ព័ត៌មានជាតិ
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ អាចនឹងអនុញ្ញាតឱ្យពលរដ្ឋបើកបរសាកល្បងនៅចុងឆ្នាំ២០២២
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលបោះទុនវិនិយោគប្រមាណ២.០០០លានដុល្លារអាមេរិកគ្រោងនឹងសាងសង់រួចរាល់មុនការកំណត់ហើយអាចនឹងអនុញ្ញាតឱ្យប្រជាពលរដ្ឋបើកបរសាកល្បងផ្លូវមួយនេះ បាននៅចុងឆ្នាំ២០២២ខាងមុខនេះ។
លោក ហ៊ាង សុទ្ធាយុត្តិ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា ការស្ថាបនាផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ គិតមកទល់បច្ចុប្បន្ននេះមានវឌ្ឍនភាពជារួមប្រមាណជាជិត៧០ភាគរយហើយបើធៀបនឹងផែនការយើងដើរលឿនជាងផែនការបន្តិចហើយការរំពឹងគឺយើងអាចបញ្ចប់ការសាងសង់ផ្លូវនេះមុនពេលកំណត់។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុនអភិវឌ្ឍន៍ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុបានឱ្យដឹងថាតាមផែនការផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ នឹងចប់រួចរាល់ជាស្ថាពរនៅខែកញ្ញា ឆ្នាំ២០២២ បន្ទាប់ពីបើកការដ្ឋានសាងសង់នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្នុងទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC)ពីប្រទេសចិនតាមរយៈក្រុមហ៊ុន Cambodian PPSHVExpressway Co.,Ltdប្រមាណ២.០០០លានដុល្លារអាមេរិកនិងហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិនប្រមាណ១៥០លានដុល្លារ។
លោកបន្តថា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល កំពុងចរចាជាមួយភាគីក្រុមហ៊ុនវិនិយោគផ្លូវនេះ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចធ្វើការបើកបរសាកល្បងនៅលើផ្លូវនេះសំដៅឱ្យបានយល់ដឹងពីស្ថានភាពផ្លូវជាមុនសិន មុននឹងឈានទៅដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដោយការបង់ប្រាក់។

លោកបានបន្តទៀតថា «ប្របើសិនជាការចរចាទទួលបានការឯកភាពពីភាគីវិនិយោគចិន គឺផ្លូវនេះ នឹងអាចអនុញ្ញាតឱ្យប្រជាពលរដ្ឋបើកបរសាកល្បងបាននៅចុងឆ្នាំ២០២២ ពោលគឺនៅពេលសំណង់ផ្លូវថ្នល់នេះរួចរាល់ជាស្ថាពរ»។
បើតាមក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ថា បើទោះជាថ្ងៃសម្រាកតែបងប្អូនយើង នៅការដ្ឋានកំពុងខំប្រឹងប្រែងដើម្បីឆាប់បានផ្លូវដ៏មានសក្តានុពលមួយខ្សែនេះ បម្រើដល់ ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់បងប្អូនប្រជាពលរដ្ឋ ពីប៉ូលសេដ្ឋកិច្ច និងទេសចរណ៍ ដ៏សំខាន់មួយមកកាន់បេះដូងនៃព្រះរាជាណាចក្រកម្ពុជា ។

គួរបញ្ជាក់ថា គម្រោងផ្លូវល្បឿនលឿននៅកម្ពុជាលើកដំបូងនេះ មានប្រវែងសរុបជាង១៩០គីឡូម៉ែត្រ ចាប់ពីក្នុងសង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ក្រុងព្រះសីហនុ ដោយមានទទឹងតួផ្លូវ២៤,៥ម៉ែត្រ និងក្រាលបេតុងកៅស៊ូ(AC)កម្រាស់១០សង់ទីម៉ែត្រចំណែកគន្លងផ្លូវធ្វើចរាចរចែកជា៤គន្លង (២គន្លងទៅ ២គន្លងមក)ដែលអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទអាចបើកបរក្នុងល្បឿនរហូតដល់១០០គីឡូម៉ែត្រ ក្នុងមួយម៉ោង និងកន្លែងខ្លះអាចបើកបរ ក្នុងល្បឿនដល់១២០គីឡូម៉ែត្រ ក្នុងមួយម៉ោង៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


