ព័ត៌មានអន្ដរជាតិ
សារព័ត៌មានថៃសម្រុកផ្សាយពីភាពរងគ្រោះរបស់ខ្លួន ខណៈកងទ័ពថៃជាអ្នកបង្កហេតុ
បន្ទាប់ពីមានការផ្ទុះអាវុធរវាងកងកម្លាំងកម្ពុជានិងយោធាថៃនៅជិតប្រាសាទតាមាន់ធំ និងរាលដាលទៅកាន់ទីតាំងផ្សេងទៀតតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី ២៤ ខែកក្កដានេះ សារព័ត៌មានថៃជាច្រើនសម្រុកផ្សាយពីភាពរងគ្រោះខ្លួន ខណៈដែលបើតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ភាគីខាងថៃគឺជាអ្នកបាញ់ប្រហារមកលើភាគីកម្ពុជាមុននោះទេ។

យោងតាមក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ០៦:៣០នាទី ភាគីថៃបានចាប់ផ្តើមបង្កសកម្មភាពបំពានលើកិច្ចព្រមព្រៀងដែលបានឯកភាពគ្នា ដោយឡើងលើប្រាសាទតាមាន់ធំ ហើយលបចូលរាយលួសបន្លាតាមជើងប្រាសាទ, នៅវេលាម៉ោង ០៧:០៤នាទី ភាគីថៃបានបង្ហោះដ្រូន រយៈពេល ០២នាទី ហើយនៅវេលាម៉ោង ០៨:៣០នាទី ភាគីថៃបានធ្វើការបាញ់ឡើងលើ។
បន្ទាប់មកនៅវេលាម៉ោង ០៨:៤៦ នាទីព្រឹកនេះ កងទ័ពឈ្លានពានថៃបានបើកការបាញ់ប្រហារមុនមកលើកងទ័ពកម្ពុជានៅតំបន់ប្រាសាទតាមាន់ធំ និងឈានទៅបាញ់ប្រហារ នៅប្រាសាទតាក្របី តំបន់ភ្នំខ្មោច និងបានពង្រីកភូមិសាស្រ្តនៃការវាយប្រហារទៅដល់តំបន់មុំបី រួមទាំងប្រើប្រាស់យន្តហោះចម្បាំងទម្លាក់ចំនួន០២គ្រាប់នៅផ្លូវវត្តកែវសិក្ខាគីរីស្វារៈ ដែលកងទ័ពកម្ពុជាបាននឹងកំពុងឈរជើងការពារបូរណភាពទឹកដីរបស់ខ្លួនក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។
បន្ទាប់មកនៅវេលាម៉ោង ០៨:៤៧នាទីព្រឹក កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា គ្មានជម្រើសអ្វីក្រៅពីប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានរបស់ទាហានថៃដែលបានបំពានលើបូរណភាពទឹកដីកម្ពុជា។
ខណៈពេលនេះសារព័ត៌មានថៃមិនថាធំឬតូចកំពុងសម្រុកផ្សាយពេញបណ្ដាញសង្គមខ្លួនថាខាងកម្ពុជាបានវាយប្រហារបាញ់ប្រហារខាងថៃមុន និងវាយប្រហារទៅលើជនស៊ីវិលរបស់ខ្លួន មានទាំងរបួសឬស្លាប់ ដូចជាផ្សាយថាកម្ពុជាបាញ់ចំផ្ទះប្រជាពលរដ្ឋខ្លួន បាញ់ចំស្ថាននីយ៍ប្រេង និង មន្ទីពេទ្យនៅថៃជាដើម តែខាងថៃអត់ផ្សាយថា ខ្លួនបានធ្វើបាញ់ប្រហារអ្វីខ្លះមកលើកម្ពុជានោះទេ។ ទង្វើទាំងនេះបង្ហាញថាថៃ កំពុងដើរតួកំសត់ និងជាជនរងគ្រោះ ខណៈដែលទាហានខ្លួនឯងជាអ្នកបាញ់ និងប្រើសុទ្ធតែយន្តហោះចម្បាំងបាញ់មកលើកម្ពុជាមុនសោះ។
មកដល់ពេលនេះទោះបីខាងថៃផ្សាយថាមានទាហានថៃនិងប្រជាពលរដ្ឋខ្លួនបានរងរបួសនឹងស្លាប់ក៏ដោយ ក៏មិនទាន់មានព័ត៌មានច្បាស់ការណាមួយដែលអាចទុកចិត្តបាននោះទេ ខណៈ ដែលរដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជាអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទសូមកុំចែករំលែកព័ត៌មាន រូបភាព វីដេអូ ដែលមិនមានប្រភពច្បាស់លាស់ និងសូមឲ្យបងប្អុនប្រជាពលរដ្ឋខ្មែរតាមដានព័ត៌មានពីប្រភពផ្លូវការតែប៉ុណ្ណោះ៕

អត្ថបទ៖ ប៊ុន សុភាព
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


