Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ៖ កម្ពុជាទទួលយកការប្រមាថថាប្រព័ន្ធសុខាភិបាលទន់ខ្សោយ តែកម្ពុជាមានទឹកចិត្ត

បានផុស

នៅ

នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន នៅខេត្តត្បូងឃ្មុំ នៅថ្ងៃចន្ទ ទី០៧ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា កម្ពុជាទទួលយកការប្រមាថម៉ាក់ងាយអំពីប្រព័ន្ធសុខាភិបាលទន់ខ្សោយ ដោយតែកង្វះសម្ភារៈបច្ចេកទេស។ ប៉ុន្តែ កម្ពុជាមានទឹកចិត្ត ហើយបញ្ហាសំខាន់ គឺមនសិការ វិជ្ជាជីវៈ របស់ក្រុមគ្រូពេទ្យ កម្ពុជា ដែលមានការទទួលខុសត្រូវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមសម្ដេចតេជោ ហ៊ុន សែន សុខុមាលភាពរបស់ប្រជាពលរដ្ឋ ត្រូវបានលើកកម្ពស់តាមរយៈការខិតខំប្រឹងប្រែងទ្វេឡើងនៃវិស័យសុខាភិបាលរបស់កម្ពុជា ហើយកម្ពុជាបានដើរជាជំហានៗប្រកបដោយការទទួលខុសត្រូវ ទៅលើបញ្ហាសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ សម្តេចថា ៖«ទោះបីមានការមាក់ងាយសម្រាប់យើងថា ប្រព័ន្ធសុខាភិបាលកម្ពុជាទន់ខ្សោយ ប៉ុន្តែខ្ញុំអាចទទួលបាននូវពាក្យប្រមាថអំពីប្រព័ន្ធសុខាភិបាលកម្ពុជាទន់ខ្សោយ ពីព្រោះយើងខ្ញុំពិតជាខ្សោយអំពីឧបករណ៍បច្ចេកទេសសម្ភារៈបច្ចេកទេស ប៉ុន្តែទឹកចិត្តរបស់យើងមិនទន់ខ្សោយនោះទេ»។

សម្ដេចតេជោ នាយករដ្ឋមន្រ្តី លើកជាឧទាហរណ៏ថា ការប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩ មានមនុស្សនៅលើពិភពលោក ក៏ដូចជាអន្តរជាតិច្រើនណាស់បានកោតសរសើ និងទទួលស្គាល់ ហើយជោគជ័យទាំងនេះ បានមកដោយតែមនសិការ និងការទទួលខុសត្រូវរបស់គ្រូពេទ្យ ដោយមានជំនួយពីដៃគូអភិវឌ្ឍន៍ ជាពិសេស ប្រទេសចិន បានធ្វើឲ្យកម្ពុជាក្លាយទៅជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានការខូចខាតតិច បើប្រៀបធៀបជាមួយនឹងប្រទេសដែលមានបច្ចេកវិទ្យាជឿនលឿន។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ៖ «បញ្ហាអត់ស្ថិតនៅត្រង់ថា ពឹងផ្អែកហួសហេតុពេកទៅលើឧបករណ៍បច្ចេកទេសនោះទេ យើងពិតជាត្រូវការហើយនូវឧបករណ៍បច្ចេកទេស ប៉ុន្តែបញ្ហាធំ គឺមនសិការ វិជ្ជាជីវៈ របស់ក្រុមគ្រូពេទ្យដែលមានការទទួលខុសត្រូវ»។ សម្ដេចតេជោ បានអះអាងទៀតថា កម្ពុជាធ្លាប់បានហែលឆ្លងកាត់នូវការលំបាក ដែលបានបន្សល់ទុកពីអតីតកាលដ៏ជូរចត់នៃរបបប៉ុល ពត ដែលប្រជាជនកម្ពុជាធ្លាក់ចូលក្នុងស្ថានភាពដ៏គ្រោះថ្នាក់ បន្ទាប់ពីរបបប៉ុល ពត ហើយកម្ពុជា ក៏បន្សល់ទុកនូវការលំបាកថែមទៀត គឺជំងឺរ៉ាំរ៉ៃ។ ប៉ុន្តែកម្ពុជា បានងើបឡើងជាបន្តបន្ទាប់ ហើយឈានឆ្ពោះទៅមុខ ដែលសូម្បីតែជំងឺគ្រុនស្វិតដៃជើង ក៏កម្ពុជាសម្រេចជោគជ័យមុនពេលកំណត់ដែរ៕

ដោយ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធប្រឆាំងការឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​បង្ក្រាប នៅថ្ងៃទី២២ខែកក្កដា ឆ្នាំ២០២៥ នេះ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងបរិស្ថាន÷ ស្ត្រីម្នាក់នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ត្រូវតុលាការឃាត់ខ្លួន និងឃុំខ្លួន ព្រោះតែឈូសឆាយដីរដ្ឋ

សន្តិសុខសង្គម៥ ម៉ោង មុន

សមត្ថកិច្ចបង្ក្រាបទីតាំង បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឃាត់ខ្លួនបាន ១២៧នាក់

ព័ត៌មានជាតិ៧ ម៉ោង មុន

ពេលប្រទេសជាតិមានជម្លោះព្រំដែនមានតែ បក្សប្រជាជនតែមួយគត់ ចេញមុខការពារបូរណភាពទឹកដី

ព័ត៌មានជាតិ៧ ម៉ោង មុន

ស្របនឹងមានការលើកឡើងពីការធ្វើទុក្ខបុកម្នេញនៅថៃ ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរវិលមកស្រុកកំណើតវិញ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស

ព័ត៌មានជាតិ១៦ ម៉ោង មុន

កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ដំបូង ថៃថា មីនដែលទាហានខ្លួនជាន់ ជាមីនចាស់ពិបាករាវរក ចុះម្តេចឥឡូវរកឃើញមីនថ្មីៗ ស្រួលម្ល៉េះ?

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ភូមិភាគ២ថៃ ប្តូរវិធីសាស្រ្តល្បាត ប្រហែលខ្លាចជាន់មីន បង្កប់ដោយខ្លួនឯង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ជនលួចវាយទាហាន​ខ្មែរហើយរត់ ជាប់គុក​តែ១៥ថ្ងៃ និង​ពិន័យ​​ប្រាក់តិចតួចប៉ុណ្ណោះ​

Sokha Hotels

ព័ត៌មានពេញនិយម