ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ ដាក់ចេញយុទ្ធសាស្ត្រ៥ចំណុច ដើម្បីប្រមូលថវិកាឆ្នាំ២០២២ បានជោគជ័យ
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញយុទ្ធសាស្ត្រសំខាន់ៗចំនួន៥ចំណុច ដើម្បីឱ្យមន្ទីរពាក់ព័ន្ធ និងអាជ្ញាធររៀបចំប្រមូលថវិកាឆ្នាំ២០២២ ឱ្យទទួលបានជោគជ័យស្របតាមច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ ស្ដីពីការអនុវត្តច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ របស់រដ្ឋបាលថ្នាក់ក្រោមជាតិកាលពីថ្ងៃទី២១ ខែមករា លោកអភិបាលខេត្ត បានមានប្រសាសន៍ថា ដើម្បីសម្រេចគោលដៅនេះ ថវិកាឆ្នាំ ២០២២ ត្រូវបានរៀបចំឡើងដោយផ្អែកលើអភិក្រមគ្រឹះ ជាយុទ្ធសាស្ត្រសំខាន់ៗចំនួន ៥ រួមមាន ទី១. ទប់ទល់ការរាតត្បាត នឹងកាត់បន្ថយផលប៉ះពាល់ពីជំងឺកូវីដ១៩ និងរស់នៅជាមួយជំងឺកូវីដ១៩ នៅក្នុងគន្លងប្រក្រតីថ្មី ទី២. អនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ដើម្បីធានាសម្រេចឱ្យបាននូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៤,៨% ។ ទី៣. ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ជាពិសេស ការគ្រប់គ្រងបាននូវអតិផរណា និងការធានាស្ថិរភាពនៃអត្រាប្ដូរប្រាក់ ព្រមទាំងស្ថិរភាពហិរញ្ញវត្ថុជាទូទៅ ។
ទី៤. បន្តនិរន្តរភាព នៃប្រតិបត្តិការរបស់រដ្ឋ នឹងបន្តជំរុញអនុវត្តកម្មវិធីកែទម្រង់សំខាន់ៗ របស់រាជរដ្ឋាភិបាលដើម្បីឆ្លើយតបនឹង សេចក្ដីត្រូវការ របស់ប្រជាជន និងទី៥. ធានាអនុវត្តឲ្យបានជោគជ័យនូវរបៀបវារៈ នៃការលើកស្ទួយលិទ្ធិប្រជាធិបតេយ្យ ពិសេសការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ក៏ដូចជាការបំពេញកាតព្វកិច្ចតំបន់ និងអន្តរជាតិ របស់កម្ពុជាជាពិសេសក្នុងនាមជាប្រធានអាស៊ាន។

លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បានលើកឡើងថា ច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ត្រូវបានរៀបចំឡើងក្នុងបរិការណ៍ ដែលកម្ពុជាស្ថិតក្នុងវិបត្តិជំងឺកូវីដ១៩ នៅឡើយ បន្ទាប់ពីព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ និងការបន្តរីករាលដាលនៃមេរោគកូរូណាបំប្លែងថ្មីដែលបង្កឲ្យមានផលប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរដល់សុខភាព សង្គម សេដ្ឋកិច្ច នឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងកំពុងដាក់សម្ពាធកាន់តែធ្ងន់ធ្ងរមកលើថវិកាជាតិ។
លោកបានបន្តថា ការផ្សព្វផ្សាយសារាចរណែនាំ ស្ដីពីការអនុវត្តច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២នេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់រដ្ឋបាលខេត្ត មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត អង្គភាពទីភ្នាក់ងារប្រតិបត្តិការពិសេស ក្រុងស្រុក ឃុំសង្កាត់ អនុវត្តថវិកា ឲ្យបានរលូនទាន់ពេលវេលាត្រឹមត្រូវ ស្របតាមច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២ និងលិខិតបទបញ្ញត្តិគតិយុត្ត ដើម្បីធានាឲ្យថវិកាឆ្នាំ ២០២២ ក្លាយជាឧបករណ៍ប្រកបដោយ ប្រសិទ្ធភាពពិតប្រាកដ សម្រាប់អនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ការគ្រប់គ្រង ការអនុវត្តថវិកាត្រូវតែហ្មត់ចត់ និងម៉ឺងម៉ាត់ ទាំងការគ្រប់គ្រង ការប្រមូលចំណូល និងការអនុវត្តចំណាយ ដោយត្រូវពង្រឹងការគោរពច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


