ព័ត៌មានជាតិ
ខេត្តបីជាប់មាត់សមុទ្រមានភ្ញៀវទេសចរទៅកម្សាន្តជាង ១០ម៉ឺននាក់ ២ថ្ងៃ ចុងសប្តាហ៍
ខេត្តទេសចរណ៍ជាប់មាត់សមុទ្រចំនួនបី រួមមានខេត្តព្រះសីហនុ ខេត្តកំពត និងកែប នៅតែមានភ្ញៀវទេសចរទៅលេងកម្សាន្តច្រើន ក្រោយចូលឆ្នាំខ្មែរ នាថ្ងៃចុងសប្តាហ៍។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានប្រាប់សារព័ត៌មានថា រយៈពេលពីរថ្ងៃ ចុងសប្តាហ៍កន្លងទៅនេះ ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរប្រមាណ ៦១,០២០នាក់ ខេត្តកំពតមានចំនួន ៣០,៧០៥នាក់ និងខេត្តកែប ២៩,៥០៩នាក់។
ដោយឡែក ភ្ញៀវទេសចរចេញដើរកម្សាន្តនៅទូទាំងប្រទេស នៅថ្ងៃចុងសប្តាហ៍ពីរថ្ងៃនេះ មានចំនួនសរុប ២៩៩,៨៨៨នាក់ ក្នុងនោះភ្ញៀវជាតិ២៨៣,៩៩០នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១៥,៨៩៨នាក់។

បើតាមក្រសួងទេសចរណ៍ ក្រោយចូលឆ្នាំខ្មែរ រយៈពេល៣សប្តាហ៍មកនេះ កំណើនចរន្តភ្ញៀវទេសចរផ្ទៃក្នុងរក្សាបានចំនួន ៣០ម៉ឺននាក់ ខណៈដែលមុនពិធីបុណ្យចូលឆ្នាំ ចរន្តភ្ញៀវជាមធ្យមក្នុងចន្លោះ២០-២៥ម៉ឺននាក់។
វិស័យទេសចរណ៍ ត្រូវបានរាជរដ្ឋាភិបាល ចាត់ទុកជាមាសបៃតង គឺជាវិស័យមួយដែលចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ច-សង្គម បង្កើតការងារ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ជាការនាំចេញនៅនឹងកន្លែង ព្រមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមថែរក្សាអភិរក្សបរិស្ថាន ឆ្លើយតបនឹងបំរែបំរួលអាកាសធាតុប្រកបដោយប្រសិទ្ធភាព។

ក្នុងរយៈពេលជាង១០ឆ្នាំកន្លងទៅ គិតត្រឹមឆ្នាំ២០១៩ វិស័យទេសចរណ៍កម្ពុជា មានការកើនឡើងគួរឱ្យកត់សំគាល់ ក្នុងអត្រាកំណើនទេសចរអន្តរជាតិជាមធ្យម ១២% ក្នុងមួយឆ្នាំៗ។ បន្ទាប់មកចាប់តាំងពីដើមឆ្នាំ២០២០ រហូតដល់ឆ្នាំ២០២១ វិស័យទេសចរណ៍កម្ពុជា ក៏ដូចជាពិភពលោកទាំងមូលចាប់ផ្តើមទទួលរងឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងពីវិបត្តិជំងឺកូវីដ-១៩។ ទោះយ៉ាងណា រាជរដ្ឋាភិបាល បានប្រឹងប្រែងទប់ស្កាត់វិបត្តិសកលនេះ រហូតទទួលបានជោគជ័យ។ ជាលទ្ធផលវិស័យទេសចរណ៍ ចាប់ផ្តើមដំណើរការល្អប្រសើរឡើងវិញ ដោយសន្សឹមៗ ខណៈចំណូលពីវិស័យនេះ មានសំខាន់ក្នុងការជំរុញវិស័យសេដ្ឋកិច្ចជាតិ៕

-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី


