ព័ត៌មានជាតិ
តេស្តអវិជ្ជមានលើកទី៣ ៖ រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងយុត្តិធម៌ទាំងអស់ នឹងចូលធ្វើការវិញនៅព្រឹកថ្ងៃចន្ទស្អែកនេះ
លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បញ្ជាក់នៅថ្ងៃនេះថា លោកបានទទួលពី លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឲ្យដឹងថា លទ្ធផល នៃការធ្វើតេស្តលើកទី៣ របស់លោក កាលពីថ្ងៃទី១២ ខែធ្នូ គឺ អវិជ្ជមានជំងឺកូវីដ-១៩។

លោកបញ្ជាក់ថា តាមការណែនាំរបស់ក្រសួងសុខាភិបាល លោក ក៏ដូចជាសហការីផ្សេងទៀត ដែលទទួលលទ្ធផលធ្វើតេស្តអវិជ្ជមានកូវីដ-១៩ លើកទី៣នេះ នឹងចូលធ្វើការជាធម្មតាឡើងវិញ នៅក្រសួងយុត្តិធម៌ ចាប់ពីថ្ងៃចន្ទ ទី១៤ ខែធ្នូ តទៅ ដោយបន្តប្រកាន់ខ្ជាប់អនុវត្តវិធានផ្នែកសុវត្ថិភាព ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាប្រឆាំងនឹងជំងឺកូវីដ-១៩។
ជាមួយគ្នានោះ លោក កើត រិទ្ធ បានសម្ដែងនូវមូលវិចារដ៏ថ្លៃថ្លា និងការអរគុណដ៏ជ្រាលជ្រៅជូនចំពោះសហការីទាំងអស់ ព្រមទាំងបងប្អូនញាតិមិត្តជិតឆ្ងាយ ដែលបានសម្តែងក្តីបារម្ភចំពោះសុខភាពរបស់លោក ហើយសួរសុខទុក្ខ ក៏ដូចជាផ្ញើសារជូនពរដល់លោក ក្នុងរយៈពេលធ្វើចត្តាឡីស័ក ចាប់តាំងពីថ្ងៃទី២៩ ខែវិច្ឆិកា កន្លងមក។
សូមបញ្ជាក់ថា គិតត្រឹមម៉ោង០៧និង០០នាទី ព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ នៅកម្ពុជា មានអ្នកវិជ្ជមានមានវីរុសកូវីដ-១៩ ចំនួនសរុប៣៥៩នាក់ (ស្ត្រី៨៤នាក់ និងបុរស២៧៥នាក់)។ ក្នុងនោះ ព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន៣០៧នាក់ (ស្មើនឹង៨៥,៥២ភាគរយ ធៀបនឹងអ្នកវិជ្ជមានកូវីដ-១៩ ទាំងអស់) នៅក្នុងចំនួននេះ មានស្រី៦៣នាក់ និងបុរស២៨៨នាក់។
ចំណែកអ្នកប៉ះពាល់ក្នុង “ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា គិតត្រឹមថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ការធ្វើតេស្តវត្ថុសំណាកលើកទី៣ សរុបមានចំនួន៨,៨១៤សំណាក ដោយបូកនឹងវត្ថុសំណាកនៅសល់ចំនួន៦៨សំណាក ពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ វត្ថុសំណាកសរុបមានចំនួន៨,៨៨២សំណាក ដែលនៅក្នុងចំនួននេះ មានចំនួន៣,០០២សំណាក ត្រូវបានធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ហើយលទ្ធផលនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ គឺមានលទ្ធផល អវិជ្ជមានវីរុសកូវីដ-១៩ ទាំងអស់។
ដោយឡែកមាននៅសល់វត្ថុសំណាកចំនួន៥,៨៨០សំណាកទៀត ដែលត្រូវធ្វើវិភាគបន្តនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០។
សរុបអ្នកវិជ្ជមាន ជំងឺកូវីដ-១៩ ដែលបានរកឃើញពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា មានចំនួន៤០នាក់ ក្នុងនោះ មានស្ត្រី១៩នាក់ និងបុរស២១នាក់៕
អត្ថបទ ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


