សេដ្ឋកិច្ច
ប្រព័ន្ធ «FMIS» ដើរតួនាទីសំខាន់ក្នុងដំណើរការធ្វើទំនើបកម្មគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងថវិកាជាតិ
លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ហៅកាត់ថា “FMIS” បានលើកឡើងថាប្រព័ន្ធព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុ (FMIS) បានដើរតួនាទីយ៉ាងសំខាន់ ក្នុងដំណើរការនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការធ្វើទំនើបកម្មដំណើរការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងថវិកាជាតិ។

លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានលើកឡើងនៅក្នុងឱកាសដឹកនាំប្រតិភូក្រុមការងារចូលរួម កម្មវិធីចែករំលែកចំណេះដឹង និងផ្លាស់ប្តូរបទពិសោធន៍ ពាក់ព័ន្ធ និងទំនើបកម្មប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅទីក្រុងលីសបូន នៃសាធារណរដ្ឋព័រទុយហ្គាល់ ចាប់ពីថ្ងៃទី ១៥-១៩ ខែធ្នូ ឆ្នាំ ២០២៥។
លោកបណ្ឌិតសភាចារ្យបានបន្តថា រហូតមកដល់ពេលនេះ, FMIS បានដំណើរការអស់រយៈពេលជាងមួយទស្សវត្សមកហើយ ដោយមានការដ្ឋានច្រើនជាង ៣០០ ការដ្ឋាន និងមានអ្នកប្រើប្រាស់លើសពី ៣ ០០០ នាក់ ដោយបានភ្ជាប់ទំនាក់ទំនង និងប្រតិបត្តិការហិរញ្ញវត្ថុនៅទូទាំងប្រទេស។
លើសពីនេះ, FMIS ត្រូវបានទទួលស្គាល់ជាប្រព័ន្ធតែមួយគត់នៅកម្ពុជា សម្រាប់ការគ្រប់គ្រងថវិការដ្ឋ ការរៀបចំការអនុវត្ត និងការគ្រប់គ្រងចំណូល និងចំណាយ ដោយដើរតួរជាឧបករណ៍ស្នូលសម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុសាធារណៈ និង ថវិកា។

លោកបណ្ឌិតសភាចារ្យ បានបន្ថែមថា រដ្ឋាភិបាលនានានៅទូទាំងពិភពលោកបានទទួលស្គាល់ថា ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលមានប្រសិទ្ធភាព និងតម្លាភាព មិនគ្រាន់តែជាឧបករណ៍រដ្ឋបាលហិរញ្ញវត្ថុ សម្រាប់ការកត់ត្រាទិន្នន័យតែប៉ុណ្ណោះនោះទេ, ប៉ុន្តែប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាសសរស្តម្ភមូលដ្ឋាននៃ អភិបាលកិច្ចល្អ ស្ថិរភាពសេដ្ឋកិច្ច និងការអភិវឌ្ឍ ប្រកបដោយចីរភាព។
ក្នុងន័យនេះលោកបណ្ឌិតសភាចារ្យបានផ្តល់អនុសាសន៍ណែនាំឱ្យក្រុមការងារ ត្រូវយកចិត្តទុកដាក់ ក្នុងការដកស្រង់មេរៀន និងបទពិសោធន៍ល្អៗ ពីក្រុមហ៊ុន FreeBalance តាមរយៈការសិក្សារៀនសូត្រ អំពីការអនុវត្តគម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាអន្តរជាតិ, បច្ចេកទេសក្នុងការគ្រប់គ្រង និងសមាហរណកម្មលើទិន្នន័យប្រព័ន្ធ, និងផលិតផលពាក់ព័ន្ធនឹងទំនើបកម្មប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
លោកបណ្ឌិតសភាចារ្យបានបញ្ជាក់ថា ខណៈដែលកំពុងស្ថិតក្នុងដំណាក់កាលអន្តរកាល ក្នុងការបន្តគោលដៅគម្រោង FMIS ជំហានទី៤, ក្រុមការងារ បាននិងកំពុងរៀបចំផែនការ និងវាយតម្លៃយ៉ាងប្រុងប្រយ័ត្នលើកត្តាធាតុផ្សំសំខាន់ៗ រួមមាន ប្រសិទ្ធភាពនៃការវិនិយោគ ភាពបត់បែន ការពង្រីក និរន្តរភាព និងមុខងាររបស់ប្រព័ន្ធ ដែលផ្តល់ការជំរុញប្រសិទ្ធភាព សម្រាប់ការគ្រប់គ្រងថវិកា គណនេយ្យ និងរបាយការណ៍ហិរញ្ញវត្ថុ ឱ្យបានកាន់តែប្រសើរ។
លោកបណ្ឌិតសភាចារ្យ បានសង្កត់ធ្ងន់ថា ក្រុមការងារគ្រប់គ្រងគម្រោង FMIS នឹងបន្តប្រមូលការយល់ដឹង ធ្វើការវាយតម្លៃលម្អិត និងចូលរួមជាមួយភាគីពាក់ព័ន្ធ ដើម្បីរៀបចំផែនការគាំទ្រចីរភាព នៃដំណើរការរបស់ប្រព័ន្ធ ដែលបម្រើតម្រូវការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា ប្រកបដោយប្រសិទ្ធភាព ព្រមទាំងធានាបាននូវនិរន្តរភាពរយៈពេលវែង ជាមួយនឹងតម្លៃវិនិយោគសមរម្យ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


