ្នាំ​មុនៗ។ ភាគច្រើន​ប្រភព​បង្កង​យក​មក​ពី​ស្រុក​អង្គរបុរី និង​បុរីជលសារ​។ បើ​តាម​អាជីវករ​រូប​នេះ បើ​ទោះ​បី​បង្កង​ធម្មជាតិ​ឆ្នាំ​នេះ​មិន​សូវ​សំបូរ ប៉ុន្តែ​តម្លៃ​ក៏​មិន​មាន​ឡើង​ថ្លៃ​នោះ​ដែរ។

កន្លែង​លក់​បង្កង​យីហោ​ល្បីប្រចាំ​ខេត្ត​តាកែវ​នេះ​​ក៏​បាន​បញ្ជាក់​តម្លៃ​បង្កង​ធម្មជាតិខេត្តតាកែវ ដោយ​​លេខ ១ មួយ​គីឡូ ៤៥ ដុល្លារ និង​លេខ ២ តម្លៃ ៣៥ ដុល្លារ។ តម្លៃ​នេះ​បាន​ចុះ​បន្តិច​កាល​ប៉ុន្មានថ្ងៃមុន លេខ ១ មួយ​គីឡូ ៤៨ ដុល្លារ។

លោក លី សាវ៉េត អភិបាល​រង​ខេត្ត​តាកែវ​បានបញ្ជាក់​ថា ភាព​ល្បីល្បាញ​នៃ​បង្កង​ខេត្ត​តាកែវ ក៏​ជា​ផ្នែក​មួយ​ដែល​បាន​ទាក់ទាញ​ទេសចរ​ឆ្ងាយ​ជិត​ចង់​មក​លេង​ខេត្ត​តាកែវ៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
វប្បធម៌ ជំនឿ៥ នាទីutes មុន

បណ្ឌិត យង់ ពៅ សំណូមពរដល់ជនល្បីៗជួយផ្សព្វផ្សាយពីល្បែងប្រជាប្រិយខ្មែរឱ្យបានច្រើនជាងការលេងបាញ់ទឹក

វប្បធម៌ ជំនឿ៩ នាទីutes មុន

ទំនាយឆ្នាំ២០២៥របស់លោកយាយ Baba Vanga ក្លាយជាការពិតមួយហើយ

ជីវិតកម្សាន្ដ១២ នាទីutes មុន

Kim Soo Hyun ប្រឈមបញ្ហាធំក្នុងអាជីព ត្រូវគេដកកិច្ចសន្យាចោលខ្ទេច ក្រោយសន្និសីទចប់ភ្លាមៗ

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

​រដ្ឋបាល​ ត្រាំ និង Elon Musk ភ័យខ្លួន​ ក្រោយ​បេក្ខជន​​ចៅក្រមរបស់​​ខ្លួន​​ចាញ់ឆ្នោត​

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

ពលរដ្ឋមីយ៉ាន់ម៉ាជាង​៣​លាន​នាក់ ត្រូវ​ជម្លៀសខ្លួន ព្រោះ​គ្រោះ​រញ្ជួយដី និង​សង្គ្រាមស៊ីវិល

ព័ត៌មានជាតិ២២ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ទូកទេសចរណ៍ផ្ទុកមនុស្ស ៣៦នាក់ ផ្ទុះឆេះនៅ ថៃ

រដ្ឋមន្ត្រីការពារជាតិ
សន្តិសុខសង្គម៧ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ណែនាំឲ្យបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យរាល់ទង្វើរបស់បុគ្គលឈ្មោះ​ ឈាវ មុន្នីន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អ្នកជំនាញព្រមានថា ថៃ ប្រឈមកើតរញ្ជួយដីថែមទៀត តែមិនដឹងពេលណានិងកន្លែងណា

Sokha Hotels

ព័ត៌មានពេញនិយម