ព័ត៌មានជាតិ
ព្រឹត្ដិការណ៍វប្បធម៌អាស៊ាន នាំកម្ពុជាក្លាយជាមជ្ឍមណ្ឌលផ្សព្វផ្សាយវប្បធម៌ខ្មែរ
សៀមរាប៖ ទីក្រុងសៀមរាប បានរៀបចំព្រឹត្តិការណ៍វប្បធម៌អាស៊ាន ដែលធ្វើឡើងរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១២ខែធ្នូ ឆ្នាំ២០២១នៅ ខាងមុខប្រាសាទអង្គរវត្ត។
លោក ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានលើកឡើងថា កម្ពុជាធ្វើជាប្រធានប្តូរវេន កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកវប្បធម៌និងសិល្បៈ ហើយបានប្រកាសជ្រើសរើសយកទីក្រុងសៀមរាម ជាទីក្រុងវប្បធម៌អាស៊ាន សម្រាប់ឆ្នាំ២០២០-២០២២។
ការរៀបចំព្រឹត្តិការណ៍នេះនឹងជួយបង្កើនការផ្សព្វផ្សាយនិងបំផុសស្មារតីជាតិទាំងមូល ឱ្យចូលរួមលើកស្ទួយការអភិរក្សនិងអភិវឌ្ឍន៍វប្បធម៌ជាតិ ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្រមតាមផែនការយុទ្ធសាស្ត្ររបស់ រាជរដ្ឋាភិបាលនិងគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌។

ការដាក់បញ្ចូលទីក្រុងសៀមរាបជាទីក្រុងវប្បធម៌អាស៊ាននេះ គឺជាមោទនភាពសម្រាប់ជាតិខ្មែរទាំងមូល ពិសេសសម្រាប់ខេត្តសៀមរាប ដែលជាទឹកដីពោរពេញទៅ ដោយមរតកវប្បធម៌ដ៏សម្បូណ៌បែបទាំងរូបី និងអរូបី ជាពិសេសរមណីយដ្ឋានអង្គរដែលជាបេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញ និងជាគោលដៅទេសចរណ៍វប្បធម៌ ប្រកបដោយសក្តានុពលនៅក្នុងតំបន់ និងពិភពលោក។
លោកហាប់ ទូច បញ្ជាក់ថា ព្រឹត្តិការណ៍វប្បធម៌នេះក៏ជាផ្នែកមួយនៃការស់នៅ តាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូដ១៩ ដើម្បីបើកដំណើរការស្តារសេដ្ឋកិច្ចជាតិឡើងវិញផងដែរ។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចាត់ទុកព្រឹត្តិការណ៍វប្បធម៌អាស៊ានដែលរៀបចំនៅ ទីក្រុងសៀមរាប ជាព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រមួយដ៏សំខាន់ បង្ហាញស្នាដៃសិល្បៈវប្បធម៌ គ្រប់រូបភាព ឲ្យកាន់តែផុលផុសឡើងថែមទៀត ដើម្បីប្រែក្លាយសក្តានុពលវប្បធម៌ខ្មែរឲ្យទៅ ជាកម្លាំងលើកទឹកចិត្តកូនខ្មែរ ឲ្យចេះប្រើប្រាស់គំនិតបញ្ញា ដើម្បីផលិតស្នាដៃវប្បធម៌ថ្មីៗ ប្រែក្លាយព្រះរាជាណាចក្រកម្ពុជាឲ្យទៅ ជាមជ្ឈមណ្ឌលផ្សព្វផ្សាយផលិតផលវប្បធម៌ខ្មែរ។ ព្រឹត្តិការណ៍វប្បធម៌នេះ ក៏ជាកាលានុវត្តភាពក្នុងការរៀនសូត្រ ផ្លាស់ប្ដូរបទពិសោធន៍ពីគ្នាទៅ វិញទៅ មក ដើម្បីពង្រឹងសមត្ថភាព និងគុណភាព ដោយចាប់យកអត្ថប្រយោជន៍ពីសក្តានុពល ធនធានវប្បធម៌ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សំដៅ រួមចំណែកលើកកម្ពស់ជីវភាពរស់នៅ បស់ប្រជាជន តាមរយៈការបង្កើតផលិតផលវប្បធម៌ថ្មីៗសម្បូណ៌បែបថែមទៀត សម្រាប់បម្រើដល់សេចក្តីត្រូវការក្នុងស្រុក និងវិស័យទេសចរណ៍ ដែលជួយជំរុញធ្វើឱ្យកម្ពុជា ក្លាយជាមជ្ឈមណ្ឌលផ្សព្វផ្សាយផលិតផលវប្បធម៌ខ្មែរ ស័ក្តិសមជា ព្រះរាជាណាចក្រនៃវប្បធម៌។



លោក ហាប់ ទូច ក៏បានស្នើឱ្យផ្នែកពាក់ព័ន្ធនានាយកចិត្តទុកដាក់ចំពោះព្រឹទ្ធាចារ្យសិល្បៈ និងអ្នកចំណេះជំនាញដែលជាជ័យលាភីកន្លងមក និងក្នុងពេលនេះ ត្រូវខិតខំយកចិត្តទុកដាក់ថែរក្សា និងផ្ទេរចំណេះដឹងជូនសាធារណជន ពិសេសយុវជនជំនាន់ក្រោយ ដើម្បីឲ្យពួកគេមាន ការយល់ដឹងកាន់តែច្បាស់អំពីតម្លៃនៃវប្បធម៌ និងចូលរួមជាចំណែកក្នុងការថែរក្សាការពារមត៌កវប្បធម៌ឲ្យបានគង់វង្សទៅ អនាគត។ ភាពគង់វង្ស និងរីកចម្រើននៃវប្បធម៌ជាតិក៏ជាផ្នែកមួយនេះការលើកម្ពស់សេដ្ឋកិច្ចជាតិ និងសុខមាលភាពសង្គមផងដែរ។
សូមជម្រាបថា ព្រឹត្ដិការណ៍នេះក៍មានការតាំងពិព័រណ៍ និងប្រកួតប្រជែងម្ហូបអាហារខ្មែរផងដែរ។ យោងតាមរបាយការណ៍បូកសរុបរបស់គណៈកម្មការរៀបចំព្រឹត្តិការណ៍ និងការចុះពិនិត្យជាក់ស្តែង ឃើញថាព្រឹត្តិការណ៍នេះមានសកម្មភាពវប្បធម៌ជាច្រើន នៅ តាមទីកន្លែងផ្សេងៗគ្នា នៅ ក្នុងក្រុងសៀមរាប និងនៅ រមណីយដ្ឋាន មានជាអាទិ៍ ការបង្ហាត់និងបង្ហោះខ្លែងខ្មែរ, មហោស្រពដណ្តាំស្លរម្ហូបអាហារខ្មែរ, តន្ត្រីបុរាណ, របាំ, ល្ខោន, ល្បុក្កតោ, កម្មវិធីអំណាន, ការគូររូបតាមដងផ្លូវការសូត្រកំណាព្យការនិទានរឿង, ការតាំងពិព័រណ៍គំនូរតម្បាញសូត និងកម្មវិធីចម្រុះជាច្រើនទៀត៕
អត្ថបទ៖ គឿនវេត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៥ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


