កីឡា
កុំភ្លេច! ជម្រើសជាតិកម្ពុជា ២ ក្រុមប្រកួតនៅប្រទេសឥណ្ឌូណេស៊ី ល្ងាចថ្ងៃសៅរ៍នេះ
ក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា និង ក្រុមយុវជកម្ពុជាអាយុ ១៩ ឆ្នាំ ត្រូវប្រកួតល្ងាចនេះហើយនៅប្រទេសឥណ្ឌូណេស៊ីទាំងពីរក្រុម។
នារីកម្ពុជា vs នារីសិង្ហបុរី
ក្រុមនារីកម្ពុជាត្រូវប្រកួតមិត្តភាពអន្តរជាតិជាមួយ ក្រុមនារីសិង្ហបុរី វេលាម៉ោង ៦ ល្ងាច ប្រហែលជា ៥ ល្ងាចនៅប្រទេសសិង្ហបុរី។ ក្រុមទាំងពីរធ្លាប់ជួបគ្នាតែម្តងគត់នៅក្នុងប្រវត្តិ គឺក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ ២០២៣ ដែលពេលនោះ កម្ពុជា បានឈ្នះ សិង្ហបុរី ១-០។

ក្រុមនារីសិង្ហបុរី ទើបតែបានឈ្នះម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី ដោយលទ្ធផល ២-០ កាលពីថ្ងៃទី៣ ខែមិថុនា ហើយសម្រាប់ នារីកម្ពុជា នឹងប្រកួតជាមួយ ក្រុមនារីឥណ្ឌូណេស៊ី នៅថ្ងៃទី៩ ខែមិថុនា សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិលើកទី២។
កម្ពុជា U19 vs ហ្វីលីពីន U19
ក្រុមបាល់ទាត់យុវជនកម្ពុជាអាយុ ១៩ ឆ្នាំ ត្រូវប្រកួតជាមួយ ក្រុមយុវជនហ្វីលីពីន វេលាម៉ោង ៨ យប់នេះ នៅប្រទេសឥណ្ឌូណេស៊ី សម្រាប់ការប្រកួតសន្សំពិន្ទុក្នុងពូលពានរង្វាន់ ASEAN U19 Boys Championship។

នេះជាការប្រកួតលើកទី២ ក៏ដូចជាការប្រកួតលើកចុងក្រោយរបស់ក្រុម U19 ហ្វីលីពីន បន្ទាប់ពីលើកទី១ ពួកគេបានចាញ់ U19 អូស្ត្រាលី យ៉ាងធ្ងន់គឺ ០-១០។ ចំណែកក្រុម U19 កម្ពុជា គឺជាការប្រកួតលើកទី១ វគ្គសន្សំពិន្ទុនៅក្នុងពូល C ដែលមានតែ ៣ ក្រុម។
ការប្រកួតចុងក្រោយ ក្រុម U19 កម្ពុជា ត្រូវជួប អូស្ត្រាលី នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ ២០២៦។ សូមបញ្ជាក់ថា ក្រុមលេខ ១ ក្នុងពូល A, B, C និងក្រុមលេខ ២ ល្អបំផុត១ក្រុម ឡើងទៅកាន់វគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រ៕

អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


