ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ អ្នកដែលប៉ុនប៉ងបំផ្លាញសន្តិភាព មិនអាចអត់ឱនឲ្យនោះទេ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា អ្នកដែលប៉ុនប៉ងបំផ្លាញសន្តិភាព គឺរាជរដ្ឋាភិបាល មិនអាចអត់ឱនឲ្យនោះទេ។ ការលើកឡើង របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវចំនួន ៣៨ខ្សែ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្តមួយចំនួនទៀត ក្នុងក្រុងសៀមរាប នៅព្រឹកថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២២នេះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សន្តិភាពមិនងាយស្រួលរកដូចបង្កើតសង្រ្គាមនោះទេ ដោយសង្រ្គាមប្រើពេលតែ ១៥នាទីប៉ុណ្ណោះ គឺបង្កើតឡើងបានហើយ។ ដូច្នេះហើយ ជនរួមជាតិទោះបីជាមកពីគណបក្សនយោបាយក៏ដោយ ត្រូវរួមគ្នាថែរក្សាការពារសន្តិភាពឲ្យបាន។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា «សម្រាប់ពេលខាងមុខនេះ បងប្អូនជនរួមជាតិបើទោះបីជាចេញពីគណបក្ស ណាក៏ដោយ គឺត្រូវការពារសន្តិភាព អ្នកដែលបំផ្លាញមិនត្រូវទទួលបាននូវការអត់ឱនណាមួយនោះទេ ព្រោះតែពេលសន្តិភាពត្រូវបានបំផ្លាញហើយ មនុស្សច្រើនណាស់ត្រូវស្លាប់ ដូច្នេះយើងកុំញញើត ជាមួយនឹងការបំផ្លាញចោលក្រុមបំផ្លាញសន្តិភាព…ដើម្បីការពារជីវិតប្រជាជនរាប់លាននាក់ យើងក៏ត្រូវតែហ៊ានប្ដូរផ្ដាច់ជាមួយនឹងការបំផ្លាញសន្តិភាព»។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នេះមិនមែនជាការព្រមានចំពោះអ្នកណានោះ ក៏ប៉ុន្តែដើម្បីសេចក្ដីត្រូវការនៃសន្តិភាពសម្រាប់ប្រទេស គឺអ្នកដែលប៉ុនប៉ងបំផ្លាញសន្តិភាព មិនត្រូវទទួលបានការអត់ឱនឲ្យនោះទេ ដែលនេះគឺជាការប្ដូរផ្ដាច់របស់សម្ដេច៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៥ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី


