ព័ត៌មានជាតិ
ខេត្តព្រៃវែង និង តាកែវ ក្លាយជាខេត្តផលិតស្រូវប្រាំងលើសផែនការធំជាងគេរបស់កម្ពុជា
ពីមួយឆ្នាំទៅមួយឆ្នាំ ចលនាធ្វើស្រែប្រាំងរបស់ប្រជាកសិករកម្ពុជាមានការកើនឡើងជាលំដាប់ ធ្វើឱ្យផ្ទៃដីដាំដុះស្រូវប្រាំងកើនឡើងជាមធ្យមពី ៣ ម៉ឺនហិកតា ទៅ ៥ ម៉ឺនហិកតា ក្នុង១ឆ្នាំ។ ខេត្តដែលផលិតស្រូវប្រាំងដ៏សំខាន់ ២ គឺខេត្តតាកែវ និងខេត្តព្រៃវែង អនុវត្តបានជាង ១០ ម៉ឺនហិកតា នៅក្នុងខេត្តនីមួយៗ។

លោក ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ថាការងារបង្កបង្កើនផលស្រូវប្រាំងលើផ្ទៃដីស្រូវវស្សាក្នុងរដូវប្រាំង ឆ្នាំ ២០២១-២០២២ មានកំណើនយ៉ាងគំហុក ពិសេសនៅក្នុងខេត្តព្រៃវែង បន្ទាប់ពីប្រព័ន្ធប្រឡាយវ៉ៃគោ ដែលបានទាញយកទឹកពីទន្លេមេគង្គដោយស្ថានីយបូមទឹក ប្រើថាម ពលអគ្គិសនីនៅរដូវប្រាំង បានធ្វើរួចជាមួយនឹងការធ្វើអនុត្តរភាពប្រព័ន្ធស្រោចស្រពនៅតាមមូលដ្ឋានរួចជាបន្តបន្ទាប់មក។
លោក ចាន់ យុត្ថា បានបន្តថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ផ្ទៃដីបង្កបង្កើនផលស្រូវប្រាំងបានកើនជាមធ្យមក្នុងមួយឆ្នាំពី ៣ ម៉ឺនទៅ ៥ម៉ឺនហិកតាក្នុង១ឆ្នាំ។ តាមការព្យាករណ៍ ក្នុងរយៈពេលពី ៣ ទៅ ៥ឆ្នាំខាងមុខ ការដាំដុះស្រូវប្រាំងលើផ្ទៃដីស្រូវវស្សាអាចនឹងធ្វើបានដល់ ១ លានហិកតាក្នុងមួយឆ្នាំ បន្ទាប់ពីប្រព័ន្ធធារាសាស្ត្រធំៗ ជាមួយនឹងប្រព័ន្ធ ស្រោចស្រពត្រូវបានធ្វើពង្រីកបន្ថែមច្រើននៅតាមមូលដ្ឋាន។

លោករដ្ឋលេខាធិការបានឱ្យដឹងទៀតថា ខេត្តជម្រុកស្រូវប្រាំងដ៏សំខាន់ដូចជា ខេត្តតាកែវ និងខេត្តព្រៃវែង អនុវត្តបានជាង ១០ ម៉ឺនហិកតានៅក្នុងខេត្តនីមួយៗ។ ខេត្តតាកែវ អនុវត្តបាន ១០៨ ៨៩៥ ហិកតាស្មើនឹង ១៣៦,១២ ភាគរយ នៃផែនការ ៨០ ០០០ ហិកតា។ ខេត្តព្រៃវែងអនុវត្តបាន ១១៨ ៥៨២ ហិកតាស្មើនឹង ១៥៨,១១ ភាគរយនៃផែនការ ៧៥ ០០០ ហិកតា គិតត្រឹមដំណាច់ខែកុម្ភៈ។ ការដាំដុះស្រូវប្រាំងបានលើសផែនការប្រចាំឆ្នាំរបស់ខេត្តទាំងពីរនេះ កើតមានឡើងបន្ទាប់ពីប្រព័ន្ធធារាសាស្ត្រនៅក្នុងខេត្ត ត្រូវបានស្តារពង្រឹង និងពង្រីកបានច្រើនរួចជាបន្តបន្ទាប់។ សម្រាប់ខេត្តព្រៃវែងដែលមានកំណើនការដាំដុះស្រូវប្រាំងច្រើននៅលើផ្ទៃដីស្រូវវស្សានេះ អាចនឹងកើនឡើងច្រើនជាងនេះទៀត នៅពេលប្រព័ន្ធធារាសាស្ត្រត្រូវបានធ្វើអនុត្តរភាពបន្ថែមទៀតនៅតាមមូលដ្ឋាន ដោយបន្តពីប្រព័ន្ធមេនៃប្រព័ន្ធប្រឡាយវ៉ៃគោ។ ប្រព័ន្ធប្រឡាយវ៉ៃគោជាប្រព័ន្ធទាញយកទឹកពីទន្លេមេគង្គដោយស្ថានីយបូមទឹកប្រើថាមពលអគ្គិសនីនៅរដូវប្រាំង និងនៅក្នុងរដូវវស្សាបើកទ្វារទាញយកទឹកពេលទឹកទន្លេឡើងដល់កម្ពស់លើសពី ១០ ម៉ែត្រ នៅខេត្តកំពង់ចាម។
លោក ចាន់ យុត្ថា បានឱ្យដឹងថា ក្រៅពីខេត្តតាកែវ និង ព្រៃវែង ការងារបង្កបង្កើនផលស្រូវប្រាំងឆ្នាំ ២០២១-២០២២ មានខេត្តជាច្រើនទៀតអនុវត្តបានលើសផែនការដូចជា ខេត្តកំពត បន្ទាយមានជ័យ បាត់ដំបង ពោធិសាត់ កំពង់ឆ្នាំង ប៉ៃលិន កំពង់ធំ ជាដើម។

យោងតាមតាមរបាយការណ៍បង្កបង្កើនផលស្រូវប្រាំងឆ្នាំ ២០២១-២០២២ គិតត្រឹមដំណាច់ខែកុម្ភៈនៅទូទាំងប្រទេសអនុវត្តបាន ៦៣៥ ៤៩៥ ហិកតា ស្មើនឹង ១៣៦,៨៨ ភាគរយនៃផែនការ ៤៦៤ ២៦៥ ហិកតា។ ចំណែកការងារបង្កបង្កើនផលស្រូវប្រាំងឆ្នាំ ២០២១-២០២២ ក្នុងរយៈពេលដូចគ្នានៅទូទាំងប្រទេស អនុវត្តបាន ៦២៤ ៦៨០ ហិកតា ស្មើនឹង ១៣៧,៧៦ ភាគរយ នៃផែនការ ៤៥៣ ៤៤០ ហិកតា។ យោងលើរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មការបង្កបង្កើនផលឆ្នាំ ២០២០-២០២១ សម្រេចបាន មានជាអាទិ៍៖ ផ្ទៃដីដាំស្រូវសរុបចំនួន ៣,៥៥ លាន ហិកតា ស្មើនឹង ១១៦% នៃផែនការ (ស្រូវប្រាំង ៦៥០ ពាន់ ហិកតា ស្រូវវស្សា ២,៩០ លាន ហិកតា)។ បរិមាណផលសរុបចំនួន ១២,២១ លានតោន (ស្រូវប្រាំង ២,៩៣ លានតោន និងស្រូវវស្សា ៩,២៨ លានតោន) កើនចំនួន ១១,៦ % ធៀបឆ្នាំ២០២០៕
អត្ថបទ៖ ណារី

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន