Connect with us

ព័ត៌មានជាតិ

អ្នក​ឆ្លង​ស្រឡាង​ពី​កោះនរា​-កោះពេជ្រ​ នៅ​ចំនួន​​តិចតួច

បានផុស

នៅ

​អ្នក​ដំណើរ​ឆ្លងតាម​ស្រឡាង​ពីកោះ​នរា​ ស្ថិតនៅសង្កាត់និរោធ ទៅ​កោះពេជ្រ​ នៅ​ចំនួន​តិចតួច​នៅ​ឡើយ​ នៅ​ថ្ងៃ​ទី ២១​ ខែ​កុម្ភៈ​ ឆ្នាំ ២០២២នេះ​។

លោក គុយ គឹមហ៊ាង ប្រធានការិយាល័យសាធារណការ​សាលាខណ្ឌច្បារអំពៅ​បានប្រាប់​កម្ពុជាថ្មីថា​ នៅព្រឹកថ្ងៃទី ២១ ខែកុម្ភៈ​នេះមិន​ទាន់​មាន​អ្នក​ដំណើរ​ឆ្លងស្រឡាង​ចេញពីកោះនរា ​ស្ថិត​ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ​ឆ្ពោះទៅកោះពេជ្រស្ថិតក្នុងសង្កាត់ទន្លេ​បាសាក់ ខណ្ឌចំការ​មនរាជធានីភ្នំពេញ ហើយបើឆ្លងគឺមានតិចបំផុត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកប្រធានការិយាល័យសាធារណការបានបន្តថា អាជ្ញាធររង់ចាំពិនិត្យមើលស្ថានភាពអ្នក​ដំណើរឆ្លងស្រឡាងនៅថ្ងៃស្អែកជាបន្តព្រោះក្រែងអ្នកដំណើរលោកមិនទាន់បានដឹង។

ហើយនៅថ្ងៃទី ២១ ខែកុម្ភៈនេះដែរការកករស្ទះចរាចរណ៍នៅកំណាត់ផ្លូវជាតិលេខ១ម្តុំស្ពានព្រះមុនីវង្សថ្មីចាស់ហាក់មិនសូវមានដូចរាល់ដង ខណៈដែលសាលាឯកជនមួយចំនួនបានផ្អាកដោយសារតែមានការឆ្លងជំងឺកូវីដបំប្លែងខ្លួនថ្មីអូមីក្រុងហក់ឡើងខ្ពស់។

ទោះជាយ៉ាងណាក៏គេជឿជាក់ថា នឹងមានអ្នកដំណើឆ្លងស្រឡាងពីកោះនរា ឆ្ពោះទៅកោះពេជ្រ ខណៈដែលមានការកកស្ទះចរាចរណ៍នៅកំណាត់ផ្លូវជាតិលេខ១ម្តុំស្ពានព្រះមុនីវង្សថ្មីចាស់។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ១៨ ខែកុម្ភៈ កន្លងទៅនេះ សាលារាជធានីភ្នំពេញបានសម្រេចឲ្យស្រឡាងចំនួន២គ្រឿងឲ្យធ្វើសកម្មភាពចម្លងអ្មកដំណើពីកោះនរាឆ្ពោះទៅកោះពេជ្រចាប់ពីថ្ងៃទី ២១ ខែកុម្ភៈ ពីម៉ោង ៦ព្រឹក ដល់ម៉ោង ៧យប់ ជារៀងរាល់ថ្ងៃ។ ដោយក្នុងនោះរថយន្តធុនតូចថ្លៃ ៦០០០រៀល អ្នកថ្មើជើង ៥០០រៀល និងម៉ូតូ១០០០រៀល៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម