ព័ត៌មានជាតិ
នៅខេត្តកោះកុង មិនទាន់រកឃើញឱសថស្ថានណាមួយ លួចតម្លើងថ្លៃថ្នាំព្យាបាលកូវីដ នោះទេ
ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង នៅថ្ងៃទី ១១ ខែមីនានេះ បានអះអាងថា មន្រ្តីរបស់លោក នៅមិនទាន់រកឃើញម្ចាស់ឱសថស្ថានណាមួយ បានលួចតម្លើងថ្លៃថ្នាំ និងសម្ភារៈឧបករណ៍តេស្តជំងឺកូវីដ-១៩ នោះទេ។
ការអះអាង របស់លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង នៅពេលនេះ ធ្វើឡើង ក្រោយមន្រ្តីការិយាល័យនិយ័តកម្មខេត្តកោះកុង សហការមន្រ្តីនាយកដ្ឋានឱសថ និងចំណីអាហារនៃក្រសួងសុខាភិបាល បានចុះត្រួតពិនិត្យវាយតម្លៃ តាមឱសថស្ថាន-រង នៅក្នុងក្រុងខេមរភូមិន្ទ និងស្រុកស្រែអំបិលរយៈពេល ២ទៅ ៣ថ្ងៃមកនេះ។ ចំណែកឯបណ្តាស្រុកផ្សេងៗទៀត មន្រ្តីជំនាញ នឹងបន្តតាមដានពិនិត្យជាបន្តបន្ទាប់។
បើតាមលោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង ប្រសិនបើករណីរកឃើញម្ចាស់ឱសថស្ថាន លក់ថ្នាំក្នុងមូលដ្ឋានលួចតម្លើងថ្លៃលក់ប្រាកដមែន គឺនឹងរងការពិន័យតាមច្បាប់ ស្តីពីឱសថនៅកម្ពុជា ពីបទប្រើប្រាស់ ឱសថក្លែងក្លាយ ធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋជាសាធារណៈ។ ដូច្នេះឱសថការី មិនត្រូវឲ្យធ្លាក់ក្នុងឧបាយ កលពាណិជ្ជកម្ម ដែលធ្វើឲ្យប៉ះពាល់ដល់កិត្យានុភាពវិជ្ជាជីវៈឱសថសាស្រ្ត បានទេ។
លោកវេជ្ជបណ្ឌិតប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានគូសបញ្ជាក់ដែរថា ម្ចាស់ឱសថក្នុងក្រុងខេមរភូមិន្ទ និងនៅស្រុកស្រែអំបិល បានអនុវត្តក្រមសីលធម៌ និងកិច្ចការពារសុខភាពសាធារណៈ ដោយគោរពជីវិត រាងកាយ ព្រមទាំងរួមចំណែកកាត់បន្ថយ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាលកម្ពុជាផងដែរ។ តែទោះយ៉ាងក៏ដោយ គ្រប់ ឱសថការីបន្ទុកបច្ចេកទេស នៃគ្រឹះស្ថានអាហរ័ណនីហរ័ណឱសថ ឱសថស្ថាន ឱសថស្ថានរង នៅក្នុងខេត្កកោះកុង គោរពបាននូវការរក្សាតម្លើងលក់ និងគុណភាពថ្នាំ បានយ៉ាងល្អ។
គេនៅចាំបានថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅ ធ្លាប់បានអំពាវនាវដល់ឱសថស្ថាន កន្លែងលក់ថ្នាំទាំងអស់ សូមកុំតម្លើងថ្លៃថ្នាំព្យាបាលជំងឺកូវីដ-១៩ តាមចិត្ត ដើម្បីជួយឲ្យប្រជាពលរដ្ឋដែលឆ្លងជំងឺកូវីដ-១៩ ងាយទិញសម្រាប់ព្យាបាល។ គ្រាពេលនោះ ការឆ្លងរាលដាលជំងឺកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង បានកើនឡើងច្រើន នាំឲ្យប្រជាពលរដ្ឋ សម្រុកនាំគ្នាទៅទិញថ្នាំ សម្រាប់ព្យាបាលខ្លួនឯង នៅតាមផ្ទះ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានណែនាំដល់ក្រសួងសុខាភិបាល ដែលមានកាតព្វកិច្ចក្នុងការត្រួតពិនិត្យថ្នាំព្យាបាល កូវីដ-១៩ ត្រូវពង្រឹងការត្រួតពិនិត្យ ជៀសវាងប្រជាពលរដ្ឋទិញប៉ះថ្នាំក្លែងក្លាយ ដែលប៉ះពាល់ដល់សុខភាព និងខាតបង់ថវិកា៕
អត្ថបទ៖ សិរីវឌ្ឍនៈ





-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ