Connect with us

ព័ត៌មានជាតិ

ចាប់ផ្តើម​​រៀបចំ​​ប្រព័ន្ធ​តេឡេក្រាម​ ឲ្យ​ពលរដ្ឋ​រាយការ​ណ៍​ពី​អ្នក​ល្មើស​ចរាចរ

បានផុស

នៅ

ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន និង​អគ្គស្នងការ​នគរបាលជាតិ​ កំពុង​​ជំរុញ​រៀបចំ​យន្តការនៃការប្រើប្រាស់ប្រព័ន្ធតេឡេក្រាម ដើម្បីបង្ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងអំពើល្មើសច្បាប់ពីអ្នកប្រើប្រាស់​យានជំនិះ។

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តី​ក្រសួង​សារធាណការ​និង​ដឹកជញ្ជូនបាន​ឲ្យ​ដឹង​ថា ទាក់ទងនឹងការបង្កើតប្រព័ន្ធតេឡេក្រាមជូនសាធារណជនប្រើប្រាស់ដោយសេរីក្នុងការផ្តល់ព័ត៌មានអំពីស្ថានភាពចរាចរណ៍ផ្លូវគោកទាន់ហេតុការណ៍ ដើម្បីបង្ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក្រសួងកំពុងពិភាក្សាជាមួយអគ្គស្នងការនគរបាលជាតិក្រសួងមហាផ្ទៃ ដើម្បីជំរុញយន្តការនៃការប្រើប្រាស់ប្រព័ន្ធតេឡេក្រាមឱ្យមានលក្ខណៈអាចដំណើរការបានដោយនិរន្តរភាព និងមានភាពចាស់ទុំ បង្កភាពងាយស្រួលជូនប្រជាពលរដ្ឋក្នុងការប្រើប្រាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​លោក​រដ្ឋមន្រ្តី ក្រសួងក៏កំពុងពិនិត្យលទ្ធភាពផងដែរក្នុងការដាក់បញ្ចូលកម្មវិធី (App) និងយន្តការបច្ចេកវិទ្យាស្វ័យប្រវត្តិមួយចំនួន ដើម្បីធ្វើឱ្យការគ្រប់គ្រង បញ្ជូន និងទទួលទិន្នន័យសម្រាប់មន្ត្រី និងនគរបាលពាក់ព័ន្ធកាន់តែមានភាពងាយស្រួល ងាយស្រួលគ្រប់គ្រង និងមានទិន្នន័យសម្រាប់បង្កើតជាផែនការយុទ្ធសាស្ត្រ។

ក្នុងពិធីបើកការដ្ឋានគម្រោងសាងសង់លើកកម្រិតគុណភាព ផ្លូវជាតិលេខ៤៨ នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ ប្រមុខ​រដ្ឋាភិបាល​សម្តេច​តេជោ ហ៊ុន សែន បានណែនាំឱ្យរដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ពិភាក្សាជាមួយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឱ្យបង្កើតតេឡេក្រាមដើម្បី​​ឲ្យ​ពលរដ្ឋរាយការណ៍ អ្នក​បើកបរ​ដែល​ល្មើសច្បាប់ចរាចរណ៍ ដោយ​អាច​ថត​ផ្លាកលេខ​ដើម្បីផាកពិន័យតាមច្បាប់ចរាចរណ៍ផ្លូវគោក។

បើ​តាមប្រមុខ​រដ្ឋាភិបាល​ ករណីគ្រោះថ្នាក់ចរាចរណ៍បានបង្កឱ្យមានមនុស្សស្លាប់ច្រើនជាងជំងឺកូវីដ១៩ ទៅ​ទៀត៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម