ព័ត៌មានជាតិ
ខេត្តកោះកុងបង្កើតអនុគណៈកម្មការ ចំនួន៦រៀបចំសង្ក្រាន្តអបអរសាទរបុណ្យចូលឆ្នាំខ្មែរឱ្យបានអធិកអធម
រដ្ឋបាលខេត្តកោះកុងបានរៀបចំបង្កើតអនុគណៈកម្មការ ចំនួន៦ដើម្បីរៀបចំកោះកុងសង្ក្រាន្តអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ គ.ស.២០២២ ត្រៀមរៀបចំនៅថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២២ឱ្យបានអធិកអធមក្រោយពីខកខានរៀបចំរយៈពេល២ឆ្នាំដោយសារការរាតត្បាតជំងឺកូវីដ១៩។

នៅក្នុងកិច្ចប្រជុំពិភាក្សាការងារត្រៀមរៀបចំកោះកុងសង្ក្រាន្ត អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរកាលពីថ្ងៃទី០៥មេសាលោក ស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានមានប្រសាសន៍ថាដើម្បីរៀបចំកោះកុងសង្ក្រាន្ត អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឱ្យកាន់តែមានភាពអធិកអធម រដ្ឋបាលខេត្តកោះកុង បានរៀបចំបង្កើតសេចក្តីសម្រេចដែលមានសមាសភាពអនុគណៈកម្មការ ចំនួន ០៦ ចំណុះឱ្យគណៈកម្មការ ក្នុងនោះរួមមាន អនុគណៈកម្មការសន្តិសុខសណ្តាប់ធ្នាប់ អនុគណៈកម្មការរៀបចំតុបតែងកោះកុងសង្ក្រាន្ត អនុគណៈកម្មការល្បែងប្រជាប្រិយ អនុគណៈកម្មការស្រង់ម្ហូបអាហារពិពណ៍ និងការប្រគំតន្ត្រី អនុគណៈកម្មការទទួលបន្ទុកកិច្ចការចំណូល ចំណាយ ព្រមទាំងអនុគណៈកម្មការពិធីការផ្នែកសាសនា។

លោកស្រីអភិបាលខេត្តបានបន្តថា អនុគណៈកម្មការទាំងអស់ត្រូវអនុវត្តតាមតួនាទី និងភារកិច្ច ធ្វើយ៉ាងណាឱ្យកោះកុងសង្ក្រាន្ត ទទួលបានលទ្ធផលល្អប្រសើរ និងទាក់ទាញការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋឱ្យបានច្រើនកុះករ ព្រមទាំងរក្សាបានគោលការណ៍ណែនាំនានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។
លោកស្រីអភិបាលខេត្តបានបន្តទៀតថាក្នុងការចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំនេះរដ្ឋបាលខេត្តនបានត្រៀមរៀបចំនៅសួនច្បារមុខសាលាខេត្ត បរិវេណវត្តទេពនិមិត្ត វត្តជោតញ្ញាណ និងឆ្នេរសមុទ្រប៉ាក់ខ្លង។

ចំណែក លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ដែលទទួលបន្ទុកអនុគណៈកម្មការល្បែងប្រជាប្រិយ សម្រាប់កោះកុងសង្ក្រាន្តបានលើកឡើងថា ក្នុងនាមជាសមាជិកគណៈកម្មការ ត្រូវ កំណត់ប្រភេទល្បែងប្រជាប្រិយ ដែលត្រូវលេងកម្សាន្ត ប្រចាំថ្ងៃ និងរៀបចំទីតាំងសម្រាប់លេងល្បែងប្រជាប្រិយ នៅតាមទីតាំង ព្រមទាំងផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដល់ប្រជាពលរដ្ឋ អាជីវករ សិស្សានុសិស្ស និងមន្ត្រីរាជការ បានចូលរួមលេងល្បែងប្រជាប្រិយ ក្នុងអំឡុងពេលកោះកុងសង្ក្រាន្ត ឱ្យបានច្រើនកុះករ។

ជាមួយគ្នានេះដែរ លោកអភិបាលរងខេត្តបានណែនាំឱ្យរៀបចំក្រុមការងារវាយតម្លៃឱ្យបានសុក្រឹត្យ និងតម្លាភាពចំពោះការប្រកួតប្រជែង ល្បែងប្រជាប្រិយដណ្ដើមរង្វាន់ជ័យលាភី ដល់សាធារណជន ផ្សព្វផ្សាយអំពីកម្មវិធីនៃការប្រកួត និងការលេងល្បែងប្រជាប្រិយឱ្យបានទូលំទូលាយ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


