Connect with us

ព័ត៌មានជាតិ

ពលរដ្ឋសង្កាត់វាលស្បូវសប្បាយចិត្ត ក្រោយអាជ្ញាធរស្ថាបនាផ្លូវបេតុងមួយខ្សែ

បានផុស

នៅ

ពិតជាគួរឲ្យស្ងើចសរសើរ ដល់អាជ្ញាធរសង្កាត់វាលស្បូវ ដែលខិតខំស្វែងរកគ្រប់មធ្យោបាយ ដែលខ្លួនអាចធ្វើទៅបាន ដោយសកម្មភាពនេះហើយ ទើបធ្វើឲ្យប្រជាពលរដ្ឋជាម្ចាស់ឆ្នោត មិនខកចិត្តនោះឡើយ។

ជាក់ស្តែងនៅថ្ងៃទី ១១ ខែកុម្ភៈនេះ លោកស្រី យន់ សុផល ចៅសង្កាត់វាលស្បូវ បានចុះទៅពិនិត្យមើលការស្ថាបនាផ្លូវ ចាក់ក្រាលបេតុង នៅចំណុចភូមិព្រែកជាងព្រំ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ផ្លូវអូរកន្តួត) ដែលពីដើមមកជាផ្លូវលំតូច ហើយមកដល់ថ្ងៃនេះ ប្រែក្លាយជាផ្លូវធំទូលាយ ចាក់ក្រាលបេតុង ដោយប្រជាពលរដ្ឋនឹកស្មានមិនដល់ ទាល់តែសោះ។

លោកស្រី យន់ សុផល បានបញ្ជាក់ថា សូម្បីតែរូបលោកស្រីផ្ទាល់ ក៏មិននឹកស្មានថា មានលទ្ធភាពស្ថាបនាផ្លូវ ចាក់ក្រាលបេតុង លើកំណាត់ផ្លូវខាងលើនេះ ដែរ។ ផ្លូវនេះ គឺទទួលបានថវិកាពីសាលារាជធានីភ្នំពេញ ទម្លាក់មកតាមបណ្តាសង្កាត់ ដើម្បីស្ថាបនាផ្លូវជូនប្រជាពលរដ្ឋ បានប្រើប្រាស់។ ក្នុងនោះលោកស្រីចៅសង្កាត់ នឹងព្យាយាមស្វែងរកសប្បុរសជន ឲ្យជួយដាក់អំពូលភ្លើងសឡា សម្រាប់បំភ្លឺផ្លូវនៅពេលយប់ ថែមទៀត។

ប្រជាពលរដ្ឋ រស់នៅក្នុងភូមិព្រែកជាងព្រំ បានសម្ដែងនូវក្តីសប្បាយរីករាយ ព្រោះបានផ្លូវស្ថាបនាថ្មី ចាក់ក្រាលបេតុងបានល្អស្អាត ខណះដែលកន្លងមក គេមិនដែលឮលោកស្រី យន់ សុផល ចៅសង្កាត់វាលស្បូវចុះមកសន្យា ជាមួយប្រជាពលរដ្ឋម្តងណាឡើយ។ ដូច្នេះហើយ ប្រជាពលរដ្ឋនឹងបន្តបោះឆ្នោត ជូនលោកស្រី ឲ្យបន្តធ្វើជាចៅសង្កាត់វាលស្បូវទៀត ព្រោះជាការតបស្នងសងគុណដល់លោកស្រី ដែលខិតខំបម្រើប្រជាពលរដ្ឋ ដោយមិនខ្លាចនឿយហត់៕

អត្ថបទ៖ នរា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួន​ខំអត់ធ្មត់​ និងចាស់ទុំជាងគេទៅវិញ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

សារព័ត៌មានថៃសម្រុកផ្សាយពីភាពរងគ្រោះរបស់ខ្លួន ខណៈកងទ័ពថៃ​ជាអ្នកបង្កហេតុ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​សារ​ព័ត៌មានល្បីៗ​ផ្សាយ​ថា ថៃ​​​បើក​ការ​បាញ់​ប្រហារ​កម្ពុជា និង​ឆ្លងចូលទឹកដីកម្ពុជា​​

ព័ត៌មានជាតិ១៣ ម៉ោង មុន

កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៧ ឈ្មោះ ហ្វ្រង់ស៊ីស្កូ (Fransisco)

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ជាល្បិចឬយ៉ាងណា? ក្រោយអនុព័ន្ធយោធាបរទេសមិនខ្វល់ស្តាប់ ទាហានថៃ ៥នាក់ទៀតក៏ដើរជាន់មីន 

Sokha Hotels

ព័ត៌មានពេញនិយម