ព័ត៌មានអន្ដរជាតិ
UN ព្រមានថា ការរីកចម្រើនរបស់ AI នឹងដាក់សម្ពាធលើធនធានធម្មជាតិធ្ងន់ធ្ងរ ជាពិសេសនៅអាស៊ី
ការសិក្សាថ្មីមួយដែលធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវរបស់អង្គការសហប្រជាជាតិ(UN) គឺសាកលវិទ្យាល័យអង្គការសហប្រជាជាតិ(UNU) បានព្រមានថា ការពង្រីកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI) យ៉ាងឆាប់រហ័សក្នុងសម័យកាលឌីជីថល អាចដាក់សម្ពាធដែលមិនធ្លាប់មានពីមុនមកលើធនធាន ថាមពល ទឹក និងដីធ្លីសកល ដោយជះផលប៉ះពាល់យ៉ាងខ្លាំង ក្នុងតំបន់កំពុងអភិវឌ្ឍន៍នៅអាស៊ី។ នេះបើយោងតាមភ្នាក់ងារសារព័ត៌មានតួកគី Anadolu ផ្សាយថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ។
របាយការណ៍ដែលមានចំណងជើងថា៖ «តម្លៃបរិស្ថាននៃបញ្ញាសិប្បនិម្មិត៖ ដានកាបូន ទឹក និងដី (The Environmental Cost of Artificial Intelligence: Carbon, Water and Land Footprints)» ចេញផ្សាយដោយ វិទ្យាស្ថានទឹក បរិស្ថាន និងសុខភាពរបស់អង្គការសហប្រជាជាតិ បានរកឃើញថា ដានរបស់ AI លាតសន្ធឹងហួសពីការបំភាយកាបូន (C) ហើយកំពុងកើនឡើងក្នុងល្បឿនមួយអាចធ្វើឱ្យប៉ះពាល់ដល់ធនធានធម្មជាតិទូទាំងពិភពលោក។

ការសិក្សាដដែល បានបង្ហាញថា ការប្រើប្រាស់អគ្គិសនីទាក់ទងនឹង AI ត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងយ៉ាងខ្លាំង នៅឆ្នាំ២០៣០ តម្រូវឱ្យមានការប្រើប្រាស់ថាមពលប្រចាំឆ្នាំជិតបីដងរបស់ប្រទេសប៉ាគីស្ថាន បង់ក្លាដែស និងនីហ្សេរីយ៉ា រួមបញ្ចូលគ្នា ក្នុងប្រទេសមានប្រជាជនសរុបជិត ៦៥០លាននាក់។
របាយការណ៍នេះ បានប៉ាន់ប្រមាណថា ប្រព័ន្ធ AI អាចបង្កើតការបំភាយកាបូនឌីអុកស៊ីតរហូតដល់ ៤០០លានតោនជារៀងរាល់ឆ្នាំ នៅចុងទសវត្សរ៍នេះ ស្មើនឹងការបំភាយបច្ចុប្បន្នរបស់ចក្រភពអង់គ្លេស។
ការសិក្សានេះក៏បានគូសបញ្ជាក់ពីការប្រើប្រាស់ទឹកជាកង្វល់ចម្បងមួយ។ នៅឆ្នាំ២០៣០ ហេដ្ឋារចនាសម្ព័ន្ធ AI អាចត្រូវការទឹកប្រហែល ៩.៣ទ្រីលានលីត្រជារៀងរាល់ឆ្នាំ ជាបរិមាណដែលអាចប្រៀបធៀបទៅនឹងតម្រូវការទឹកក្នុងស្រុករបស់ប្រជាជន ១.៣ប៊ីលាននាក់ ក្នុងតំបន់មួយនៅសាហារ៉ាអាហ្វ្រិក។
ចំណែក ដីកាន់កាប់ដោយហេដ្ឋារចនាសម្ព័ន្ធទាក់ទងនឹង AI រួមទាំងមជ្ឈមណ្ឌលទិន្នន័យ និងកន្លែងផលិតថាមពល អាចលើសពី ១៤ ៥០០គីឡូម៉ែត្រការ៉េ។
ក្រុមអ្នកស្រាវជ្រាវ UNU ព្រមានថា ខណៈអត្ថប្រយោជន៍នៃ AI ត្រូវបានប្រមូលផ្តុំក្នុងប្រទេសមួយចំនួន តែការចំណាយលើបរិស្ថានទំនងជាត្រូវទទួលបន្ទុកមិនសមាមាត្រដោយតំបន់ផ្សេងទៀត រួមទាំងផ្នែកខ្លះនៃអាស៊ីកង្វះទឹក និងតម្រូវការថាមពលកំពុងកើនឡើងរួចហើយ។
របាយការណ៍នេះអំពាវនាវឱ្យមានតម្លាភាពកាន់តែច្រើនពីក្រុមហ៊ុនបច្ចេកវិទ្យា អភិបាលកិច្ចបរិស្ថានកាន់តែរឹងមាំ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីធានាថាការអភិវឌ្ឍ AI នៅតែមាននិរន្តរភាព៕
សម្រួល៖ ណឺ មិនា
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


