ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ៖ ថ្ងៃនេះក្លាយជាថ្ងៃប្រវត្តិសាស្ត្រ ដែលករណីឆ្លងកូវីដ-១៩ ធ្លាក់ដល់ចំណុច “០ ករណី”
មានប្រសាសន៍តាមរយៈសារជាសំឡេង ខណៈកំពុងកាន់ទុក្ខមរណភាពរបស់បងប្រុស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា ថ្ងៃនេះ គឺជាលើកដំបូងក្នុងប្រវត្តិសាស្ត្រហើយ ដែលប្រទេសកម្ពុជាមិនមានអ្នកឆ្លងសូម្បីតែ១ករណី (សូន្យករណី) ចាប់តាំងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ដែលចាប់ផ្ដើមឆ្លងរីករាលដាលដំបូង។
បើតាមសម្ដេចជោ ហ៊ុន សែន ករណីនេះបានកើតឡើង បន្ទាប់ពីការសាកល្បងដ៏ធំមួយក្នុងឱកាស ដែលបើកឱ្យប្រជាពលរដ្ឋបានដើរលេងកំសាន្តនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំ ដែលជាការបើកទូលាយដ៏ធំមួយ ដោយមានមនុស្សដើរលេងយ៉ាងច្រើនកុះករ។ សម្តេចថា ដោយសារតែមានការចូលរួមពីប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ បានធ្វើឱ្យយើងសម្រេចបានជោគជ័យជាបន្តបន្ទាប់ គឺករណីឆ្លងបានថយចុះមកត្រឹមមួយខ្ទង់ ហើយបានឈានមកដល់សូន្យករណី ហើយនេះ គឺជាជោគជ័យដ៏ធំ ដែលយើងទទួលបានពីសមរភូមិនៃយុទ្ធនាការប្រយុទ្ធប្រឆាំងជាមួយកូវីដ-១៩។
ជាមួយគ្នានោះសម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ក៏ដូចជាជនរួមជាតិទាំងមូល ដែលបានចូលរួមនៅក្នុងចលនាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលធ្វើឱ្យអត្រាឆ្លងមានការថយចុះរហូតដល់ចំណុចសូន្យករណី។ ទោះជាយ៉ាងណា សម្តេចតេជោអះអាងថា “យើងមិនប្រាកដទេថា នៅថ្ងៃស្អែកនឹងមានការកើតឡើងវិញ”។
ទោះបីជាយ៉ាងណានេះក្តី សម្ដេចនាយករដ្ឋមន្ត្រីបានបន្តអំពាវនាវឲ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ការពារខ្លួនបន្តទៅទៀតជាមួយនឹងវិធានការសុខាភិបាល ដែលបានដាក់ចេញនាពេលកន្លងមក ហើយបើទោះបីជាមានការលើកលែងកាតព្វកិច្ចនៃការពាក់ម៉ាសក៏ដោយ ប៉ុន្តែរាជរដ្ឋាភិបាលនៅតែនឹកទឹកចិត្តឲ្យប្រជាពលរដ្ឋបន្តពាក់ម៉ាសតទៅទៀត ព្រមទាំងប្រកាន់យកនូវវិធានការសុខាភិបាលផ្សេងៗទៀត ជាពិសេសសូមទទួលយកនូវការចាក់វ៉ាក់សាំងដូសទី៣ ដូសទី៤ និងអាចឈានទៅដូសទី៥ បន្ទាប់ពីគណៈកម្មការចំពោះកិច្ចពិនិត្យឃើញថា ដល់ពេលវេលាដែលអាចចាក់ដូសទី៥បាន។
មានប្រសាសន៍តាមរយៈសាជាសម្លេងនេះដែរ សម្ដេចមិនភ្លេចអរគុណដល់ប្រទេសជាមិត្ត ដែលបានផ្ដល់វ៉ាក់សាំងមកដល់កម្ពុជា ដើម្បីបានចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ សម្តេចថា វាក់សាំងបានផ្ដល់ឱកាសឲ្យយើងបើកសេដ្ឋកិច្ចឡើងវិញ បើកឱកាសឲ្យប្រជាពលរដ្ឋបានបង្កបង្កើនផល និងប្រកបមុខរបររបស់រកស៊ីឡើងវិញ ជាមួយនឹងការរៀនរស់ជាមួយកូវីដ-១៩ តាមគន្លងថ្មី៕
ដោយ ៖ កោះកែវ

-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី


