សេដ្ឋកិច្ច
តម្រូវការប្រើប្រាស់ទឹកស្អាតនៅកម្ពុជា កើនឡើងខ្ពស់
នៅក្នុងឆ្នាំ ២០២៤ ការផលិត និងផ្គង់ទឹកស្អាតសរុបចំនួនប្រមាណ ៥៣០ លានម៉ែត្រគូប កើនឡើង ៦៨ លានម៉ែត្រគូប ស្មើនឹង ១៤,៩ ភាគរយ ធៀបនឹងឆ្នាំ ២០២៣ ក្នុងនោះរដ្ឋាករទឹកសាធារណៈបានផលិត និងផ្គត់ផ្គង់ទឹកស្អាតប្រមាណ ៣៥៧ លានម៉ែត្រគូប កើនឡើង ៥០ លានម៉ែត្រគូប ស្មើនឹង ១៦,៣ ភាគរយ ខណៈប្រតិបត្តិករឯកជនផលិត និងផ្គត់ផ្គង់បាន ១៧៣ លានម៉ែត្រគូប កើន ១២%។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

លោក ញឹម ខេមរា រដ្ឋលេខាធិការប្រចាំការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រសាសន៍នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះថា ក្រសួងបន្តពង្រឹងវិស័យទឹកស្អាត ព្រមទាំងបន្តអនុវត្តគោលនយោបាយទឹកស្អាត លើកទឹកចិត្តដល់វិស័យឯកជន ក្នុងការចូលរួមវិនិយោគលើវិស័យទឹកស្អាត ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងការផ្គត់ផ្គង់ទឹកស្អាតក្នុងភូមិសាស្ត្រអាទិភាព មានដូចជាតំបន់សេដ្ឋកិច្ចពិសេស និងតំបន់ប៉ូលសេដ្ឋកិច្ចនៅតាមបណ្ដារាជធានីខេត្តជាដើម ដែលជាកត្តាចាំបាច់ក្នុងការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ។
គិតត្រឹមចុងឆ្នាំ ២០២៤ រដ្ឋាករទឹក និងប្រតិបត្តិករឯកជនបានភ្ជាប់តំណជូនអតិថិជនចំនួន ១,៤៤ លាន តំណ កើនឡើង ១០,២ ភាគរយ ធៀបនឹងឆ្នាំ ២០២៣។

រាជរដ្ឋាភិបាលបានគិតគូដល់ការពង្រឹងសមត្ថភាពផលិត និងការផ្ដល់សេវាផ្គត់ផ្គង់ទឹកស្អាតនៅគ្រប់តំបន់ទីប្រជុំជន រហូតដល់ជនបទ សម្រាប់ការប្រើប្រាស់ដល់សាធារណជនដោយពង្រឹង និងធានាប្រសិទ្ធភាពនៃការផលិត និងចែកចាយ និងការធ្វើអាជីវកម្មប្រកបដោយគុណភាព និងតម្លៃសមរម្យ៕


អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


