Connect with us

ព័ត៌មានជាតិ

ផ្សោតឯកាចុងក្រោយ នៅអន្លង់ឈើទាល បានស្លាប់ផុតពូជ ហើយ

បានផុស

នៅ

សត្វផ្សោតចុងក្រោយមួយក្បាល នៅអន្លង់ឈើទាល តំបន់​ព្រះរំកិល​ ​ស្រុក​បុរី​អូរស្វាយ​សែនជ័យ ខេត្ត​ស្ទឹងត្រែង បានស្លាប់បាត់បង់ជីវិតហើយ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមគណនី Facebook របស់ លោកស្រី ជា​ សិលា អ្នកសម្របសម្រួលគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានលើកឡើងថា៖ “ពិតជាគួរឱ្យសោកសង្រេងខ្លាំងណាស់ ដែលមិត្តផ្សោតឯការបស់យើងបានស្លាប់បាត់បង់ជីវិតពីអន្លង់ឈើទាល នាព្រឹកព្រហាមថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះហើយ។ សូមមិត្តទាំងអស់គ្នាកុំភ្លេចបណ្តាំគាត់ជាចុងក្រោយឱ្យសោះ សូមផ្តាំការពារពូជពង្សខ្ញុំផង។ គាត់មិនដឹងជាឈឺចាប់យ៉ាងណាទេមុនស្លាប់ បើកន្ទុយរបស់គាត់ជាប់ដោយមងនេសាទបែបនេះ។ លាហើយផ្សោតឯកោ”។

លោក សន ប៉ាន់ មេភូមិ​អូរស្វាយ និង​ជា​ប្រធាន​ក្រុម​ឆ្មាំទន្លេ​ក្នុង​តំបន់​អន្លង់​ឈើទាល​ បាន​ឱ្យដឹងថា លោកបាន​ចុះ​ល្បាត​ឃ្លាំមើល​ផ្សោត​ដ៏កម្សត់​ ១ ​ក្បាល​ចុងក្រោយ​នោះ​ជា​រៀងរាល់ថ្ងៃ ចាប់តាំងពី​វា​បាន​ក្លាយជា​ផ្សោត​ឯកោ​ក្នុង​តំបន់​អន្លង់​ឈើទាល​នៃ​អន្តរ​ព្រំប្រទល់​ដែនទឹក​រវាង​ប្រទេស​កម្ពុជា-​ឡាវ។​ កម្លាំង​ពាក់ព័ន្ធ​បាន​ប្រឹងប្រែង​រក​មធ្យោបាយ ដើម្បី​កាត់​កំណាត់​មង​ដែល​ជាប់​កន្ទុយ​ផ្សោត​នោះដែរ ប៉ុន្តែ​ពុំ​អាចជួយ​បាន ព្រោះ​គ្មាន​ឧបករណ៍ និង​បច្ចេកទេស​គ្រប់គ្រាន់​ក្នុង​ការដង​ចាប់​វា​។

​លោក ស្រី សមវិចិត្រ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តស្ទឹងត្រែង ​បានលើកឡើងថា ដោយសារ​កត្តា​ភូមិសាស្ត្រ និង​វ័យ​របស់​សត្វ​ផ្សោត​ ១ ​ក្បាល​នោះ​បាន​ធ្វើឱ្យ​ក្រុមការងារ​របស់លោក និង​​អង្គការ WWF-Cambodia មិន​អាចធ្វើ​សកម្មភាព​ណាមួយ​ដោយ​អត្តនោម័តិ​បានទេ ព្រោះ​ទីតាំង​ភូមិសាស្ត្រ​នៃ​ដង​ទន្លេមេគង្គ ដែល​ផ្សោត​នោះ​រស់នៅ គឺ​ស្ថិតក្នុង​តំបន់​អន្តរ​ព្រំ​ដែនទឹក​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ឡាវ។

គួររំលឹកថា សត្វ​ផ្សោត​នៅ​អន្លង់​ឈើទាលនេះមានស្នាមរបួស​នៅ​ផ្នែក​កន្ទុយ​របស់​វា ដែល​បណ្ដាលមកពី​កំណាត់​សរសៃ​មង​រំជាប់​កន្ទុយ​ កាលពី​ជាង​ ១​ ខែ​មុន ដែល​បាន​បង្ក​ជា​ដំបៅ និង​ធ្លាក់ខ្លួន​ឈឺ​ស្គមរីងរៃ​។ កាលពី​មុន​មាន​ករណីនេះ​កើតឡើង ផ្សោត​ដែលមាន​ប្រវែង​ជាង​ ២ ​ម៉ែត្រ​នោះ​មាន​ទម្ងន់​ប្រមាណ​ ២០០​ គីឡូក្រាម ប៉ុន្តែចុងក្រោយនេះ​វា​ស្គម​ខ្លាំងណាស់ គឺ​នៅសល់​ប្រមាណ​ ១០០​ គីឡូក្រាម​ ឬ​ស្រាល​ជាង​នេះ និង​មាន​ដំបៅ​នៅ​ផ្នែក​កន្ទុយ​​។ ផ្សោត​នោះ​ជា​ផ្សោត​ឈ្មោល ដែល​មាន​លេខ​កូដ​សម្គាល់​ ៣៥ និង​មាន​អាយុប្រមាណ​ ២៥ ​ឆ្នាំ ដែលជា​ទូទៅ​សត្វ​ផ្សោត​ភាគច្រើន​ស្លាប់​ក្នុង​អាយុ​ត្រឹម​ ៣០ ​ឆ្នាំ​។

បច្ចុប្បន្ន សត្វ​ផ្សោត​ទន្លេមេគង្គ​ក្នុងប្រទេស​កម្ពុជា មាន​ចំនួន​ ៨៩ ​ក្បាល ដែល​ចំនួន​នេះ​មិន​រាប់បញ្ចូល​នូវ​ចំនួន​ផ្សោត​ដែល​ទើប​កើត​ថ្មី​នោះទេ​។ ពួកវា​កំពុង​រស់នៅ​តាម​អន្លង់​មួយចំនួន​ចាប់ពី​អន្លង់​កាំពី​ក្នុង​ភូមិសាស្ត្រ​ខេត្តក្រចេះ​ដល់​អន្លង់​ឈើទាល​នៃ​ភូមិសាស្ត្រ​ខេត្តស្ទឹងត្រែង​៕

អត្ថបទ​៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ នាទីutes មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ៤៣ នាទីutes មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ៤៣ នាទីutes មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

ព័ត៌មានអន្ដរជាតិ៤៨ នាទីutes មុន

តើ​ការ​បំពាក់​ប្រព័ន្ធ​ប្រកាស​អាសន្ន​គ្រោះ​រញ្ជួយដី​ មាន​តម្លៃ​ប៉ុន្មាន​សម្រាប់​ប្រទេស​នីមួយៗ?

ព័ត៌មានអន្ដរជាតិ៥៤ នាទីutes មុន

ការរញ្ជួយដីបណ្តាលឱ្យខូចខាតដល់សេដ្ឋកិច្ចថៃ​ធ្ងន់ធ្ងរ ជាពិសេស​វិស័យ​អចលនទ្រព្យ​​

សន្តិសុខសង្គម១៩ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

រថភ្លើង
ចរាចរណ៍១១ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម