ព័ត៌មានជាតិ
ខេត្តសៀមរាបប្រារព្ធពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោកក្រោមប្រធានបទ “ទេសចរណ៍ និងសន្តិភាព”
នេះជាឆ្នាំទី ២ ហើយ ដែលរដ្ឋបាលខេត្តសៀមរាបនិងវិស័យឯកជនជួបជុំគ្នា ដើម្បីអបអរសាទរទិវា ទេសចរណ៍ពិភពលោក ក្រោមប្រធានបទ “ទេសចរណ៍ និងសន្តិភាព” ខណៈឆ្នាំ២០២៣ធ្លាប់បានធ្វើម្តងរួចមកហើយ ក្រោមប្រធានបទ «ទេសចរណ៍ និងការវិនិយោគបៃតង» ។ ក្នុងឆ្នាំ២០២៤ ទិវានេះ មានការចូលរួមគាំទ្រជាង៦០ផ្នែកឯកជនពាក់ព័ន្ឋនឹងវិស័យទេសចរណ៍និងអ្នកដើរក្បួនជាមន្ត្រីរាជការ និងវិស័យឯកជនចំនួនប្រមាណជាងមួយពាន់នាក់ ដែលឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរួមគ្នារបស់វិស័យពាក់ព័ន្ធ ក្នុងការជំរុញឧស្សាហកម្មទេសចរណ៍ ប្រកបដោយភាពស្វាហាប់ ស្ថេរភាព នីរន្តភាព និងរីកចម្រើន។

លោក ហ្វីលីព សែតកៅ ប្រធានសមាគមក្លឹបទេសចរណ៍សៀមរាប បានលើកឡើងថា សៀមរាប ជាខេត្តពឹងផ្អែកលើវិស័យទេសចរណ៍ទេសចរណ៍ស្ទើរតែទាំងស្រុងដូចនេះ វិស័យទេសចរណ៍បានដើរតួនាទីយ៉ាងសំខាន់ ជាឧស្សាហកម្មគ្មានផ្សែងដែលជម្រុញឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ចសង្គម កាត់បន្ថយភាពក្រីក្រ។
លោក អះអាងថា ការចូលរួមគាំទ្ររបស់អ្នកពាក់ព័ន្ធក្នុងវិស័យមួយនេះ បង្ហាញពីការគាំទ្រការខិតខំប្រឹងប្រែង បង្ហាញពីភាពរឹងមាំ និងស្វែងយល់ពីចំនុចប្រសព្វនៃទេសចរណ៍ រួមគ្នាដើម្បីកសាងសន្តិភាព ការផ្លាស់ប្តូរវប្បធម៌ដ៏សម្បូរបែប រួមទាំងជំរុញ និងនាំគ្នាស្តារវិស័យទេសចរណ៍ឡើងវិញឱ្យទាន់ពេលវេលា និងប្រកបដោយ ប្រសិទ្ធភាព ស្របតាមសូចនាកររបស់រាជរដ្ឋាភិបាលដែលបានចាត់ទុកវិស័យទេសចរណ៍ថាជា ” មាសបៃតង” និងជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ។

ប្រធានសមាគមក្លឹបទេសចរណ៍សៀមរាប បន្ថែមថា ភាពជោគជ័យក្នុងវិស័យទេសចរណ៍ មិនមែនអាចធ្វើបានតែស្ថាប័ន ឬអង្គភាពណាមួយបាន នោះទេ វាទាមទារឱ្យ មានការចូលរួម និងការគាំទ្រលះបង់ពីគ្រប់ភាគីពាក់ព័ន្ធ ទាំងសាធារណៈ និងឯកជនទើបអាចធានាថាខេត្តសៀមរាបកាន់តែមានភាព ប្រសើរឡើង កាន់តែបៃតង និងសំបូរទៅដោយបទពិសោធន៍វប្បធម៌ចម្រុះ។ពោលគឺទេសចរណ៍សម្រាប់មនុស្សគ្រប់គ្នា ហើយគ្រប់គ្នាគឺសម្រាប់ទេសចរណ៍។ លោកស្នើឱ្យគ្រប់ភាគីធ្វើការជាមួយគ្នា ដើម្បីធានាថា ខេត្តសៀមរាបមិនត្រឹមតែជាគោលដៅសំខាន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរីកចម្រើនជានិមិត្តរូបនៃសន្តិភាព និរន្តរភាព និងវិបុលភាពរួមគ្នាផងដែរ ។
លោក ហ្វីលីព សែតកៅ បាន បង្ហាញនូវមោទនភាពថា ការរួមគ្នារៀបចំឲ្យមានព្រឹត្តិការណ៍ជាលើកទី២នេះ គឺចង់បង្ហាញពីសក្តានុពលនិងផលិតផលវិស័យទេសចរណ៍នៅខេត្តសៀមរាប ជាពិសេស ដើម្បីបង្ហាញទៅកាន់ពិភពលោកនូវវប្បធម៌ដ៏សម្បូរបែបមាន ប្រាង្គប្រាសាទ ទេសភាពធម្មជាតិ និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់អ្នកសៀមរាប និង សហគមន៍មូលដ្ឋាន។ជាមួយគ្នានេះសៀមរាប មានក្រុមហ៊ុនប្រតិបត្តិករទេសចរណ៍ជាច្រើនដូចជាសណ្ឋាគារលំដាប់ផ្កាយ ផ្ទះសំណាក់ ភោជនីយដ្ឋាន ជាដើម បានឯកភាពបញ្ចុះតម្លៃពី១០ទៅ៥០ភាគរយ សម្រាប់ការស្នាក់នៅពេញមួយខែកញ្ញា ដើម្បីទាក់ទាញអ្នកទេសចរក្នុងស្រុក និងក្រៅស្រុកឱ្យមកស្នាក់នៅបានយូរ និងដើម្បីអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៤នេះ៕
អត្ថបទ៖ គឿនវេត








-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


