ព័ត៌មានជាតិ
ក្រសួងការងារ ចេញញត្តិថ្កោលទោសការឈ្លានពានរបស់ថៃ
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអំពើរំលោភបំពានយ៉ាងគឃ្លីនពីសំណាក់កងទ័ពថៃ ដែលបានបើកការបាញ់ប្រហារមុនមកលើកងទ័ពកម្ពុជា ដែលកំពុងតែឈរជើងការពារក្នុងបូរណភាពទឹកដីកម្ពុជា។

ក្នុងញត្តិដដែល ក្រសួងការងាគូសបញ្ជាក់ថា ក្នុងខណៈពេលដែលកម្ពុជា បាននិងកំពុងប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនប្រកបដោយភាព ចាស់ទុំខាងនយោបាយការទូតយ៉ាងម៉ឺងម៉ាត់ និងបន្តកសាងព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការ និងមិត្តភាព ល្អជាមួយប្រទេសថៃ និងបណ្តាប្រទេសជិតខាង ផ្ទុយទៅវិញ ប្រទេសថៃបែរជារំលោភនូវអធិបតេយ្យភាពក្នុងតំបន់ ដែលកំពុងមានជម្លោះ និងកំពុងដាក់ដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដោយបានលបវាយឆ្មក់មក កាន់កងទ័ពកម្ពុជានាព្រឹកនេះ។
ទន្ទឹមនេះ ថ្នាក់ដឹកនាំនៃក្រសួងការងារ ប្រកាសគាំទ្រយ៉ាងឱឡារិកចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល ក្នុងការ ប្រើប្រាស់យន្តការវាយបកដែលជាសិទ្ធិការពារខ្លួនក្នុងអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា និងសូមអំពាវ នាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរ សូមកុំធ្វើសកម្មភាពដែលប៉ះពាល់ដល់ទឹកចិត្តកងទ័ពជួរមុខ ខណៈពេលដែល យើងត្រូវរួបរួមសាមគ្គីគ្នា ដើម្បីការពារជាតិ និងទឹកដីយើងទាំងអស់គ្នា និងសូមចូលរួមលើកទឹកចិត្តដល់បងប្អូន កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ជាពិសេស បងប្អូនកងទ័ពជួរមុខដែលកំពុងត្រូវបានទ័ពថវាយឆ្មក់ និងកំពុង ទប់ទល់វាយបកនឹងសត្រូវនៅសមរភូមិជួរមុខ តាមតំបន់ជាប់ព្រំដែនកម្ពុជា-ថៃ នៃខេត្តឧត្តរមានជ័យ និងខេត្ត ព្រះវិហារ។
ជាមួយគ្នានេះ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការរបស់ក្រសួង បានជូនពរបងប្អូនកងទ័ពកម្ពុជាទទួលបានសុខសុវត្ថិភាព និងជោគជ័យក្នុង ការបំពេញកាតព្វកិច្ចការពារជាតិ មាតុភូមិ។
ជាថ្មីម្ដងទៀត ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអំពើរំលោភបំពានយ៉ាងគឃ្លីន របស់សំណាក់កងទ័ពថៃ ដែលបានបើកការបាញ់ប្រហារមុនមកលើកងទ័ពកម្ពុជា ដែលកំពុងតែឈរជើងការពារ ក្នុងបូរណភាពទឹកដីកម្ពុជា។ នេះបើយោងតាមលិខិតដដែល៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


