Connect with us

ព័ត៌មានជាតិ

ក្រុមជម្រើសជាតិនារីកម្ពុជា ចេញបញ្ជីឈ្មោះបឋមត្រៀមចូលរួមប្រកួតស៊ីហ្គេម នៅវៀតណាម

បានផុស

នៅ

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ បានប្រកាសបញ្ជីឈ្មោះបឋមកីឡាការិនីជម្រើសជាតិកម្ពុជា ដើម្បីត្រៀមការប្រកួតកីឡាបាល់ទាត់ នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (31st SEA Games) លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បញ្ជីឈ្មោះនេះសរុបមានកីឡាការិនី ៣៥នាក់ មកពី ៥ក្លិបនៃពានរង្វាន់លីគបាល់ទាត់នារីកម្ពុជា ពោលគឺមកពីក្លិបណាហ្គាវើលដ៍កំពង់ស្ពឺ ៧នាក់, បឹងកេត ២នាក់, ព្រះខ័នរាជស្វាយរៀង ៨នាក់, ភ្នំពេញក្រោន ១៣នាក់ និងសៀមរាបអែហ្វស៊ី ៥នាក់។

កីឡាការិនីទាំង ៣៥នាក់នេះ នឹងហ្វឹកហាត់រយៈពេល ១៥ថ្ងៃ ដើម្បីតាមដាន និងសង្កេត ហើយជម្រុះមកនៅត្រឹម ២៥នាក់។ បន្ទាប់មកទៀតកីឡាការិនីទាំង ២៥នាក់នឹងហ្វឹកហាត់បន្តទៀត ទើបជម្រុះមកនៅត្រឹម ២០នាក់ចុងក្រោយ នៅ ១ថ្ងៃមុនចាកចេញទៅវៀតណាម។ នេះបើតាមការបញ្ជក់ដោយ លោក ប្រាក់ វុទ្ធី ដែលជាគ្រូបង្វឹកនៃក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា បានឲ្យដឹងនៅលើវិបសាយកីឡាស៊ីហ្គេមកម្ពុជា ឆ្នាំ២០២៣ cambodia2023.com។ 

ក្រុមដែលដឹកនាំដោយបងប្រុសបង្កើតលោក ប្រាក់ សុវណ្ណារ៉ា នឹងចាប់ផ្ដើមកម្មវិធីប្រមូលផ្ដុំហ្វឹកហាត់ពីថ្ងៃទី១៨ ខែមេសា តទៅ។

ក្នុងការចូលរួមជាលើកដំបូង ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា ត្រូវបានចាប់ឆ្នោតស្ថិតទៅពូល A សម្រាប់ប្រភេទកីឡាបាល់ទាត់លើវិញ្ញាសាបាល់ទាត់នារី ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣១ នៅប្រទេសវៀតណាម ដោយរួមពូលជាមួយម្ចាស់ផ្ទះវៀតណាម, ហ្វីលីពីន និងឥណ្ឌូនេស៊ី។

ចំពោះការប្រកួតវិញ ក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា នឹងបើកឆាកគឺនៅថ្ងៃទី០៩ ខែឧសភា ដោយត្រូវជួប ហ្វីលីពីន បន្ទាប់មកនៅថ្ងៃទី១១ ជួបឥណ្ឌូនេស៊ី និងប្រកួតចុងក្រោយជួបម្ចាស់ផ្ទះវៀតណាម នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២៕

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម