ព័ត៌មានជាតិ
កម្ពុជា-ចិន ឯកភាព៧ចំណុច ពង្រឹងកិច្ចសហប្រតិបត្តិការណ៍ទេសចរណ៍ឱ្យកាន់តែរស់រវើក
កម្ពុជា-ចិន តាមរយៈលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា កាលពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៤
បានជួបពិភាក្សាគ្នាលើការពង្រឹងកិច្ចសហប្រតិបត្តិការណ៍វិស័យទេសចរណ៍ឱ្យកាន់តែប្រសើរឡើង។
សេចក្តីប្រកាសព័ត៌មានស្តីពីជំនួបទ្វេភាគីរវាង បានអះអាងពីការបញ្ចប់កិច្ចពិភាក្សាដោយភាតរភាព និងផ្លែផ្កា ដោយទទួលបានលទ្ធផលលើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ចំនួន ៧ ចំណុច។

ចំណុចឯកភាពទាំងនោះរួមមាន ស្ថានទូតចិន នឹងផ្តល់កិច្ចសហការល្អជាមួយក្រសួងទេសចរណ៍ ក្នុងការរៀបចំព្រឹត្តិការណ៍ធំៗ នៅក្នុងក្របខ័ណ្ឌឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន រួមមាន ពិព័រណ៍ម្ហូបអាហារ កម្ពុជា-ចិន នាថ្ងៃទី២៦-២៧ ខែតុលា នៅខេត្តសៀមរាប, វេទិកាទេសចរណ៍ និងវប្បធម៌ព្រះពុទ្ធ សាសនា កម្ពុជា-ចិន នាថ្ងៃទី២៨-៣០ ខែតុលា នៅខេត្តសៀមរាប, ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ កម្ពុជា-ចិន នៅថ្ងៃទី២០-២២ ខែវិច្ឆិកា ឆ្នាំ២០២៤ និង ព្រឹត្តិការណ៍ The 13th China Zhengzhou International Shaolin Wushu Festival នៅប្រទេសចិន។
ស្ថានទូតចិនឯកភាពជួយជំរុញការចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ ទេសចរណ៍រវាងក្រសួងទេសចរណ៍កម្ពុជា និងក្រសួងវប្បធម៌និងទេសចរណ៍ចិន ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យទេសចរណ៍។
ស្ថានទូតចិនឯកភាពសហការជួយជំរុញក្រុមហ៊ុនអាកាសចរណ៍ចិនធំៗ បង្កើនជើងហោះហើរត្រង់ រវាងបណ្តាខេត្ត និងទីក្រុងធំៗ របស់ប្រទេសចិនមកប្រទេសកម្ពុជាឱ្យមានចំនួនកាន់តែច្រើនឡើង និងទៀងទាត់ដើម្បីងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាជនទាំងពីរប្រទេស និងអ្នកទេសចរផងដែរ។
ស្ថានទូតចិនឯកភាពសហការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍របស់កម្ពុជាឱ្យបានទូលំទូលាយដល់ប្រជាជនចិន ព្រមទាំងជួយទប់ស្កាត់និងលុបបំបាត់រាល់ព័ត៌មានក្លែងក្លាយដែលជះផលអវិជ្ជមានដល់ប្រទេសកម្ពុជា។ ស្ថានទូតចិនឯកភាពពង្រឹង និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ តាមរយៈការផ្តល់ការបណ្តុះបណ្តាលទាំងនៅក្នុងប្រទេសកម្ពុជា ឬ នៅប្រទេសចិន។

ភាគីទាំងពីរ ឯកភាពចាត់តាំងជនបង្គោល ដើម្បីតាមដានវឌ្ឍនភាពនៃកិច្ចពិភាក្សារវាងក្រសួងទេសចរណ៍កម្ពុជា ស្ថានទូតចិន ព្រមទាំងផ្នែកឯកជនចិននិងកម្ពុជាក្នុងវិស័យទេសចរណ៍។ ភាគីទាំងពីរ ក៏បានឯកភាពសហការរៀបចំកម្មវិធីបិទឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន ដែលគ្រោងប្រព្រឹត្តទៅនៅខែមករា ឆ្នាំ២០២៥ ព្រមទាំងមានគំនិតផ្តួចផ្តើមក្នុងការរៀបចំប្រធានបទថ្មីៗសម្រាប់ឆ្នាំបន្តបន្ទាប់។
បើតាមរបាយការណ៍ក្រសួងទេសចរណ៍ ក្នុងឆ្នាំ២០២៣ កន្លងទៅ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ៥,៤៥ លាននាក់ ក្នុងនោះ ទេសចរជនជាតិចិនមានប្រមាណជាង ៥៤ម៉ឺននាក់។
នារយៈពេល ៨ខែ ដើមឆ្នាំ២០២៤ កម្ពុជាទទួលបានទេសចរអន្តរជាតិ ប្រមាណ ៤,២៩ លាននាក់ កើនឡើង ២២,៥% ក្នុងនោះទេសចរជនជាតិចិនមានប្រមាណជិត ៥៤ ម៉ឺននាក់ កើនឡើង ៤៧,៧%៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


