Connect with us

ព័ត៌មានជាតិ

រដ្ឋាករទឹកបង្ហាញវិធីសាស្ត្រ១១ចំណុចដល់ពលរដ្ឋឱ្យចេះសន្សំសំចៃទឹកស្អាតនៅរដូវប្រាំង​

បានផុស

នៅ

រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​បានបង្ហាញ​នូវ​វិធីសាស្ត្រ​ចំនួន​១១​ចំណុច​ដល់​ប្រជា​ពលរដ្ឋ​ឱ្យ​ចេះ​សន្សំសំចៃ​ទឹកស្អាត​នៅ​រដូវប្រាំង ​ដើម្បី​ចែករំលែក​ទឹក​ទៅដល់​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​នៅ​តំបន់​ជាយក្រុង​ដែលមាន​សម្ពាធ​ទឹក​ទាប​បាន​ទឹកស្អាត​ប្រើប្រាស់​ផងដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​រដ្ឋាករ​ទឹកបាន​ឱ្យដឹងថា​ វិធីសាស្ត្រ​១១​ចំណុចនោះ រួមមាន​ទី​១. ពេល​ដុសធ្មេញ​ដោយ​ប្រើ​កែវ​ទឹក ទី​២.ត្រូវ​បិទ​វ៉ាន​ទឹក​នៅពេល​ដុស​សាប៊ូ​សម្អាតខ្លួន ទី​៣.​ប្រើ​ចានដែក​តូច​ល្មម​សម្រាប់​លាងចាន​ឆ្នាំង ទី​៤.​កាត់បន្ថយ​ការប្រើប្រាស់​ទឹកស្អាត​ក្នុង​ការលាង​សម្អាត​ផ្លូវថ្នល់ ទី​៥.​កាត់បន្ថយ​ការប្រើ​ប្រាស់​ទឹក​ក្នុង​ការលាង​សំអាត​ឡាន​ឬ​ម៉ូតូ ទី​៦.ប្រើ​រ៉ូ​មី​នេ​ចុច​ឬ​សេន​ស័​រ​ជួយ​កាត់បន្ថយ​ការប្រើប្រាស់​ទឹក ទី​៧.​លាង​បន្លែ​ផ្លែឈើ​ក្នុង​ចានដែក​តូច​ល្មម ទី​៨.ដាក់​ខោអាវ​ក្នុង​ម៉ាស៊ីន​បោកគក់​ឲ្យ​គ្រប់​គីឡូ​កំណត់​នៅពេល​បោក​ម្ដងៗ ទី​៩.ប្រើប្រាស់​បង្គន់​មាន​ប៊ូ​តុង​ចុច​ពីរ​ដែល​អាច​ចុច​ប្រើ​ទឹកពាក់​កណ្ដាល​និង​ទាំងអស់​ទី​១០.ត្រួតពិនិត្យ​ប្រព័ន្ធ​ទុយោ​ទឹក​ទាំង​ក្នុង​និង​ក្រៅ​ផ្ទះ​ជាប្រចាំ​ចៀសវាង​ការ​លេច​ធ្លាយ​និង​ទី១១​ស្រោច​ដំណាំ​ឬ​ផ្កា​ដោយ​ប្រើប្រាស់​ទឹកស​ល់ពី​ការលាង​បន្លែ​ផ្លែឈើ ​លាងចាន​និង​ការបោក​គក់​។​

រដ្ឋាករទឹក​សូម​អតិថិជន​ដែល​រស់នៅក្នុង​តំបន់​មាន​សម្ពាធ​ទឹក​គ្រប់គ្រាន់​នៅ​រាជធានី​ភ្នំពេញ​ និង​ក្រុង​តាខ្មៅ​ខេត្តកណ្តាល​មេត្តាជួយ​សន្សំសំចៃ​ទឹក​ដោយ​កាត់បន្ថយ​ការប្រើប្រាស់វិធានការ​១១​ចំណុច​ខាងលើ​ ដើម្បី​ចែករំលែក​ទឹក​ទៅកាន់​ប្រជាពលរដ្ឋ​នៅ​តំបន់​ជាយ​រាជ​ធានី​ដែល​សម្ពាធ​ទឹក​ទាប​បាន​ប្រើប្រាស់​ផងដែរ​។​

ការអំពាវនាវ​នេះ​ ធ្វើឡើង​ស្របពេល​ដែល​នា​រដូវប្រាំង​ឆ្នាំ​២០២២​នេះ ​មាន​ការខ្វះ​ទឹកស្អាត​ប្រើប្រាស់​ច្រើន​ដោយសារ​រដ្ឋាករទឹក​នៅ​មិនទាន់​អាច​ផ្គត់ផ្គង់​ទឹកស្អាត​ដល់​ប្រជាពល​រដ្ឋ​បាន​គ្រប់គ្រាន់​ព្រោះតែ​កំណើន​នៃ​សកម្មភាព​សេដ្ឋកិច្ច​នៅ​រាជធានី​ភ្នំពេញ​ និង​ក្រុង​តាខ្មៅ​ខេត្តកណ្តាល ធ្វើឱ្យ​តម្រូវការទឹក​ស្អាត​បាន​កើនឡើង​ខ្ពស់ជាង​សមត្ថភាព​ផលិត​។ ​ជាក់ស្តែងរដ្ឋាករទឹក​ផលិត​ទឹកស្អាត​បានជាមធ្យម​៦​សែន​ម៉ែត្រគុប​ក្នុង​១​ថ្ងៃ​ ពី​រោងចក្រ​ផលិត​ទឹកស្អាត​ចំនួន៤​ទីតាំង​ខណៈ​ តម្រូវការ​ទឹក​ប្រើប្រាស់​ជាក់ស្ដែង​ប្រមាណ​ជា៨​សែន​ម៉ែត្រគុប​ក្នុង​១​ថ្ងៃ​។​

យ៉ាងណាក៏ដោយ​រដ្ឋាករ​ទឹកបាន​បញ្ជាក់ថា ​ចាប់ពី​ឆ្នាំ​២០២៣​ខាងមុខនេះ​តទៅ​ ប្រជាពល​រដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ​ និង​ក្រុង​តាខ្មៅ​ ពិសេស​អ្នករស់នៅ​ជាយក្រុង​នឹងលែង​ព្រួយបារម្ភ​ពី​ការខ្វះខាត​ទឹក​ស្អាត​ប្រើប្រាស់​ទៀតហើយ ​បន្ទាប់ពី​រោងចក្រ​ផលិត​ទឹកស្អាត​នៅបាក់​ខែង​សាងសង់​រួចរាល់​ដោយ​អាច​ផលិត​ទឹកស្អាត​បាន​ក្នុង​១​ថ្ងៃ​ប្រមាណ​៤​សែន​ម៉ែត្រ​គុប​ដែល​ធ្វើឱ្យ​រដ្ឋាករទឹក​អាចមាន​សមត្ថភាព​ផ្គង់​ផ្គង់​ទឹកស្អាត​ក្នុង​១​ថ្ងៃ​បាន​ប្រមាណ១​លាន​ម៉ែត្រគុប​៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៨ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១១ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម