ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ប្រាប់ឲ្យរដ្ឋមន្រ្តីសុខាភិបាលដាក់ការដូរក្រលៀន ជាការព្យាបាលស្របច្បាប់នៅកម្ពុជា
មានប្រសាសន៏នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ (ពេទ្យលោកសង្ឃ) ដែលជាមន្ទីរពេទ្យបំពាក់បរិក្ខារវេជ្ជសាស្ត្របម្រើការព្យាបាលដ៏ទំនើប នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៏ ដោយជំរុញឲ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ប្រកាសដាក់ការដូរក្រលៀន ជាការព្យាបាលស្របច្បាប់នៅកម្ពុជា ពីព្រោះបើមិនមាននៅកម្ពុជាទេ ក៏ប្រជាពលរដ្ឋត្រូវចេញទៅព្យាបាលនៅខាងក្រៅបរទេសដែរ។

បើតាមសម្តេចតេជោ ហ៊ុន សែន កន្លងមកប្រជាពលរដ្ឋដែលមានបញ្ហាក្រលៀន បានចេញទៅព្យាបាលនៅក្រៅប្រទេស ដូច្នេះបើទោះបីជាមិនព្យាបាលក៏ពលរដ្ឋចេញទៅព្យាបាលនៅប្រទេសក្រៅដែរ ដែលគួរតែគិតគូរដាក់ការព្យាបាលនេះ ឲ្យក្លាយទៅជាការព្យាបាលស្របច្បាប់នៅប្រទេសកម្ពុជា។
សម្តេចតេជោបានរំលឹកកាលគ្រាកន្លងមក មានអ្នកដែលកើតជំងឺខូចក្រលៀនបានទៅព្យាបាល ហើយសាច់ញាតិស្ម័គ្រចិត្តបរិច្ចាកក្រលៀនឲ្យ ប៉ុន្តែនៅពេលនោះ ត្រូវបានសមត្ថកិច្ចទៅចាប់តែម្តង ដោយអះអាងថា ជាការជួញដូរសរីរាង្គ។សម្ដេចបញ្ជាក់ថា នៅពេលនោះ បើកុំតែមានការអន្តរាគមន៍ទាន់ពេល គឺត្រូវស្លាប់ទាំង២នាក់តែម្តង។ ជាមួយគ្នានោះ សម្តេចបានស្នើឲ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ដាក់ការព្យាបាលដូរក្រលៀននេះទៅជាស្របច្បាប់តែម្ដង ហើយត្រូវផ្សព្វផ្សាយជាផ្លូវការ ដើម្បីឲ្យប្រជាពលរដ្ឋបានដឹង។
បើតាមលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានបញ្ជាក់ថា ការព្យាបាលដូរក្រលៀននេះ នៅកម្ពុជាមានច្បាប់រួចហើយ ប៉ុន្តែមិនបានផ្សព្វផ្សាយ។
ក្នុងឱកាសនោះ សម្តេចជំរុញឲ្យផ្សព្វផ្សាយច្បាប់នេះឲ្យបានទូលំទូលាយ។ ប្រមុខរដ្ឋាភិបាលបានបញ្ជាក់ថា កន្លងមកសម្ដេចបានជួយមនុស្សមិនជាង១០នាក់ទេ ដើម្បីចេញទៅក្រៅដើម្បីព្យាបាលការដូរក្រលៀននេះ៕
អត្ថបទ៖ កោះកែវ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


