ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ ”ឃុំ ១ ត្រូវមានអនុវិទ្យាល័យ ១” ត្រូវបានប្តូរទៅជា ” ឃុំ ១ ត្រូវមានអនុវិទ្យាល័យ ១ យ៉ាងតិច”
នៅក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A ចំនួន ១៧៥៣នាក់ នៅទូទាំងប្រទេស នាព្រឹកថ្ងៃទី ៣ ខែឧសភា ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា កាលពីដើមសិស្សរត់រកសាលា តែសម័យនេះសាលារត់រកសិស្ស ដោយត្រូវបង្កើនចំនួនសាលាបន្ថែម ប្រសិនបើតំបន់នោះធំ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ឥទ្ធិពលនៃសង្រ្គាមបំផ្លាញ នូវការសិក្សារបស់សិស្ស និងបង្កើតនូវស្ថានភាពមិនអំណោយផល សម្រាប់គ្រូបង្រៀន សម្រាប់សិស្សានុ-សិស្ស រហូតទីកន្លែងខ្លះត្រូវធ្វើលេណដ្ឋាន សម្រាប់សុវត្ថិភាពដល់សិស្ស និងគ្រូបង្រៀនថែម ទៀត។
បើតាមសម្ដេចតេជោ ហ៊ុន សែន ក្រោយឆ្នាំ ១៩៩៨ សន្តិភាពបានកើតឡើង នៅក្នុងក្របខណ្ឌទូទាំងប្រទេសជាលើកដំបូង នៅក្នុងប្រវត្តិសាស្ត្រដ៏យូរលង់របស់កម្ពុជា ដែលមានការឯកភាពជាតិ ឯកភាពទឹកដី ដែលប្រទេសមួយមានការបែកបាក់ មានតំបន់ត្រួតត្រាច្រើន កងកម្លាំងប្រដាប់អាវុធច្រើនប្រឆាំងគ្នាលើទឹកដី។

សម្ដេចតេជោនាយករដ្ឋមន្រ្តី បានលើកឡើងទៀតថា វត្តមាននៃសន្តិភាព ជំនួសឲ្យសង្គ្រាម បានផ្ដល់ឱកាស សម្រាប់ការអភិវឌ្ឍជាតិ។ សម្ដេចតេជោធ្លាប់បានបញ្ជាក់ថា បើគ្រាន់តែសមាហរណកម្មខាងនយោបាយ និងរដ្ឋបាល គឺមិនគ្រប់គ្រាន់ទេ ត្រូវធ្វើសមាហរណកម្មរូបវន្ត ការតភ្ជាប់ ក៏ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធ ចាំបាច់នានាផងដែរ។
សម្តេចតេជោបន្ថែមថា ថ្ងៃនេះយើងបានមើលឃើញថា សិស្សនៅជនបទមិនចាញ់សិស្សនៅទីក្រុងភ្នំពេញទេ សម្រាប់ការសិក្សា។ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា នៅតាមតំបន់ប្រយុទ្ធនានា សម្ដេចបានកសាងសាលារៀន ដែលមានទឹកប្រាក់ប្រមាណ ៤០០លានដុល្លារ។ យើងបានវិនិយោគច្រើនណាស់ ទៅលើវិស័យអប់រំ។ កាលពីដើមសិស្សរត់រកសាលា តែសម័យនេះសាលារត់រកសិស្ស។ ពីមុនយើងប្រើពាក្យថា ”ឃុំ ១ ត្រូវមានអនុវិទ្យាល័យ ១” តែឥឡូវ យើងមិនប្រើភាសានេះទៀតទេ គឺយើងប្រើភាសា “ឃុំ ១ត្រូវមានអនុវិទ្យាល័យ ១យ៉ាងតិច”។ មានន័យថា បើឃុំតូច អាចមានអនុវិទ្យាល័យមួយ ប៉ុន្តែបើឃុំធំ ត្រូវតែមានពីរ ឬលើស ដើម្បីកាត់បន្ថយចំងាយផ្លូវ នៃការធ្វើដំណើររបស់សិស្ស។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ប្រទេសនេះកំសត់ណាស់ ទំរាំនៅបានមកប៉ុណ្ណេះ ហើយយើងធ្វើការប្រៀបធៀប ថាតើអតីតកាលយើងមានអ្វី ហើយមកដល់ពេលនេះយើងមានអ្វី វិស័យអប់រំបានងើបឈរឡើង ដោយការចូលរួមទាំងអស់គ្នា៕
អត្ថបទ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


