Connect with us

ព័ត៌មានជាតិ

រដ្ឋចំណាយថវិកាជិត ៦លានដុល្លារ ជួយដល់កម្មករនិយោជិតព្យួរការងារ

បានផុស

នៅ

រាជរដ្ឋាភិបាល បានចំណាយថវិកាប្រមាណជិត ៦លានដុល្លារ ឧបត្ថម្ភដល់កម្មករនិយោជិតប្រមាណជិត១៥ម៉ឺននាក់ ដែលព្យួរកិច្ចសន្យាការងារ ដោយសារវិបត្តិសេដ្ឋកិច្ចសាកល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍ នៅព្រឹកថ្ងៃទី២៦ធ្នូនេះថា ចាប់តាំងពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលបានបើកផ្តល់ ប្រាក់ឧបត្ថម្ភដល់កម្មករនិយោជិតដែលព្យួរកិច្ចសន្យាការងារដោយសារវិបត្តិសេដ្ឋកិច្ចសាកលសរុបចំនួន ១៤៩ ៤៣១នាក់ ក្នុងចំណោមកម្មករនិយោជិតចំនួន ១៥៨ ៩៤៨នាក់ ដែលស្មើនឹងថវិកាចំនួន ២៣, ៩០២,៦៣២,០០០រៀល ស្មើនឹងជិត៦លានដុល្លារ ដោយកម្មករនិយោជិតទៅបើកប្រាក់ឧបត្ថម្ភពីភ្នាក់ងារវីង។

បើតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា ការបើកប្រាក់ឧបត្ថម្ភនេះរាជរដ្ឋាភិបាល​ធ្វើឡើង​តាមរយៈធនាគារវីង ដែលផ្ញើសារចូលទៅក្នុងទូរស័ព្ទដៃរបស់កម្មករនិយោជិតដែលបានផ្តល់​ឲ្យក្រសួងតាម​រយៈរដ្ឋបាលរោងចក្រនិងសហគ្រាសនាពេលកន្លងមកហើយប្រាក់ឧបត្ថម្ភនេះ នឹងត្រូវបើកផ្តល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃ នៃការព្យួរកិច្ចសន្យាការងារ ។

ធនាគារឯកទេសវីង នឹងបង្វិលប្រាក់ឧបត្ថម្ភនេះ ជូនរាជរដ្ឋាភិបាលវិញ ប្រសិនជាបងប្អូនខកខាន មិនបានទៅបើកប្រាក់​ឧបត្ថម្ភនេះ ក្នុងរយៈពេល១០ថ្ងៃ បន្ទាប់ពីទទួលបានសារតាមទូរស័ព្ទពីធនាគារឯកទេស​វីងដោយត្រូវយក​អត្តសញ្ញាណ​បណ្ណសញ្ជាតិខ្មែរ និងទូរសព្ទដែលទទួលបានសារនោះទៅកាន់ភ្នាក់ងារវីង ដែលនៅជិតបំផុត ដើម្បីបើកប្រាក់ឧបត្ថម្ភនេះ​ហើយរាល់ការបើកប្រាក់នេះគឺមិនតម្រូវឲ្យបង់ថ្លៃសេវាឡើយ។

ក្នុងករណីកម្មករនិយោជិត ដែលបម្រើការងារនៅរោងចក្រ សហគ្រាសមិនបានទទួលសារ ទូរសព្ទពីធនាគារឯកទេសវីង នោះត្រូវធ្វើទំនាក់ទំនងសួរព័ត៌មានបន្ថែម ឬធ្វើបច្ចុប្បន្នភាពលេខទូរសព្ទរបស់ខ្លួន ទៅរដ្ឋបាលរោងចក្រ សហគ្រាស​ជាបន្ទាន់។

គួរបញ្ជាក់ថា គិត​ត្រឹម​ខែ​មិថុនា ឆ្នាំ ២០២៣ កម្ពុជាមានរោងចក្រ សហគ្រាស​ចំនួន ១៧ ២៥១ និង​មាន​កម្មករ​និយោជិត​សរុប​ចំនួន​ជិត ១,៥ លាន​នាក់ ក្នុង​នោះ រោងចក្រសហគ្រាស ក្នុង​វិស័យ​វាយនភណ្ឌ​, កាត់ដេរ​, ផលិត​ស្បែកជើង ផលិតផល​ធ្វើ​ដំណើរ ​និង​កាបូប មាន​ចំនួន ១.៣៣២ និង​មាន​កម្មករ​និយោជិត​សរុប​ប្រមាណ ៨៤ ម៉ឺន​នាក់ ដោយ​ទទួល​បាន​ប្រាក់ចំណូល​ប្រចាំ​ឆ្នាំ​ប្រមាណ​ជិត ៣ ពាន់​លាន​ដុល្លារ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ដឹកនាំ​កិច្ចប្រជុំ​ប្រចាំឆ្នាំ នៃ​ភាគី​ហត្ថលេខី​នៃ​អនុស្សរណៈ​លើ​ការយោគយល់​គ្នា ស្តីពី​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​២០២៣-២០២៧

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ព័ត៌មាន​ និង ​ក្រសួង​ឧស្សាហកម្ម​ ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ ដើម្បី​រួមសហការ​គ្នា​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់​ព័ន្ធ ​បេសកកម្ម និង​គោលនយោបាយរួមតែមួយ

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកនាំពាក្យរងក្រសួងការងារ ៖ កម្ពុជា ជាឋានសួគ៌របស់សហជីពជាង៦ពាន់

សន្តិសុខសង្គម១០ ម៉ោង មុន

គ្រឿងញៀន១៤៥គីឡូក្រាមត្រូវបានបង្ក្រាប និងឃាត់ខ្លួនឧក្រិដ្ឋជន៥នាក់

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ ចាប់ដៃគ្នា ដើម្បីផ្សាយពីវិស័យទេសចរណ៍កម្ពុជាឱ្យសម្បូរបែបជាងមុន

ព័ត៌មានជាតិ១៧ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ១៤ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ១៨ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

រលក​កម្ដៅ​៥២​អង្សា ប្រល័យ​ជីវិត​អ្នក​ចូលរួម​ធម្មយាត្រា Hajj ជាង​១០០០​នាក់​ហើយ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង

Sokha Hotels

ព័ត៌មានពេញនិយម