ព័ត៌មានអន្ដរជាតិ
ប្រធានអាស៊ានស្នើថៃនិងកម្ពុជាបញ្ឈប់ការបាញ់គ្នាជាបន្ទាន់ បញ្ចៀសអរិភាពបន្ថែមទៀត
នាយករដ្ឋមន្រ្តីម៉ាឡេស៊ីក្នុងនាមជាប្រធានប្តូរវេនអាស៊ាន លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានជួបចរចាតាមទូរស័ព្ទត្រីភាគីជាមួយនាយករដ្ឋមន្ត្រីកម្ពុជា និង នាយករដ្ឋមន្ត្រីស្តីទីថៃ ដោយអំពាវនាវឱ្យភាគីជម្លោះកម្ពុជា និងថៃ ឈប់បាញ់គ្នាជាបន្ទាន់ បន្ទាប់ពីការប្រយុទ្ធគ្នាទ្រង់ទ្រាយធំមិនធ្លាប់មានរយៈពេល១ថ្ងៃ។

ក្នុងសារបង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នាយករដ្ឋមន្ត្រី អាន់វ៉ា បានសរសេរថា៖«ល្ងាចនេះ ខ្ញុំបានពិភាក្សាជាមួយនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោក ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ លោក Phumtham Wechayachai ដោយបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងរបស់ប្រទេសម៉ាឡេស៊ីចំពោះការកើនឡើងនៃភាពតានតឹងនៅតាមព្រំដែនរបស់ពួកគេ»។
លោក អាន់វ៉ា បានបន្ថែមថា៖«ក្នុងតួនាទីរបស់ម៉ាឡេស៊ីក្នុងឋានៈជាប្រធានអាស៊ានសម្រាប់ឆ្នាំ ២០២៥ ខ្ញុំបានអំពាវនាវដោយផ្ទាល់ទៅកាន់មេដឹកនាំទាំងពីរឱ្យមានបទឈប់បាញ់ជាបន្ទាន់ដើម្បីរារាំងអរិភាពបន្ថែមទៀត និងដើម្បីបង្កើតកន្លែងសម្រាប់ការសន្ទនាដោយសន្តិវិធី និងដំណោះស្រាយការទូត»។
លោក អាន់វ៉ា បានប្រកាសស្វាគមន៍ចំពោះសញ្ញាវិជ្ជមាន និងឆន្ទៈដែលបង្ហាញដោយទីក្រុងបាងកក និងទីក្រុងភ្នំពេញ ដើម្បីពិចារណាលើផ្លូវឆ្ពោះទៅមុខ។ ម៉ាឡេស៊ីត្រៀមខ្លួនជាស្រេចដើម្បីជួយ និងសម្របសម្រួលដំណើរការនេះក្នុងស្មារតីឯកភាពអាស៊ាន និងការទទួលខុសត្រូវរួម។
លោក អាន់វ៉ា បញ្ជាក់ចុងក្រោយថា៖«ខ្ញុំជឿជាក់យ៉ាងមុតមាំថា កម្លាំងរបស់អាស៊ានស្ថិតនៅលើសាមគ្គីភាពរបស់ខ្លួន ហើយសន្តិភាពត្រូវតែជាជម្រើសសមូហភាព និងមិនផ្លាស់ប្តូររបស់យើងជានិច្ច»៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


