Connect with us

សេដ្ឋកិច្ច

ឆ្នាំ ២០២៣ គម្រោងចំណាយរបស់រដ្ឋកើនឡើង ១៣ភាគរយ ស្មើនឹងជាង ៩ពាន់លានដុល្លារ

បានផុស

នៅ

នៅឆ្នាំ ២០២៣ខាងមុខ រាជរដ្ឋាភិបាលកម្ពុជា គ្រោងចំណាយថវិកាជាង ៩ពាន់លានដុល្លារ កើនឡើង១៣ភាគរយ បើប្រៀបធៀបនឹងឆ្នាំ ២០២២។ នេះបើយោងតាមខ្លឹមសារសង្ខេបប្រតិបត្តិ ស្ដីពី សេចក្ដីព្រាងច្បាប់ ស្ដីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០​២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២២នេះ បានអ​ញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដោយបានចាប់ផ្តើមពិភាក្សាលើរបៀបវារៈលើ “សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣”។ ជាលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី បានសម្រេចអនុម័តទាំងស្រុង លើសេចក្តីព្រាងច្បាប់នេះ។

យោងតាមខ្លឹមសារសង្ខេបប្រតិបត្តិ ស្ដីពី សេចក្ដីព្រាងច្បាប់ ស្ដីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០​២៣ បានឲ្យដឹងថា សម្រាប់ឆ្នាំ ២០២៣ ចំណាយសរុបថវិការដ្ឋ ឬចំណាយសរុបថវិកាជាតិ ត្រូវបានគ្រោងចំនួន ៣៩ ២០៦ ២០៥ លានរៀល ដែលគិតជាប្រាក់ដុល្លារប្រហាក់ប្រហែល ៩.៦ពាន់លានដុល្លារ ត្រូវជា ២៩,៨៧ភាគរយ នៃផលិតផលក្នុងស្រុកសរុប (ផសស) ដោយមានកំណើន ១៣,០ភាគរយ ធៀបនឹងច្បាប់ថវិកាឆ្នាំ ២០២២។

ក្នុងនោះ (១). ចំណាយចរន្តថវិការដ្ឋមានចំនួន ២២ ៩២៨ ៩៣២ លានរៀល ដែលត្រូវជា ១៧,៤៧ភាគរយ នៃផលិតផលក្នុងស្រុកសរុប (ផសស) ដោយមានកំណើន ១០,០ភាគរយ ធៀបនឹងច្បាប់ថវិកាឆ្នាំ ២០២២។ (២). ចំណាយមូលធនថវិការដ្ឋមានចំនួន ១៦ ២៧៧ ២៧៣ លានរៀល ដែលត្រូវជា ១២,៤០ភាគរយ នៃផលិតផលក្នុងស្រុកសរុប (ផសស) ដោយមានកំណើន ១៧,៥ភាគរយ ធៀបនឹងច្បាប់ថវិកាឆ្នាំ ២០២២។

ក្នុងនោះដែរ សម្រាប់ឆ្នាំ ២០២៣ ផែនការប្រមូលចំណូលក្នុងប្រទេសថវិការដ្ឋ ឬថវិកាជាតិ ត្រូវបានគ្រោងចំនួន ២៩ ៣១១ ៧៤៧ លានរៀល ដែលគិតជាប្រាក់ដុល្លារប្រហាក់ប្រហែល ៧.២ពាន់លា​នដុល្លារ ស្មើនឹង ២២,៣៣ភាគរយ នៃផលិតផលក្នុងស្រុកសរុប (ផសស)​ ដែលមានកំណើន ១៤,៥ភាគរយ ធៀបនឹងច្បាប់ថិវកាឆ្នាំ ២០២២។

សូមជម្រាបថា ច្បាប់ថវិកាឆ្នាំ ២០២៣ ត្រូវបានគិតគូរ និងរៀបចំឡើងក្នុងបរិការណ៍ នៃការបន្តស្ដារ និងជំរុញសេដ្ឋកិច្ចឲ្យស្ថិតនៅលើគន្លងនៃកំណើនខ្ពស់ និងរស់រវើកឡើងវិញ តាមគន្លងប្រក្រតីថ្មីក្នុងការរស់នៅជាមួយនឹងជំងឺកូវីដ-១៩ ព្រមទាំងការបន្តរក្សាលំនឹងជីវភាពរស់នៅរបស់ប្រជាជន និងលំនឹងនៃសង្គម-សេដ្ឋកិច្ច ក៏ដូចជាសម្រេចឲ្យបាននូវគោលដៅសំខាន់ៗ នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម