ព័ត៌មានជាតិ
ពលករខ្មែរនៅថៃ ចាប់ផ្ដើមធ្វើដំណើរចូលមកស្រុកដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំខ្មែរ
ពលករខ្មែរ ដែលទៅបម្រើការងារនៅប្រទេសថៃ ចាប់ផ្ដើមធ្វើដំណើរចូលមកស្រុកវិញ មុនពេលពិធីបុណ្យចូលឆ្នាំខ្មែរចូលមកដល់នាពាក់កណ្ដាលខែមេសា ឆាប់ៗខាងមុខនេះ។
ចំនួនពលរដែលធ្វើដំណើរចូលមកបានកើនឡើងប្រមាណ ៤០០ ទៅ ៥០០ នាក់ក្នុងមួយថ្ងៃ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងតាមព្រំដែនខេត្តឧត្តរមានជ័យ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២៣ ខែមីនានេះថា “ជាធម្មតារៀងរាល់ឆ្នាំ គឺជិតចូលឆ្នាំខ្មែរ ពួកគាត់មកចឹងហើយមួយថ្ងៃប្រមាណ ៧០០ ទៅ ៨០០ នាក់ នៅប៉ុន្មានថ្ងៃនេះពួកគាត់ចូលមកមួយថ្ងៃ ប្រមាណ ៤០០ ទៅ ៥០០ នាក់ ខណៈដែលអាជ្ញាធរបានប្រកាន់យកវិធានការសុខាភិបាលតាមការណែនាំរបស់រាជរដ្ឋាភិបាលដើម្បីទប់ស្កាត់ជំងឺកូវីដ១៩”។
លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ បានឱ្យដឹងថា ស្ថានភាពរំហូរពលករខ្មែរចូលមកតាមព្រំដែនខេត្តឧត្តរមានជ័យមានការកើនឡើងនៅប៉ុន្មានថ្ងៃនេះ។

លោកប្រាប់ថា នៅថ្ងៃ ២២ ខែមីនា ចំនួន ២៣០ នាក់ រីឯថ្ងៃ ២១ ចំនួន ៥២៩ នាក់ គឺប្រែប្រួលចុះឡើងទៅតាមថ្ងៃនីមួយៗ ហើយអាជ្ញាធរបានត្រួតពិនិត្យតាមវិធានការសុខាភិបាល ដោយពិនិត្យមើលការចាក់វ៉ាក់សាំង និងស្ថានភាពរបស់ពួកគាត់។ ដោយឡែកសម្រាប់អ្នកមិនទាន់ចាក់វ៉ាក់សាំង គឺតម្រូវឱ្យធ្វើចត្តាឡីស័ក ១៤ ថ្ងៃ។
លោក ប៉ែន កុសល្យឱ្យដឹងថា ដើមឡើយមានការធ្វើតេស្ត ប៉ុន្តែឥឡូវនេះ គឺមិនមានទេ ដោយគ្រាន់តែពិនិត្យទៅលើស្ថានភាពរបស់ពួកគាត់ថា ល្អប្រសើមិនមានការធ្វើតេស្តទេ។

ប៉ុន្តែបើស្ថានភាពគាត់មានបញ្ហា ដូចជាផ្ដាសាយ គឺយើងត្រូវពិនិត្ធ្វើតេស្តទាំងអស់ ហើយអត្តសញ្ញាណ ទីកន្លែងកំណើតអាជ្ញាធរបានចុះក្នុងបញ្ជិការ និងរាយការប្រាប់ទៅអាជ្ញាធរដែនសត្ថកិច្ច ដែលជាទីកន្លែងពួកគាត់រស់នៅ៕
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


