ព័ត៌មានជាតិ
ពលរដ្ឋភូមិប្រការ ជាង ៥០ គ្រួសារ សាទរយ៉ាងខ្លាំង ខណៈរដ្ឋាករស្វយ័ត ចុះតបណ្ដាញទឹកស្អាតជូន ក្រោយគ្មានទឹកប្រើប្រាស់យូរឆ្នាំ
ប្រជាពលរដ្ឋរស់នៅភូមិប្រការ សាទរយ៉ាងខ្លាំង ខណៈដែលអាជ្ញាធរបានយកចិត្តទុកដាក់ជំរុញឲ្យខាងរដ្ឋាករស្វយ័តមកភ្ជាប់បណ្ដាញទឹកស្អាតជូនពួកគាត់ ក្រោយគ្មានទឹកស្អាតប្រើប្រាស់យូរឆ្នាំមកហើយ ដោយត្រូវចំណាយប្រាក់ជាច្រើនសម្រាប់ទិញទឹកប្រើប្រាស់ជាប្រចាំថ្ងៃ។

ជាក់ស្ដែងប្រជាពលរដ្ឋរស់នៅក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានជាង ៥០ គ្រួសារ បានសាទរយ៉ាងខ្លាំងចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរសង្កាត់ដែលបានយកចិត្តទុកដាក់ពីទុក្ខលំបាកពលរដ្ឋក្នុងមូលដ្ឋាន។

បើតាមមន្ត្រីរដ្ឋាករទឹក បានបញ្ជាក់ថា រដ្ឋាករទឹក បានជីកបង្កប់ទុយោ តមេ ភ្ជាប់បណ្ដាញទឹកស្អាតចូលតាមផ្ទះប្រជាពលរដ្ឋមានប្រវែងជាង ១៨០ ម៉ែត្រ និងធ្វើការបំបែកចូលតាមផ្ទះពលរដ្ឋ ដើម្បីប្រើប្រាស់។

គួររំលឹកផងដែរថា កន្លងមក កម្ពុជាថ្មី ធ្លាប់បានសម្ភាសន៍ជាមួយ លោក មាន មឿន និង អ្នកស្រី វ៉ា ហៀប ដែលជាប្រជាពលរដ្ឋរស់នៅក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយពួកគាត់បានរៀបរាប់ពីទុក្ខលំបាកប្រចាំថ្ងៃ ត្រូវទិញទឹកប្រើប្រាស់ប្រចាំថ្ងៃ ខ្លះទៀតជីកអណ្ដូងប្រើប្រាស់ផ្ទាល់ខ្លួន។ ពួកគាត់ចំណាយថវិកាច្រើនសម្រាប់ទិញទឹកស្អាតក្នុង ០១ ឡាន មានចំណុះប្រហែល ០៣ គូប តម្លៃ ៤ ម៉ឺនរៀល ទៅ ៥ ម៉ឺនរៀល។

ជាមួយគ្នានេះ លោក សួង សំអុល ចៅសង្កាត់ព្រៃស ក៏បានបញ្ជាក់ប្រាប់ កម្ពុជាថ្មី ដែរថា អាជ្ញាធរបានខិតខំយកចិត្តទុកដាក់ជំរុញការតបណ្ដាញទឹកជាច្រើនលើកមកហើយ ទើបតែពេលនេះរដ្ឋាករស្វយ័តរាជធានីភ្នំពេញ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះជួបប្រជាពលរដ្ឋ និងធ្វើការសន្យា តបណ្ដាញទឹកស្អាតជូនពលរដ្ឋឲ្យបានប្រើប្រាស់ក្នុងពេលឆាប់ៗ ខាងមុខ៕
អត្ថបទ ៖ ម៉េង



-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៥ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៦ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១១ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
នយោបាយ៦ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


