Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តកោះកុង ពិនិត្យវាយតម្លៃបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិត២០នាក់

បានផុស

នៅ

លោក ទូ សាវុធ អភិបាលរងខេត្តកោះកុងសហការជាមួយព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត អគារអនុរក្ស២ ប្រធានពន្ធនាគារ តំណាងស្នងការនគរបាលខេត្តនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២  បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវាយតម្លៃ បន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងពិធីបុណ្យពិសាខបូជា ឆ្នាំ២០២២ ចំនួន ២០នាក់ ក្នុងនោះ ស្រីមានចំនួន១នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទណ្ឌិតដែលស្នើសូមបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២២ សរុបចំនួន៩នាក់ ស្រី១នាក់ រួមមាន ស្នើបន្ធូរបន្ថយទោសរយ:ពេល៣ខែ មានចំនួន៥នាក់ប្រុស ស្នើបន្ធូរបន្ថយទោសរយ:ពេល៦ខែ ចំនួន១នាក់ប្រុស ស្នើបន្ធូរបន្ថយទោសរយ:ពេល៩ខែ ចំនួន១នាក់ស្រី ស្នើបន្ធូរបន្ថយទោសរយ:ពេល១២ខែចំនួន១នាក់ប្រុស និងទណ្ឌិតស្នើលើកលែងទោសចំនួន១នាក់ ប្រុស។

ចំណែកទណ្ឌិតដែលស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសក្នុងឱកាសពិធីបុណ្យពិសាខបូជា ឆ្នាំ២០២២ សរុបចំនួន១១នាក់ប្រុស រួមមាន ស្នើបន្ធូរបន្ថយរយ:ពេល៣ខែ ចំនួន៩នាក់ប្រុស ស្នើបន្ធូរបន្ថយរយ:ពេល៩ខែចំនួន១ប្រុស និងទណ្ឌិតស្នើសុំលើកលែងទោសមានចំនួន១នាក់ប្រុស។ អភិបាលរងខេត្ត និងជាប្រធានអង្គប្រជុំបានពិនិត្យ វាយតម្លៃ ឯកភាពលើសំណើសុំបន្ធូរបន្ថយទណ្ឌិតចំនួន២០នាក់ ១នាក់ស្រី ក្នុងឱកាសពីធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងបុណ្យពិសាខបូជាឆ្នាំ២០២២ តាមការស្នើសុំរបស់ប្រធានពន្ធនាគារខេត្ត មុននឹងបញ្ជូនសំណើសូមបន្ធរបន្ថយទោសទណ្ឌិត ជូនថ្នាក់ជាតិពិនិត្យ និងបន្តនីតិវិធី៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

ផ្លូវ​ក្រវាត់​ព្រំដែន​ខេត្តមណ្ឌលគិរី លេចរូប​រាង​បណ្ដើរៗ ដើម្បី​ត្រៀម​ទទួល​ពលរដ្ឋ​ដែល​ចង់មកលេង​កម្សាន្ត

ព័ត៌មានជាតិ១០ ម៉ោង មុន

កាកបាទក្រហម​កម្ពុជា ឧបត្ថម្ភ​ថវិកា​៣សែនដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ ជួប​ពិភាក្សា​ជាមួយភារធារីស្តីទីនៃស្ថានទូតលុចសំបួប្រចាំ​ប្រទេស​ឡាវ លើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលខេត្តកណ្តាល ថ្លែងអំណរគុណពលរដ្ឋ ដែល​ចូលរួម​គាំទ្រ​រាជរដ្ឋាភិបាល​កសាង​គម្រោង​ព្រែកជីកហ្វូណនតេជោ

សេចក្ដីជូនដំណឹង១២ ម៉ោង មុន

មោទនភាព! ផលិតផលកម្ពុជារីកមុខរីកមាត់ នៅលើកម្មវិធីតាំងពិព័រណ៌អាហារនិងភេសជ្ជៈលំដាប់ពិភពលោក

Sokha Hotels

ព័ត៌មានពេញនិយម