ព័ត៌មានជាតិ
ក្រសួងវប្បធម៌តម្រូវឱ្យផលិតករត្រូវដាក់ពាក្យស្នើសុំជាមុនសិន មុននឹងអនុញ្ញាតឱ្យថតកម្មវិធីផ្សេងៗ
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានតម្រូវឱ្យផលិតករ សេវាករ អង្គការ និងក្រុមហ៊ុនថតភាពយន្តទាំងក្នុង និងក្រៅប្រទេសទាំងអស់ ត្រូវដាក់ពាក្យស្នើសុំផ្ទាល់ទៅនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ជាមុនសិនទើបអនុញ្ញាតឱ្យថតកម្មវិធីផ្សេងៗដូចជា ថតភាពយន្ត ភាពយន្តឯកសារចម្រៀងកាយវិការ និងស្បតពាណិជ្ជកម្ម ។

យោងតាមសេចក្តីជូនព័ត៌មានស្តីពីការស្នើសុំការអនុញ្ញាតថតភាពយន្ត ភាពយន្តឯកសារចម្រៀងកាយវិការ ស្បតពាណិជ្ជកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី៧ ខែមីនា បានឱ្យដឹងថា «ដោយយោងតាមអនុក្រឹត្យលេខ២៣៤.អនក្រ.បក ចុះថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្តីពី “ការគ្រប់គ្រងឧស្សាហកម្មភាពយន្ត” រាល់ការស្នើសុំការអនុញ្ញាតថតភាពយន្ត ភាពយន្តឯកសារ ចម្រៀងកាយវិការ ឬស្បតពាណិជ្ជកម្មផលិតករត្រូវដាក់ពាក្យស្នើសុំផ្ទាល់មកនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
ដោយភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធ មានជាអាទិ៍៖ លិខិតស្នើសុំថត អត្ថបទនិពន្ធរឿងពិស្តារ អត្ថបទសង្ខេបខ្លឹមសារ កម្មវិធី ទីកន្លែងថត។ល។ ឯកសារទាំងនេះ នឹងសម្រួលរាល់ទម្រង់នៃការស្នើសុំថតភាពយន្ត ភាពយន្តឯកសារ ចម្រៀងកាយវិការ ឬស្បតពាណិជ្ជកម្មផ្សេងៗ ចៀសវាងការខាតបង់ពេលវេលានៃការស្នើសុំដោយប្រយោល ឬដោយវិធីផ្សេងតាមរយៈអង្គភាពផ្សេងៗទៀត»។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានស្នើសុំកិច្ចសហការពីក្រសួងស្ថាប័នពាក់ព័ន្ធជួយណែនាំដល់ផលិតករ ក្រុមហ៊ុនថតភាពយន្ត និងអង្គការនានា ដែលមានបំណងថតភាពយន្តក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យមកទំនាក់ទំនងផ្ទាល់ជាមួយនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ ដែលមានអាសយដ្ឋាន អគារលេខ៧០ ផ្លូវលេខ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឬតាមរយៈគេហទំព័រ www.cambodiafilm.info ឬអ៉ីម៉ែល[email protected] ឬទំនាក់ទំនងតាមលេខទូរសព្ទ (៨៥៥) ២៣២១៥ ៤៦៩ និង (៨៥៥) ១១ ៤៤៧ ៧៨៩ (សម្រាប់ជនបរទេស) ឬតេលេក្រាម (៨៥៥) ១២ ៩៧៧ ៩៧៧ ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


