Connect with us

ព័ត៌មានជាតិ

អ្នក​បម្រើការងារ​ក្នុងវិស័យ​ទេសចរណ៍​រាប់សិប​ម៉ឺន​នាក់​បាត់បង់អាជីព​​ក្នុងបរិបទកូវីដ​ជាង២ ឆ្នាំ

បានផុស

នៅ

​នៅក្នុង​បរិបទជំងឺកូវីដ១៩​ រយៈ​ពេលជាង​ ២ ឆ្នាំ នៅ​កម្ពុជា​ បាន​ធ្វើឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរទៅ​ដល់វិស័យ​​​ទេសចរណ៍​នៅកម្ពុជាដែលមិនមានភ្ញៀវ​ធ្វើដំណើរ​ ធ្វើឱ្យប្រាក់ចំណូលក្រុមហ៊ុនធ្លាក់ចុះ។

​អ្នកជំនាញទេសចរណ៍លើកឡើងថា កត្តាទាំងនេះ ក៏ធ្វើឱ្យប៉ះពាល់ទៅដល់អ្នកបម្រើការងារ​នៅក្នុងវិស័យ​ទេសចរណ៍រាប់សិបម៉ឺននាក់ បានបោះបង់អាជីព ហើយស្វែងរកមុខរបរការងារថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ហូ វណ្ឌី​ តំណាងសមាគម​ទេសចរណ៍កម្ពុជា​ មានប្រសាសន៍ថា នៅក្នុងបរិបទជំងឺកូវីដ១៩ រយៈពេលជាង ២ ឆ្នាំ វិនាសកម្មប៉ះពាល់ដល់មនុស្សរាប់រយលាននាក់នៅលើពិភពលោក​ ហើយ​បើនិយាយពីកម្ពុជាគឺរាប់សិបម៉ឺននាក់ នៅក្នុងវិស័យទេសចរណ៍ ក្នុងនោះអ្នកបម្រើការងារក្នុង​វិស័យ​នេះ​ដោយផ្ទាល់ដែលមាន​ភ្នាក់ងារទេសចរណ៍ ការីទេសចរណ៍ មគ្គុទេសក៏ទេសចរណ៍។

លោកថា បច្ចុប្បន្នអ្នកធ្វើការនៅតាមសណ្ឋាគារ បានវិលត្រឡប់ចូលមកវិញក៏ប៉ុន្តែ​មិនទាំងអស់នោះទេហើយ​ក្នុង​ភោជនីយដ្ឋានដូចគ្នា។

​ទិន្ន័យពីក្រសួងទេសចរណ៍​ នៅឆ្នាំ​ ២០១៩​ មានសេវាកម្មទេសចរណ៍ចំនួន​ ១ ៦ ២២១ អាជីវកម្ម ដែលមានសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន សេវាកម្មទីភ្នាក់ងារ ក្លឹបកម្សាន្ត ដែលបង្កើត​ការងារ​ដោយផ្ទាល់ចំនួន ៦៣ ម៉ឺននាក់ ទូទាំងប្រទេស។ ចំនួននេះ បានធ្លាក់ចុះយ៉ាងគំហុក នៅឆ្នាំ​បន្ទាប់រហូតដល់ ៨០ ភាគរយ ដោយសារវិបត្តិកូវីដ១៩។

នៅឆ្នាំ ២០២១ អាជីវកម្មដែលទទួលបានអាជ្ញាបណ្ណពីក្រសួងបិទរហូតដល់ជិត ៥០ ភាគរយ ខណៈ​អាជីវកម្មខ្លះនៅបន្តអាជ្ញាបណ្ណប៉ុន្តែមិនមានប្រតិបត្តិការ ចំណែកឯអ្នកបប្រើការងារ​ក្នុងវិស័យ​ទេស​ចរណ៍​បានធ្លាក់មកនៅត្រឹម ២២ ម៉ឺននាក់ ចំនួននេះ គឺធ្លាក់ចុះជាងពាក់កណ្ដាល​បើប្រៀប​ធៀប​មុនកូវីដ១៩៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម