Connect with us

ព័ត៌មានជាតិ

អភិបាល​ស្រុក​បាទី​បញ្ជា​ឱ្យ​ដក​បង្គោល​ថ្ម​​រាប់សិប​ដើមដាំ​លើ​ដីលិច​ទឹក​របស់​រដ្ឋ​ចេញ

បានផុស

នៅ

ក្រោយពីបែកធ្លាយករណីដាំបង្គោលថ្មរាប់សិបដើមនៅលើដីលិចទឹកដែលជាដីរបស់រដ្ឋ លោក ភួន ឈីម អភិបាលស្រុកបាទី នៅព្រឹកថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២២ បានប្រាប់សារព័ត៌យើងឲ្យដឹងថា លោកបានប្រាប់ទៅលោក មេឃុំត្នោត ឲ្យចាត់វិធានការណ៍ដកបង្គោលថ្មដែលបានដាំវាទីយកធ្វើជាកម្មសិទ្ធឯកជននោះហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាលស្រុកបាទីបានបញ្ជាក់បន្ថែមថា លោកបានបញ្ជាទៅលោក អ៊ុក សំបូរ មេឃុំត្នោត ចេញសេចក្តីជូនដំណឹងទៅពលរដ្ឋដែលអាស្រ័យផលដីលិចទឹករបស់រដ្ឋ ត្រូវដកបង្គោលថ្មដែលបានដាំវាទីយកដីរដ្ឋនោះចេញដោយខ្លួនឯងឲ្យបានឆាប់បំផុត ពុំនោះទេរដ្ឋបាលស្រុកបាទី និងទៅដកយកបង្គោលថ្មដែលបានដាំនោះយកមកទុកនៅសាលាស្រុកទាំងអស់។ ហើយរឿងនេះ បើមានអ្នកមានលុយឬអ្នកជាប់ពាក់ព័ន្ធនៅពីក្រោយខ្នងក្នុងការគៀងគបំផុសបំផុលដើម្បីទិញដីរដ្ឋពីប្រជាពលរដ្ឋនោះ និងត្រូវប្រឈមមុខចំពោះមុខច្បាប់។

សូមបញ្ជាក់ថា ដីលិចទឹករបស់រដ្ឋស្ថិតនៅភូមិអញ្ចេក ឃុំត្នោត ស្រុកបាទី នេះ មានសារសំខាន់ណាស់ ព្រោះបើរដូវវស្សាគឺជាផ្លូវទឹកដ៏សំខាន់ក្នុងការជំលៀសទឹកជំនន់ជនលិច រដូវប្រាំង គឺពលរដ្ឋព្រួសស្រូវឬថែរក្សាស្មៅដើម្បីច្រូតកាត់ជាចំណីសត្វចិញ្ចឹម ពុំមានជាកម្មសិទ្ធរបស់អ្នកណាឡើយ ដឹងតែម្យ៉ាងថាជាដីរដ្ឋ។ ទើបតែមួយរយៈកន្លងមកនេះស្រាប់តែពួកគាត់បានឃើញលោកមេភូមិអញ្ចេកនាំក្រុមអ្នកមានលុយមកបោះបង្គោលថ្មរាប់ពាន់បង្គោលព័ទ្ធយករាប់សិបហិចតាដោយគ្មានមូលហេតុ ហើយពួកគាត់បានត្រឹមតែឈមើលគេដាំបង្គោលយកដីរដ្ឋតែប៉ុណ្នោះ៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម