ព័ត៌មានជាតិ
កម្ពុជា បញ្ជូនទ័ពមួកខៀវចំនួន១៨៤នាក់ ទៅកាន់ប្រទេសលីបង់
កម្ពុជា បានបញ្ជូនទ័ពមួកខៀវចំនួន១៨៤នាក់ទៅកាន់ប្រទេសលីបង់ ដើម្បីចូលរួមបំពេញបេសកកម្មអង្គការសហប្រជាជាតិ។ ទ័ពមួកខៀវទាំង១៨៤នាក់នេះ មានកងកម្លាំងនារីចំនួន១៤នាក់ ហើយពួកគេជាកម្លាំងវិស្វកម្មពហុជំនាញ មានអមដោយកងបោសសម្អាតមីន ដើម្បីទៅប្តូរវេនកម្លាំងចាស់ដែលត្រូវបញ្ចប់បេសកកម្មរយ:ពេល១ឆ្នាំ។

ថ្លែងក្នុងពិធីជូនដំណើរទ័ពមួកខៀវកម្ពុជានៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅរសៀលថ្ងៃទី២ ខែកុម្ភៈនេះ លោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណ:កម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានលើកឡើងថា កងទ័ពមួកខៀវទៅចូលរួមបំពេញបេសកកម្មនៅប្រទេសលីបង់នេះ គឺបំពេញការងារសាងសង់បន្ទាយស្នាក់នៅសម្រាប់ទ័ពមួកខៀវពីបណ្តាប្រទេសផ្សេងៗ សាងសង់បង្គោលខៀវ នៅតាមបន្ទាត់ព្រំដែនលីបង់ និងអ៊ីស្រាអែល និងបន្តការងារបោសសំអាតមីន ដែលកំពុងតែមមាញឹករាល់ថ្ងៃ។

លោកនាយឧត្តមសេនីយ៍ បានបន្តទៀតថា រយៈពេល១៦ឆ្នាំនេះ គិតចាប់ពីឆ្នាំ២០០៦ រហូតមកដល់បច្ចុប្បន្ន មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានបញ្ជូនកងកម្លាំងសរុបចំនួន ៨០៨៣នាក់ ក្នុងនោះមាននារីចំនួន៥៤២នាក់ ទៅកាន់បេសកកម្មចំនួន១១ ក្នុងប្រទេសចំនួន៩ មានជាអាទិ៍ ស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ ឆាដ សាយប្រឺស ស៊ីរី ម៉ាលី អាហ្វ្រិកកណ្តាល និងយេមែន ដោយទទួលបានស្នាដៃដ៏ត្រចះត្រចង់។

លោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបន្ថែមថា កម្លាំងមួកខៀវកម្ពុជាដែលត្រៀមចេញទៅបំពេញបេសកកម្មនេះ គឺជាការឆ្លើយតបទៅនឹងការប្តេជ្ញាចិត្តបង្កើនការចូលរួម ទាំងបរិមាណ និងគុណភាពរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ហើយកម្លាំងទាំងនេះ បានទទួលការហ្វឹកហ្វឺនស្របតាមការកែទម្រង់ថ្មីរបស់អង្គការសហប្រជាជាតិ៕
ដោយ ៖ សំអឿន
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


